Monday, September 22, 2025
Homeតារាខ្មែរម៉ាក សែនសូនីតា ដឹកដៃអនាគតស្វាមី ចាប់ផ្តើមដើរចែកធៀបការហើយ

ម៉ាក សែនសូនីតា ដឹកដៃអនាគតស្វាមី ចាប់ផ្តើមដើរចែកធៀបការហើយ

ខណៈមង្គលការរបស់ម៉ាក សែនសូនីតា ហៅតូតា ជាមួយលោកប៉ុល វិបូរ ហៅនីត នៅបាំងមិនដល់១ខែទៀតនោះ ពេលនេះស្រីស្រស់តូតា ដែលត្រៀមខ្លួនធ្វើជាប្រពន្ធស្របច្បាប់របស់ថៅកែផលិតកម្ម Angkor Picture នោះ បានមមាញឹកកាន់តែខ្លាំងក្នុងការហៅមិត្តភក្ដិអ្នកសិល្បរួមអាជីព ចំនួន៣០០នាក់ ឬស្មើនឹង៣០តុ។

តូតា បានឆ្លៀតស្ពាយធៀបការទៅហៅតារាៗ អំឡុងពេលដែលនាងទៅចូលរួមកម្មវិធីខួបកំណើតរបស់ឆ័យលី ដាឡែន នៅហាងវីហ្រេ្វន កាលពីរាត្រីថ្ងៃទី១៧ ខែកុម្ភៈ ដោយនាងថែមទាំងដាស់តឿនភ្ញៀវទាំងឡាយថា កុំភ្លេចថ្ងៃទី១៦ ខែមីនា​ឆ្នាំ២០២០ ដែលជាថ្ងៃពិសេសរបស់នាងទៀតផង។

តារាៗទាំងអស់ដែលបានទទួលធៀបការពីតូតា នោះ ពួកគេថា ចោលការតូតា មិនបានទេ ព្រោះនាងជិតក្លាយទៅជាថៅកែស្រីផលិតកម្មហើយ។

គួររបញ្ជាក់ថា ម៉ាក សែនសូនីតា ក្រោយភ្ជាប់ស្នេហ៍៥ឆ្នាំ ជាមួយលោកប៉ុល វិបូរ ហៅនីត ដែលជាពោះម៉ាយ នៅទីបំផុតអ្នកទាំង២បានព្រមព្រៀងគ្នារៀបការនៅថ្ងៃទី១៦​ខែកុម្ភៈ​ឆ្នាំ២០២០ ដែលកម្មវិធីជប់លៀងធំធ្វើនៅសណ្ឋាគារសុខាភ្នំពេញ ដោយជប់លៀង១០០តុ។

តូតា ថា ក្រោយពីនាងរៀបការរួច គឺនៅតែបន្ដអាជីពសិល្បៈដដែលទេ ព្រោះស្វាមីរបស់នាងមិនហួងហែងឡើយ។ ចំណែកលោកវិបូរ ហៅនីត វិញថា លោកនឹងធ្វើអ្វីៗគ្រប់យ៉ាងតាមចិត្តភរិយាទាំងអស់ឲ្យតែនាងសប្បាយចិត្ត។ ប៉ុន្ដែគម្រោងដឹកដៃគ្នាទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon) នៅកន្លែងណានោះ ទាំងតូតា និងលោកនីត មិនបញ្ជាក់ឲ្យដឹងជាមុនឡើយ ដោយតូតា គ្រាន់តែបង្ហើបថា នៅកន្លែងមួយដែលមិនអាចជិះឡានទៅបានទេ គឺទាល់តែជិះរថយន្ដទើបទៅដល់ ព្រោះវាមានចម្ងាយដល់ទៅរាប់ម៉ឺនគីឡូម៉ែត្រឯណោះ។

អនាគតស្វាមីរបស់តូតា លោកវិបូរ បានឲ្យដឹងដែរថា ក្រោយរៀបការរួច​ លោកនឹងតូតា អាចនឹងយកកូនទៅតាមធម្មជាតិ ហើយបើសិនជាទេវតាប្រទានកូនឲ្យកាន់តែឆាប់ៗនោះ លោកនិងភរិយាកាន់តែរីករាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយ៕

RELATED ARTICLES