Sunday, September 21, 2025
Homeតារាខ្មែរសិរីមន្ដ -ច័ន្ទសីម៉ា និងខេម គាំទ្រលោកឧកញ៉ាបើកផ្សារទំនើបកសិផលកសិកម្ម

សិរីមន្ដ -ច័ន្ទសីម៉ា និងខេម គាំទ្រលោកឧកញ៉ាបើកផ្សារទំនើបកសិផលកសិកម្ម

តារាចម្រៀងល្បីឈ្មោះ៣ដួង លោកខេមរៈ សិរីមន្ដ ,ខេម និងកញ្ញាតន់ ច័ន្ទសីម៉ា បានបញ្ចេញសារគាំទ្រទាំងស្រុងចំពោះឧកញ៉ាវ័យក្មេងឡេង ណាវ៉ាត្រា ដែលបានប្រកាសបង្កើតផ្សារទំនើបកសិផលកសិកម្មលើកស្ទួយដល់ជីវភាពកសិករខ្មែរតាមរយៈការទិញកសិផលធម្មជាតិតែពីកសិករ។

តារាទាំង៣បានអះអាងស្របគ្នាថា ពួកគាត់នឹងជួយផ្សព្វផ្សាយគាំទ្រផ្សារទំនើបកសិផលធម្មជាតិដោ យមិនយកថវិកាពីការនោះទេ ដើម្បីជាការលើកទឹកចិត្តដល់បងប្អូនកសិករដែលប្រឹងធ្វើការទាំងហាលថ្ងៃ ឲ្យពួកគាត់មានប្រាក់ចំណូលកើនឡើងមួយកម្រិតថែមទៀត។

គួរបញ្ជាក់ថា ការចេញសារគាំទ្រពីសំណាក់តារាចម្រៀងល្បីៗទាំង៣ដួង លោកខេមរៈ សិរីមន្ដ, ខេម និងកញ្ញាតន់ ច័ន្ទសីម៉ា នៅពេលនេះកើតឡើងបន្ទាប់ពីលោកឧកញ៉ាឡេង ណាវ៉ាត្រា បានប្រកាសថា នឹងបើកផ្សារទំនើបកសិផលកសិកម្មទិញតែពីកសិករដែលមានទីតាំងនៅ Olympia ហើយត្រៀមពង្រីក២៥០សាខា ក្នុងរាជធានីភ្នំពេញ។

លោកឧកញ៉ាក៏បានឲ្យដឹងថា កំពុងសាងសង់រោងចក្រផលិតជីធម្មជាតិមួយកន្លែងនៅខេត្តបន្ទាយមានជ័យ ផងដែរ ដើម្បីជាការសម្រួលដល់កសិករខ្មែរ លើការដាំដុះ មិនឲ្យពិបាកទិញជីពីក្រៅប្រទេស។

មហាជនជាច្រើនបានសម្ដែងការអបអរសាទរចំពោះគម្រោងថ្មីរបស់លោកឧកញ៉ាឡេង ណាវ៉ាត្រា ក្នុងការជួយលើកស្ទួយជីវភាពកសិករនៅពេលនេះ ខណៈដែលគេឃើញតារាល្បីៗជាច្រើនដួងផ្សេងទៀតក៏ចេញសារគាំទ្រជាបន្ដបន្ទាប់គ្នាផងដែរនៅពេលដែលឃើញលោកខេមរៈ សិរីមន្ដ ,ខេម និងកញ្ញាតន់ ច័ន្ទសីម៉ា សម្ដែងការគាំទ្រពេញទំហឹងចំពោះគម្រោងមួយនេះ៕

RELATED ARTICLES