Sunday, September 21, 2025
Homeតារាខ្មែរលោកស្រីហាយ ចាន់ធឿន ឈ្នះរង្វាន់ផ្ទះវីឡា១ខ្នង ពីក្រុមហ៊ុនគ្រួសារកក់ក្ដៅ

លោកស្រីហាយ ចាន់ធឿន ឈ្នះរង្វាន់ផ្ទះវីឡា១ខ្នង ពីក្រុមហ៊ុនគ្រួសារកក់ក្ដៅ

ក្រៅពីបានផ្ដល់រង្វាន់ប្រចាំឆ្នាំ១០០០ពានរង្វាន់ ដល់តំណាងចែកចាយនោះ នៅក្នុងឱកាសប្រារព្ធពិធីប្រគល់ពានរង្វាន់ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅដឺព្រេមៀរ សិនធ័រ សែនសុខ ក្រុមហ៊ុនគ្រួសារកក់ក្ដៅ ក៏បានប្រគល់ផ្ទះវីឡា១ខ្នង ជូនដល់តំណាងចែកចាយឆ្នើមរបស់ខ្លួន លោកស្រីហាយ ចាន់ធឿន តាមរយៈការចាប់សន្លឹកឆ្នោតផ្សងសំណាងផងដែរ។

ស្ថិតក្នុងរលកសំឡេងរំភើបរីករាយខ្លាំង លោកស្រីហាយ ចាន់ធឿន បានឲ្យដឹងតាមទូរស័ព្ទទាំងរីករាយថា ក្រុមហ៊ុនគ្រួសារកក់ក្ដៅ បានធ្វើឲ្យក្ដីសុបិន្ដរបស់គ្រួសារលោកស្រីក្លាយទៅជាការពិត ពិសេសការបានផ្ទះវីឡា១ខ្នងនេះ លោកស្រីនឹងអាចផ្លាស់ប្ដូរទីលំនៅពីការរស់នៅខេត្តកំពត មករស់នៅផ្ទះថ្មីនាទីក្រុងភ្នំពេញ នាពេលខាងមុខនេះហើយ។

លោកស្រីរៀបរាប់ថា មូលហេតុដែលគាត់បានឈ្នះផ្ទះវីឡា១ល្វែងនោះ ដោយសារតែលោកស្រីបានធ្វើជាតំណាងចែកចាយនៅក្រុមហ៊ុននេះ រយៈពេល១៣ខែមកហើយ និងបានទិញផលិតផលពីក្រុមហ៊ុនគ្រួសារកក់ក្ដៅ នូវកញ្ចប់ធំ១ម៉ឺនដុល្លារ បានសន្លឹកឆ្នោត១សន្លឹក ដើម្បីចាប់រង្វាន់ផ្សងសំណាងនៅរាត្រីស្រមោល សកាលពីថ្ងៃទី២៤ ខែធ្នូ។

លោកស្រីអះអាងថា នៅថ្ងៃនោះជាថ្ងៃដែលលោកស្រីរំភើបបំផុតក្នុងជីវិត ព្រោះក្នុងចំណោមសន្លឹកឆ្នោត១០០០រង្វាន់នោះ សន្លឹកឆ្នោតរបស់លោកស្រីចាប់ត្រូវរង្វាន់ផ្ទះវីឡា១ខ្នង ធ្វើឲ្យលោកស្រីនិងក្រុមគ្រួសាររំភើបត្រេកអររគ្មានពាក្យអ្វីប្រៀបធៀបបានឡើយ។

លោកស្រីហាយ ចាន់ធឿន បានរៀបរាប់ប្រវត្តិត្រួសៗថា ឆ្នាំនេះលោកស្រីមានអាយុ៣០ឆ្នាំ ដែលមុនចូលធ្វើតំណាងចែកចាយឲ្យក្រុមហ៊ុនគ្រួសារកក់ក្ដៅនេះ លោកស្រីធ្លាប់ធ្វើការជាអ្នកលក់សំបុត្ររថយន្ដក្រុងរបស់ក្រុមហ៊ុនមួយនៅខេត្តកំពត ខណៈស្វាមីរបស់លោកស្រីឈ្មោះលោកសួន បូផាន់ណា អាយុ៣០ឆ្នាំ ជាបុគ្គលិកនៅក្រុមហ៊ុនឥណទានមួយ ហើយបច្ចុប្បន្នលោកស្រីមានកូន២នាក់ (ស្រី១) រស់នៅភូមិស្រេកោង ឃុំថ្មី ស្រុកទឹកឈ ខេត្តកំពត។ ប៉ុន្ដែក្រោយទទួលបានរង្វាន់ផ្ទះវីឡា១ខ្នងនេះ ហើយលោកស្រីគ្រោងនឹងនាំក្រុមគ្រួសារមករស់នៅផ្ទះថ្មីនៅទីក្រុងភ្នំពេញនាពេលឆាប់ៗខាងមុខនេះហើយ។

លោកស្រីហាយ ស៊ីធឿន បានប្រាប់មូលហេតុដែលលោកស្រីសម្រេចចិត្តធ្វើជាតំណាងចែកចាយផលិតផលក្រុមហ៊ុនគ្រួសារកក់ក្ដៅ ដោយសារតែលោកស្រីយល់ថាក្រុមហ៊ុននេះមានថៅកែជាជនជាតិខ្មែរ ផលិតផលមានគុណភាពខ្ពស់ និងមានចុះបញ្ជីនៅក្រសួងពាពិជ្ជកម្ម និងក្រសួងសុខាភិបាលត្រឹមត្រូវ។

លោកស្រីសូមថ្លែងអំណរគុណដល់លោកឧកញ៉ាអ៊ុច សម្បត្តិ ស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្ដៅ និងលោកជំទាវហ៊ឹម សុភ័ក្រ អគ្គនាយិការក្រុមហ៊ុនគ្រួសារកក់ក្ដៅដែលបង្កើតក្រុមហ៊ុននេះឡើង ធ្វើឲ្យស្រី្ដរាប់ម៉ឺន សែន នាក់មានការងារធ្វើនាំឲ្យជីវភាពពួកគាត់ស្ទុះឡើង និងផ្លាស់ប្ដូរផ្នត់គំនិតពីស្រ្ដីធម្មតាទៅជាស្រ្ដីក្លាហាន និងក្លាយខ្លួនទៅជាអ្នកដឹកនាំគេទៀតផង។

ជាក់ស្ដែង ដូចជាលោកស្រីផ្ទាល់នៅពេលដែលចូលធ្វើជាតំណាងចែកចាយរបស់គ្រួសារកក់ក្ដៅ កាលនោះលោកស្រីទើបសម្រាលកូនប្រុសទី២បានជាង១ខែប៉ុណ្ណោះ ហើយក៏អាចរកលុយផ្គត់ផ្គង់ជីវភាពបានដែរ តាមរយៈការលក់ផលិតផលនេះតាម Online រហូតចុងក្រោយនេះបានសម្រេចបំណងធំទទួលរង្វាន់ផ្ទះវីឡា១ខ្នង ដែលជារង្វាន់ពិតប្រាក និងសុក្រិតយុត្តិធម៌បំផុតដែលក្រុមហ៊ុនផ្ដល់ជូនលោកស្រី តាមរយៈការចាប់ឆ្នោតដែលមានតំណាងចែកចាយរាប់ពាន់នាក់ចូលរួមធ្វើជាសាក្សី៕

RELATED ARTICLES