Monday, September 22, 2025
Homeតារាខ្មែរអេនីហ្សាម ឡើងតែគីឡូជិត៦០ទៅហើយ តែចម្រៀងថយចុះ

អេនីហ្សាម ឡើងតែគីឡូជិត៦០ទៅហើយ តែចម្រៀងថយចុះ

តារាចម្រៀងផលិតកម្មថោន កញ្ញាអេនីហ្សាម​ នៅតែបារម្ភពីទម្ងន់កាន់តែឡើងមិនព្រមថយចុះឡើយ បើទោះជានាងព្យាយាមបន្ថយការញាំអាហារ និងតមចំណីយ៉ាងណា ក៏នៅតែមិនបានផលដដែល។

អ្នកចម្រៀងរូបនេះធ្លាប់បានប្រាប់អ្នកយកព័ត៌មានយើងថា ប្រហែលជាពេលវេលាដែលនាងត្រូវឡើងទម្ងន់តែម្ដង ព្រោះពេលខ្លះមិនបាច់ញាំអីទេ គ្រាន់តែលេបទឹកមាត់ក៏ឡើងគីឡូដែរ។ នាងថា ពីមុននាងមានទម្ងន់តែ៤៧គីឡូទេ ប៉ុន្តែពេលនេះបានឡើងដល់១០គីឡូទៀត សរុបពេលនេះមានទម្ងន់៥៧គីឡូឯណោះ អីចឹង មិនដឹងជាធ្វើម៉េចដើម្បីឲ្យមានរាងស្វែលមកវិញឡើយ។

ស្ថិតក្នុងស្ថានភាពកាម៉ាប់ៗនេះ អេនីហ្សាម បានទៅចូលរួមខួបកំណើតអ្នកនាងឆ័យលី ដាឡែន ហើយនាងត្រូវបានមិត្តភក្ដិ ជំរុញឲ្យប្រញាប់សម្រកទម្ងន់មកវិញ ដើម្បីឲ្យក្លាយទៅជាស្រីស្អាតឡើងវិញ ប៉ុន្តែអេនី ហាក់ទាល់តម្រិះមិនដឹងជាធ្វើយ៉ាងណាឲ្យគីឡូវិលមករកដូចដើមវិញឡើយ ព្រោះទោះជាលែងញាំអាហារ និងប្រឹងហាត់ប្រាណយ៉ាងណា ក៏នៅតែមិនបានដូចបំណង។

គួរបញ្ជាក់ថា ​អេនីហ្សាម ធ្លាប់ល្បីលេចធ្លោគួរសមនៅផលិតកម្មថោន នៅពេលដែលនាងចេញបទ ”ធ្លាប់សន្យាហើយថាមិនធ្វើឲ្យអូនយំ” ដែលចាប់ដៃជាមួយលោកខេម និងបទ ”សង្ស័យតែឆេះអ៊ីសេ” ឆ្លងឆ្លើយជាមួយនាយគ្រឿន។

ប៉ុន្ដែតាំងពីស្រីស្អាតរ៉ាប៊ី ចូលមកដល់ថោន ហើយច្រៀងបទអីក៏ល្បីនោះ ទីផ្សារចម្រៀងរបស់អេនីហ្សាម ចាប់ផ្ដើមធ្លាក់ចុះ ហើយឈានទៅរកភាពស្ងប់ស្ងាត់ ព្រោះនាងមិនបានវិវឌ្ឍខ្លួនទៅជាតារាដែលលេងក្បាច់រាំដូចមិត្តរួមអាជីពឡើយ។

អេនី ថា នាងមិនចេះរាំទេ ហើយនាងធ្លាប់ទទួលស្គាល់ថា រ៉ាប៊ី រាំស្អាត និងធ្វើបានល្អ។ ទោះជាយ៉ាងណា នាងនៅតែជាតារាចម្រៀងផលិតកម្មថោន ដដែលទេ ហើយគេល្បីបែបគេ នាងល្បីបែបនាងវិញ។ នាងថា ទោះជាស្ងប់ស្ងាត់យ៉ាងណា ក៏គ្មានគម្រោងចេញពីផលិតកម្មថោន ទៅចូលផលិតកម្មផ្សេងឡើយ៕

RELATED ARTICLES