តារាកូន១ លី ម៉ារីណា រស់នៅបែកប្តី សាត ចាន់ថន ច្រើនជាងជួបជុំគ្នា ទើបធ្វើឱ្យលេចឮថា មន្ត្រីធំៗកាន់តែច្រើនតាមឆ្វែលតារាកូន១សាច់សខ្ចីដូចបណ្តូលចេករូបនេះ ដោយមិនខ្វល់ថា នាងមានប្តីនិងកូនឡើយ។

ដើម្បីទប់ស្កាត់ការឆក់ស្នេហ៍ពីមន្ត្រីធំៗ ស្វាមីលី ម៉ារីណា លោកចាន់ថន បានសម្រេចចិត្តវិលត្រឡប់មកពីអាមេរិក យ៉ាងតក់ក្រហល់ ហើយលើកនេះមករស់នៅស្រុកខ្មែរ ដល់ទៅកន្លះឆ្នាំ ដើម្បីការពារភរិយាទើបហោះទៅអាមេរិក វិញ នៅពាក់កណ្តាលឆ្នាំ២០២០…។

លី ម៉ារីណា ថែស្បែកកាន់តែសខ្ចីរលើបរលោងម៉ដ្ឋខៃទៅៗ ទើបធ្វើឱ្យកន្លង់ក្នុងស្រុកតាមឆ្វែលចង់ស្រង់ក្លិនតារាកូន១ ឈ្ងុយដូចដូងដុត នៅពេលដែលនាងបង្ហាញខ្លួនបង្អួតសម្រស់ម្តងៗ។

ដំណឹងនេះបានធ្វើឱ្យស្វាមីរបស់ម៉ារីណា ដែលរស់នៅអាមេរិក លោកសាត ចាន់ថន នៅមិនសុខឡើយ រហូតបង្ខំចិត្តជិះយន្តហោះមកស្រុកខ្មែរ ទាំងតក់ក្រហល់ ដើម្បីបាននែបនិត្យកាយាសាច់សខ្ចីម៉ដ្ឋខៃដូចបណ្តូលចេករបស់ភរិយាដែលអ្នកណាក៏ចង់ប៉ះអង្អែលមិនចេះជិនណាយនោះ។

អ្វីដែលប្លែក ការមកលើកនេះរបស់ប្តីម៉ារីណា គឺលោកអត់ចង់វិលទៅអាមេរិក វិញតែម្តង ព្រោះមិនចង់ឃ្លាតក្លិនខ្លួននួនល្អង ទើបលោកចាន់ថន សម្រេចចិត្តមកសម្ងំនៅស្រុកខ្មែរ រហូតដល់ទៅកន្លះឆ្នាំឯណោះ ទើបហោះទៅអាមេរិកវិញ នៅអំឡុងខែកក្កដា ឆ្នាំ២០២០។

លី ម៉ារីណា វាចាថា “គាត់ទើបមកពីអាមេរិក គាត់មកលើកនេះ ខុសពីរាល់ដងមែន ព្រោះគាត់មកដល់ទៅ៦ខែឯណោះ… (សើច)។

ម៉ារីណា បន្តថា មូលហេតុដែលគាត់អាចមកយូរជាងរាល់ដងយ៉ាងនេះ ដោយសារតែទំនិញដែលគាត់ត្រូវយកមកស្រុកខ្មែរ មានច្រើនចូលក្នុងស្តុកអស់ទៅហើយ អ៊ីចឹងកន្លះឆ្នាំទើបអស់អីវ៉ាន់បាន គាត់ទៅអាមេរិក ម្តងទៀត។ គាត់ចុះឡើងៗដែរហ្នឹង ហើយយកអីវ៉ាន់ពីហ្នុងមកលក់នៅស្រុកខ្មែរ ដូចជា កង់និងសម្ភារៈជាច្រើនទៀត”៕
