Sunday, September 21, 2025
Homeតារាខ្មែរនាយចឺម សង្សារព្រមានពេជ្រ ថៃ ដូចត្បកក្បាល "អាអូនក្បាលខូច កុំខូចខ្លាំងដូចបងប្រុស ប្រយ័ត្នបែកដែរ"

នាយចឺម សង្សារព្រមានពេជ្រ ថៃ ដូចត្បកក្បាល “អាអូនក្បាលខូច កុំខូចខ្លាំងដូចបងប្រុស ប្រយ័ត្នបែកដែរ”

ភ្នំពេញ ៖ បន្ទាប់ពីតារាចម្រៀងវ័យក្មេង សុខ មេសា ហៅនាយចឺម បានទទួលរងការចោទប្រកាន់ឆាតញ៉ែនិងណាត់សង្សារគេដេកផ្ទះសំណាក់ ហើយត្រូវគេវ៉ៃបែកក្បាលដេរ៥ថ្នេរនៅខេត្តប៉ៃលិន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៩ នោះមក។

មុននេះ ទាំងសង្សារចាស់ និងសង្សារថ្មីរបស់នាយចឺម ដែលសុទ្ធតែជាស្រីស្អាតបានផ្ញើសម្តីផ្តល់ជាកម្លាំងចិត្តដល់អតីតតារាកំប្លែងក្នុងក្រុមនាយពែកមី រូបនេះ ដោយមិនប្រកាន់ចំពោះចរិតព្រាននារី របស់នាយចឺម ឡើយ ជាពិសេសសង្សារថ្មីរបស់នាយចឺម គឺស្រីស្អាតគៀត បេលឡា ហៅអូនហ្វា នៅតែបន្តចំណងស្នេហ៍ជាមួយនាយចឺម ដដែល។

ជាក់ស្តែងថ្មីៗនេះ ពួកគេបានជួបគ្នា ហើយថែមទាំងបានបង្ហាញរូបថតកៀកកិតស្និទ្ធស្នាលគ្នាតាម គណនីបណ្តាញសង្គមហ្វេសប៊ុក រហូតមានមិត្តភក្តិអ្នកសិល្បៈជាច្រើនបានបញ្ចោញយោបល់ (Comment) អបអរសាទរពួកគេផងដែរ។

ជាការកត់សម្គាល់ ក្នុងចំណោមអ្នកបញ្ចេញយោបល់ (Comment) ទាំងនោះ ក៏មានតារាចម្រៀងហង្សមាស ដែលជាជ័យលាភីការប្រឡងចម្រៀងកុមារ “The Voice Kid Cambodia” រដូវកាលទី១ ពេជ្រ ថៃ ផងដែរ ហើយជាការឆ្លើយតប កញ្ញាគៀត បេលឡា ហៅអូនហ្វា បានព្រមានតារាចម្រៀងតូច ពេជ្រ ថៃ ថា កុំក្បាលខូចខ្លាំងដូចសង្សារនាង (នាយចឺម) ប្រយ័ត្នបែកក្បាលដែរ។ ដែលការព្រមាននេះត្រូវបានគេមើលឃើញថា អូនហ្វា ព្រមានពេជ្រ ថៃ តែដូចត្បកក្បាលនាយចឺម មួយក្រញរដូច្នោះដែរ។

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ តារាសម្តែងនិងបង្ហាញម៉ូដ កញ្ញាគៀត បេលឡា ហៅអូនហ្វា ដែលអ្នកសិល្បៈទូទៅស្គាល់ច្បាស់ថាជាសង្សារថ្មីរបស់នាយចឺម បានបង្ហោះរូបភាពកៀកកិតស្និទ្ធស្នាលជាមួយនាយចឺម មួយសន្លឹក ជាមួយសំណេរក្នុងគណនីហ្វេសប៊ុករបស់នាងថា “ជួប អាយដលចៃដន្យ សុំថតមួយលេង”។

បន្ទាប់ពីបានឃើញរូបភាពនិងសំណេររបស់កញ្ញាគៀត បេលឡា ហៅអូនហ្វា ខាងលើ មានមិត្តភក្តិ អ្នកសិល្បៈជាច្រើនបាន Comment អបអរសាទរចំពោះចំណងស្នេហារបស់តារាវ័យក្មេងមួយគូនេះ ដែលមិនប្រេះស្រាំ ទោះបីជាបែកធ្លាយរឿងអាស្រូវរបស់នាយចឺម រឿងឆាតញ៉ែស្រីផ្សេងរហូតណាត់ទៅដេកផ្ទះសំណាក់ ហើយត្រូវសង្សារគេវ៉ៃរយះក្បាលកាលពីពេលថ្មីៗកន្លងមកនេះក៏ដោយ។

ក្នុងចំណោមអ្នកComment ទាំងនោះ ក៏មានជ័យលាភីការប្រឡងចម្រៀងកុមារ “The Voirce kid Cambodia” រដូវកាលទី១ ដែលសព្វថ្ងៃបានក្លាយជាតារាចម្រៀងនៅផលិតកម្មហង្សមាស គឺកុមារពេជ្រ ថៃ ផងដែរ។

ពេជ្រ ថៃ សរសេរ Comment នៅថ្ងៃដដែលនោះថា “ចៃដន្យ ផ្អែមលើសទឹកឃ្មុំទៀតលោក”។

ឆ្លើយតបចំពោះ Comment របស់ពេជ្រ ថៃ កញ្ញាគៀត បេលឡា ហៅអូនហ្វា បានសរសេរថា “អាអូនក្បាលខូច តែកុំខូចខ្លាំងដូចបងប្រុសពេក ប្រយ័ត្នបែកដែរ”។

ការឆ្លើយតបរបស់កញ្ញាគៀត បេលឡា ហៅអូនហ្វា ខាងលើ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុកមួយចំនួនយល់ថា សង្សារនាយចឺម ព្រមានតារាចម្រៀងកុមារពេជ្រ ថៃ តែដូចត្បកក្បាលសង្សារនាង (នាយចឺម) មួយក្រញរអ៊ីចឹងដែរ។

ព្រោះមុននេះ នាយចឺម ទើបតែធ្វើឱ្យមានការភ្ញាក់ផ្អើលដោយមានទាំងការអាណិតនិងការរិះគន់ បន្ទាប់ពីត្រូវគេវ៉ៃបែកក្បាលដេរ៥ថ្នេរ រឿងគេចោទញ៉ែសង្សារគេណាត់ទៅដេកផ្ទះសំណាក់នៅខេត្ត ប៉ៃលិន នោះ៕

RELATED ARTICLES