Sunday, September 21, 2025
Homeតារាខ្មែរលោកផែង វណ្ណៈ ថា នាយចឺម សំណាងហើយញ៉ែប៉ះសង្សារអ្នកទាត់បាល់

លោកផែង វណ្ណៈ ថា នាយចឺម សំណាងហើយញ៉ែប៉ះសង្សារអ្នកទាត់បាល់

បន្ទាប់ពីនាយចឺម បញ្ចេញបទចម្រៀងមានចំណងជើងថា “ហេតុអីកុហកថាគ្មានសង្សារ” ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល ព្រោះអត្ថន័យហាក់ដៀមដាមលើនារីដែលខ្លួនបានញ៉ែ ហើយត្រូវសង្សារគេវាយបែកក្បាល ស្របពេលនោះលោកផែង វណ្ណៈ បានបង្ហោះសារវាយប្រហារលើនាយចឺម ថា សំណាងហើយញ៉ែប៉ះសង្សារអ្នកទាត់បាល់ បើប៉ះសង្សារនគរបាល ឬប៉េអឹម ស៊ីគ្រាប់សំនរបាត់ទៅហើយ។

លោកផែង វណ្ណៈ បានបង្ហោះសារថា “បែកក្បាល​ សមមុខហេីយ​ នៅមានមុខមកច្រៀងលេបខាយអោយគេទៀត​ អាតារាថោក​ បេីរឿងចប់ហេីយ​ មកច្រៀង​ដៀមដាម​អោយគេធ្វេីស្អីទៀត​ ?”

លោកវណ្ណៈ បន្ថែមថា “ម៉ែ​ :​ ហេតុ​អ្វី​បានហែងបែកក្បាល​ កូន:​ មកពីខ្ញុំញ៉ែសង្សារគេ
ម៉ែ:​ ហុឹម​ សំណាង​ហេីយ​ញ៉ែសង្សារអ្នកទាត់បាល់​ បេីញ៉ែប៉ះសង្សារគេជានគរបាល​ ឬ​ ប៉េអឹម​ ដឹងតែបានស៉ីគ្រាប់សំណហេីយ “។

គួរបញ្ជាក់ថា នាយចឺម ត្រូវបានជនបង្កឈ្មោះង៉ែត លីទី វាយបែកក្បាលដេរ៥ថ្នេរ ក្រោយពីរូបគេបានឆាតញ៉ែនិងបបួលសង្សាររបស់ជនបង្ក។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន រួចបញ្ជូណទៅកាន់តុលាការផងដែរ។

ប៉ុន្តែ ក្នុងជំនួបជាមួយ “នគរធំ” កាលពីថ្មីៗនេះ នាយចឺំម បានប្រាប់ថា នារីដែលខ្លួនឆាតញ៉ែ គឺជាសង្សាររបស់ខ្លួន ព្រោះនាងបានបែកគ្នាជាមួយសង្សារយូរមកហើយ។

នាយចឺំម បន្ថែមថា ជនបង្ករៀបគម្រោងធ្វើស៊ីរូបលោក ដោយបានហៅអ្នកកាសែតមកជាច្រើន ដើម្បីថតផ្សាយបង្ខូចកិត្តិយសរបស់លោក។ យ៉ាងណា នាយចឺម បានទុកសំណុំរឿងនេះឲ្យខាងសមាគមសិល្បករខ្មែរ ជាអ្នករៀបចំ៕

RELATED ARTICLES