Sunday, September 21, 2025
Homeតារាខ្មែរអេដវីន ដឹកដៃអតីតភរិយាថៅកែ LD ដើរលេងឆ្លងឆ្នាំយ៉ាងសប្បាយរីករាយ

អេដវីន ដឹកដៃអតីតភរិយាថៅកែ LD ដើរលេងឆ្លងឆ្នាំយ៉ាងសប្បាយរីករាយ

នៅមុនថ្ងៃឆ្លងឆ្នាំសកល២០១៩ ឈានចូល២០២០ កាលពីថ្ងៃទី៣១ ខែធ្នូ តារាសម្តែងយឹត មាសឧស្សាហ៍ ហៅអេដវីន បានបណ្តើរអតីតប្រពន្ធថៅកែផលិតកម្ម LD គឺអ្នកមេម៉ាយកូន២ ទៅកម្សាន្តនៅខេត្តមណ្ឌលគិរី ដោយអ្នកទាំង២បានបង្ហាញភាពផ្អែមល្ហែមស្នេហ៍តាមរយៈការឱបថើបគ្នាងូតទឹកជ្រោះយ៉ាងត្រជាក់ចិត្ត និងបានឡើងលើកំពូលភ្នំដោយឱបថើបគ្នាស្អិតល្មួតយ៉ាងមានសេចក្តីសុខ។

តារាសម្តែងអេដវីន ដែលមានសាច់ដុំធំៗធ្វើឱ្យប្រពន្ធថៅកែ LD ក្នាញ់ទ្រាំមិនបាននោះ ថ្លែងសារថា ការដែលលោកបណ្តើរកំពូលស្នេហ៍ឡើងលើភ្នំ និងងូតទឹកជ្រោះនៅខេត្តមណ្ឌលគិរី នោះ ដើម្បីបំពេញបំណងរបស់នាងដែលចង់នាំលោកទៅទីនោះថ្ងៃឆ្លងឆ្នាំសកល។

មិត្តភក្តិរបស់អេដវីន បានច្រណែនតារាសម្តែងរូបនេះនៅពេលដែលពួកគេឃើញប្រុសសង្ហាឱបថើបគ្នាជាមួយអ្នកមេម៉ាយកូន២សាច់សខ្ចី នៅចំពោះមុខអ្នករួមដំណើរជាមួយ ទើបធ្វើឱ្យម្នាក់ៗសុទ្ធតែជំរុញឱ្យតារាមានសាច់ដុំធំៗរូបនេះគួរតែដឹកដៃប្រពន្ធថៅកែ LD ចូលរោងការឆាប់ៗទៅ។

ប៉ុន្តែកន្លងមក អតីតភរិយាលោកលៀក លីដា ថៅកែផលិតកម្ម LD ធ្លាប់ថ្លែងសារថា ពេលនេះនាង និងអនាគតស្វាមី លោកអេដវីន កំពុងសន្សំលុយរួមគ្នាដើម្បីត្រៀមរៀបការនាពេលខាងមុខនេះហើយ។

គួរបញ្ជាក់ថា អំឡុងពេលដែលតារាសម្តែងនិងពិធីកររូបសង្ហា លោកអេដវីន កំពុងតែមានសេចក្តីសុខជាមួយប្រពន្ធរបស់ថៅកែ LD នេះ លោកលៀក លីដា ឯណោះវិញ ក៏មិនណយដែរ ព្រោះចំណងស្នេហាថ្មីរបស់លោកជាមួយនាងសាឡាត់ ស្រីឡាង កាន់តែបង្ហាញជាចំហ ហើយពេលនេះ ស្នេហារវាងមេនិងកូនចៅនេះ លែងមានជាឧបសគ្គទៀតហើយ។

ប៉ុន្តែ អតីតប្រពន្ធថៅកែ LD និងនាងសាឡាត់ ស្រីឡាង បានក្លាយទៅជាគូបដិបក្ខនឹងគ្នាទៅហើយ ព្រោះពាក់មុខយក្សដាក់គ្នា ហើយមិនអាចវិលមកត្រូវរ៉ូវគ្នាវិញជាដាច់ខាត ដោយសារតែស្នេហាត្រីកោណដ៏ចម្រូងចម្រាសនេះ។

មហាជនរង់ចាំមើលថា តើតារាសម្តែងអែដវីន ដែលជាសង្សារអតីតប្រពន្ធថៅកែ LD និងលោកលៀក លីដា ដែលជាម្ចាស់ចិត្តសាឡាត់ ស្រីឡាង គូស្នេហ៍ទាំង២គូនេះមួយណានឹងរៀបការមុន?៕

RELATED ARTICLES