Monday, September 22, 2025
Homeតារាខ្មែរយុទ្ធិ ស័ក្កិ បណ្ដើរប្រពន្ធថៅកែស្រីមកលេងស្រុកខ្មែរ មិនខ្វល់អតីតភរិយា

យុទ្ធិ ស័ក្កិ បណ្ដើរប្រពន្ធថៅកែស្រីមកលេងស្រុកខ្មែរ មិនខ្វល់អតីតភរិយា

បន្ទាប់ពីបាត់មុខជាង១០ឆ្នាំ នៅទីបំផុតអតីតតារាសម្ដែងល្បីឈ្មោះ លោកយុទ្ធិ ស័ក្កិ បានបណ្ដើរភរិយាថ្មីដែលជាថៅកែផលិតកម្មតោមាស រៃមាស អ្នកស្រីខៀវ ចិន្ដា មកលេងស្រុកជាថ្មីម្ដងទៀត ដែលអ្នកទាំង២ស្នាក់នៅផ្ទះវីឡាយ៉ាងធំស្កឹមស្កៃមួយកន្លែង នៅទីរួមខេត្តសៀមរាប។

ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺលោកយុទ្ធិ ស័ក្កិ បានបណ្ដើរភរិយាថ្មី អ្នកស្រីខៀវ ចិន្ដា ចូលរួមកម្មវិធីអ្នកសិល្បៈជាលើកដំបូង គឺកម្មវិធីខួបកំណើតរបស់អ្នកនាងឆ័យលី ដាឡែន កាលពីពេលថ្មីៗនេះ។

តារាសិល្បៈរួមអាជីពជាច្រើនបានបង្ហាញការចាប់អារម្មណ៍ចំពោះការបង្ហាញមុខរួមគ្នា រវាងលោកយុទ្ធិ ស័ក្កិ និងអ្នកស្រីខៀវ ចិន្ដា ក្នុងលក្ខណៈជាប្ដីប្រពន្ធនេះ ហើយពួកគេបានសួរសុខទុក្ខចំពោះម្ចាស់ផលិតកម្មរូបនេះ ដែលលាតត្រដាងស្នេហ៍ជំហរ ហើយចំណងស្នេហាជាង១០ឆ្នាំនេះ លែងមានការលាក់បាំងតទៅទៀតហើយ។

សូមរំលឹកថា យុទ្ធិ ស័ក្កិ ជាអតីតស្វាមីរបស់តារាចម្រៀងស៊ិន ឧត្តមផល្លា ដែលពួកគេបានចែកផ្លូវគ្នា ក្រោយពីមានកូនបុ្រសស្រី២នាក់។ អតីតភរិយាលោកយុទ្ធិ ស័ក្កិ អ្នកនាងស៊ិន ឧត្តមផល្លា នៅតែបន្ដអាជីពចម្រៀងដដែល និងបើកហាងលក់គ្រឿងស្លាដក់នៅម្ដុំបុរីកីឡា។

ដោយឡែក លោកយុទ្ធិ ស័ក្កិ វិញ បានដឹកដៃអ្នកស្រីខៀវ ចិន្ដា ចេញទៅរស់នៅប្រទេបារាំង រយៈពេលជាង១០ឆ្នាំមកហើយ ដែលចំណងស្នេហាថ្មីនេះ អ្នកទាំងពីរទទួលបានកូនស្រីម្នាក់មានអាយុជិត១០ឆ្នាំម្នាក់។ ចំពោះអ្នកនាងឧត្តមផល្លា វិញ មិនដែលនឹកនា ឬចង់រំលឹកឈ្មោះអតីតប្ដីទៀតទេ ហើយនាងក៍មិនទាន់បង្ហាញមុខគូស្នេហ៍ថ្មីជាចំហរដូចអតីតស្វាមីរបស់ខ្លួនដែរ។

គួរបញ្ជាក់ថា លោកយុទ្ធិ ស័ក្កិ ជាតារាសម្ដែងនិងចម្រៀងប្រចាំផលិតកម្មតោមាស រៃមាស ដែលទទួលបានការគាំទ្រច្រើន ព្រោះតែលោកមានរូបរាងសង្ហា ដែលកាលនោះកេរ្ដិ៍ឈ្មោះប្រដមប្រសងជាមួយលោកអាឡិច ចាន់ត្រា , ញ៉ែម សុគន្ធ , យូ ឌីស្កូ ជាដើម។

ប៉ុន្ដែអំឡុងពេលដែលកំពុងតែលេចធ្លោនោះ មានតែយុទ្ធិ ស័ក្កិ ម្នាក់ទេ ដែលប៉ះរឿងស្នេហ៍ដ៏រសើបជាមួយថៅកែផលិតកម្ម ហើយក៏បញ្ចប់អាជីពចាស់ចេញទៅរស់នៅប្រទេសបារាំង ជាង១ទសវត្ស ទើបវិលមកលេងស្រុក នៅពេលដែលរឿងរ៉ាវត្រូវបានស្ងប់ស្ងាត់។

តាមព័ត៌មានបានឲ្យដឹងថា យុទ្ធិ ស័ក្កិ និងភរិយាថ្មី ស្នាក់នៅក្នុងស្រុករយៈពេលខ្លីទេ នឹងត្រៀមចេញទៅរស់នៅប្រទេសបារាំង វិញ ក្នុងពេលឆាប់ៗនេះហើយ៕

RELATED ARTICLES