Monday, September 22, 2025
Homeតារាខ្មែរនៅ សុនិតា បង្ហោះសារបង្ហាញគ្រប់រសជាតិស្នេហា ក្នុងថ្ងៃខួបកំណើតប្តី

នៅ សុនិតា បង្ហោះសារបង្ហាញគ្រប់រសជាតិស្នេហា ក្នុងថ្ងៃខួបកំណើតប្តី

បន្ទាប់ពីសាងស្នេហ៍ជាមួយគ្នារហូតបានកូនប្រុសម្នាក់ដ៏ស្រស់ស្អាត នៅថ្ងៃខួបកំណើតលោកទិត ថាវរិទ្ធ ឆ្នាំនេះ ភរិយារបស់លោក គឺអ្នកនាងនៅ សុនិតា បានបង្ហោះសារផ្អែមល្ហែមដ៏វែងអន្លាយមួយ ធ្វើឲ្យមិត្តភក្តិក្នុងបណ្តាញសង្គមហ្វេសប៊ុក កោតសរសើរពីចំណងស្នេហ៍មួយនេះយ៉ាងខ្លាំង។

នៅ សុនិតា បានបង្ហោះសារថា “រីករាយថ្ងៃចាប់កំណើតលោកប្តីកំសត់​ ជាមនុស្សដែលរឹងមាំគ្រប់រឿង​មិនដែលមាត់មិនដែលត្អូញ​ ទោះជួបបញ្ហាធ្ងន់យ៉ាងណាក៏ដោយ​ រយះពេលជិតបីឆ្នាំដែលយើងស្គាល់គ្នា​ បញ្ហាតូចធំ​យើងបានស៊ូជាមួយគ្នា​មិនដែលបោះបង់គ្នា​ ទ្រាំចាប់ដៃមកដល់ពេលនេះ​ កាន់តែពិបាកកាន់តែអាណិត​ស្រលាញ់​កាន់តែមានអនុស្សាវរីយ​កាន់តែខ្លាំង។

សុនិតា បានបន្តថា​ “បើទោះបីពេលនេះបងមិនសង្ហា​ដូចមុន​ មិនមានពេលវេលាច្រើននាំដើរដូចមុន​ ក៏អូនមិនរសាយចិត្តពីបងទេ​ បងត្រូវចាំ​សុខចិត្តលំបាក​ហត់នឿយជាមួយគ្នា​ បងត្រូវកាន់ដៃអូនអោយជាប់​កុំលែងដៃគ្នា​ បងត្រូវតស៊ូ​ព្រោះមានក្មេងតូចម្នាក់កំពុងរង់ចាំបងមើលថែ និង​ភាពកក់ក្តៅពីបងខ្លាំង​នោះគឺ​សង្ក្រាន្ត​ តាំងពីកូនកើតមកគ្នាមិនទាន់បានអោយប៉ាអោយណែនដូចម្តាយទេ អូន​ កូន​ និងគ្រួសារទាំងមូលចាំលើកទឹកចិត្តបងគ្រប់ពេល Thavrith Tith. ស្រលាញ់​ និង​ គោរព”។

សុនិតា ក៏បានបង្ហោះសារបន្ថែមថា “អនុស្សាវរីយ​កំសត់ពីរនាក់ប្តី្រពន្ធ​ និងពូភាពម្នាក់ទៀត​នៅក្នុង ambulance ពីសៀមរាបទៅប្រទេសថៃ​ យំលែងគិតពីខ្លួនសរសៃខ្ចីរឺទាស់ទេ​ ទាំងដឹងថាជិះឡានហ្នឹងប្រាកដជាពុលក្អួត​ តែទៅជាលែងអី​ អ្នកណាសួរអីក៏លែងឆ្លើយ​ អាណិតប្តីខ្លាំងណាស់​ដែលមិនអាចកំរើកសូម្បីតែដៃ​ បើកភ្នែកមឹសៗមើលប្រពន្ធខ្លាចប្រពន្ធពុលឡាន​អស់កំលាំង​ឆ្លៀតបារម្មណ៏ពីប្រពន្ធ អោយប្រពន្ធសំងំគេង​ ទាំងដែលខ្លួនសល់កំលាំងប្រហែល20%”។

នៅ សុនិតា បន្តទៀតថា​” ទៅដល់ប្រទេសថៃគេបានដាក់បងនៅបន្ទប់​ icu មិនអោយចូលសូម្បីតែប្រពន្ធតែខ្ញុំសុំពេទ្យក្រាលកន្ទេលគេងជិតប្តីក៏បានព្រោះគាត់រកតែខ្ញុំទេ​ដែលអាចដឹងពីគ្រប់យ៉ាងរបស់គាត់​ ពេទ្យនៅតែមិនអោយ​ រយះពេលមួយខែកន្លះដែលខ្ញុំនៅមើលថែគាត់នៅពេទ្យរូបភាពគ្រប់បែបយ៉ាងដែលយើងបានសន្យាគ្នានៅក្នុងបន្ទប់ពេទ្យថា​ យើងកុំលែងដៃគ្នា​ទោះក្នុងកាលះទេសះណាក៏ដោយ​ បងឆ្លៀតផ្តែផ្តាំប្រាប់អូនទៀតទាំងទឹកភ្នែកប្ហែលជាគិតថាខ្លួនគ្មានសង្ឃឹម​ បណ្តាំអូនចាំមិនភ្លេច​ ថ្ងៃខ្លះយំនៅលើដៃបងក៏មាន​ ទឹកភ្នែកហូររាល់ថ្ងៃ​ យំឡើងលែងទាស់​ នៅពេទ្យប្រៀបដូចនៅផ្ទះតែមិនដែលតូចចិត្តព្រោះអូនបានសន្យាថានឹងយកបងមកផ្ទះអោយបាន”។

សុនិតា បន្តទៀតថា “មនុស្សដែលដឹងចិត្តនិងស្គាល់ចិត្តអូនច្បាស់ជាងគេបន្ទាប់ពីម៉ាក់ប៉ា​ គឺប្តីនេះហើយ​ អ្នកដទៃបានត្រឹមតែមិនចូលចិត្ត​ខ្ញុំ និង​មិនអោយតំលៃត្រឹមសំបកក្រៅ​ ប្តីកាន់តែលំបាកកាន់តែចង់នៅក្បែរមិនដែលហ៊ានដើរចោលលើកលែងកម្មវិធីរឺប្រជុំខានមិនបាន​ បងប្អូនមើលរូបនេះទៅបើសិនជាបងប្អូនជាកូនសង្ក្រាន្តខ្ញុំវិញតើមានអារម្មណ៏ក្តុកក្តួលប៉ុណ្ណា​ នៅពេលឃើញឪពុកខ្លួនស្ថិតក្នុងសភាពបែបនេះ​ ខ្ញុំមើលរូបហ្នឹងពេលណាគឺទឹកភ្នែកហូរ​រហូត​ តែពេលនេះការសន្យាយើងក្លាយជាការពិតហើយអូនអាចកាន់ដៃបងមកផ្ទះយើងវិញ”​។

នៅ សុនិតា បន្ថែមថា “អរគុណជាពិសេសខ្លាំងដល់មនុស្សម្នាក់ដែលរាល់ពេលជួបការលំបាកគឺមានវត្តមានលោកជានិច្ច គ្មានអ្វីដែលអាចសងលោកវិញបានទេ​ អរគុណបងសិទ្ធដែលគ្រប់ពេលនៅពេទ្យគឺមានគាត់នៅក្បែរពួកយេីងរហូត​ និងបងប្អូនក្រុមគ្រួសារដែលទៅលើកទឹកចិត្តគ្រ់ប់ពេលចំណាយពេលនិងថវិកាទិញសំបុត្រផ្ទាល់ខ្លួនដល់ប្រទេសថៃ អរគុណមន្ទីរពេទ្យដែលបំពេញការសន្យាយើងទាំងពីរអោយប្តីខ្ញុំមកជាធម្មតាវិញ​ រីករាយថ្ងៃកំណើតលោកប្តីសំលាញ់ចិត្ត​ ត្រូវចាំថាអូនមិនដែលចាកចោលបងទេទោះកាលះទេសះណាក៏ដោយលើកលែងតែបញ្ហាណាមួយផ្សេង Thavrith Tith Sangkranta Thanarith​ អរគុណទេវតាដែលមើលឃើញពីទង្វើល្អ​ រឹងមាំ​ មោះមុតប្តីខ្ញុំ​ អរគុណបងស្រីសំលាញ់ខ្ញុំមួយទៀត​ បង​Vuth Chanmoly ដែលឆាតសួរគ្រប់ពេលគ្រប់ពេលវេលាពីសុខទុក្ខខ្លាំងជាងគេ”។

គួរបញ្ជាក់ថា នៅ សុនិតា​ និងលោកទិត ថាវរិទ្ធ តែងតែបណ្តើរគ្នាយ៉ាងត្រសងជាមួយនិងកូនយ៉ាងមានសេចក្តីសុខ និងសុភមង្គល។ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនចង់ឃើញខ្លាំងនោះ គឺអ្នកទាំងពីរដឹកដៃគ្នាចូលរោងការតាមប្រពៃណី ទំនៀមទម្លាប់ត្រឹមត្រូវ។

យ៉ាងណា បន្ទាប់ពីមានកូនប្រុសម្នាក់ លោកទិត ថាវិទ្ធ បានអនុញ្ញាតឲ្យភរិយាដ៏ស្រស់ស្អាតលេងសិល្បៈបានដូចធម្មតា ពោលគឺលោកមិនមានការប្រចណ្ឌនោះទេ។ ហើយសុនិតា ក៏តែងតែគោរពតាមការណែនាំរបស់ស្វាមីផងដែរ៕

RELATED ARTICLES