Monday, September 22, 2025
Homeតារាខ្មែរមាស សុខសោភា ពេញចិត្តបន្ដតំណែងជាទូតសុច្ឆន្ទៈអាហារសុខភាព

មាស សុខសោភា ពេញចិត្តបន្ដតំណែងជាទូតសុច្ឆន្ទៈអាហារសុខភាព

យោងតាមការបញ្ជាក់របស់អគ្គនាយិកា និងនាយកគ្រប់គ្រងផលិតផលអាហារសុខភាព Fiber Synovy ដែលត្រូវបានគេស្គាល់ថាជាផលិតផលសុខភាពជំនួយផ្នែកស្បែក និងជួយកម្ចាត់ជាតិពុលដ៏ល្បីល្បាញ បានអះអាងថា តារាចម្រៀងមាស សុខភាព នឹងនៅតែបន្តតំណែងជា Brand Ambassador ឬ ជាទូតសុច្ឆន្ទៈរបស់ផលិតផលមួយនេះ ដោយមិនកំណត់នោះទេ បើទោះជាផលិតផលនេះបានក្លាយជាផលិតដែលមានទីផ្សារឈរជើងទៅហើយ។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងពិធីសម្ពោធផ្លូវការផលិតផល Fiber Synovy ដោយមានតំណាងចែកចាយជាច្រើនចូលរួមច្រើនកុះករ។

លោកស្រី តាន់ ម៉ីលីញ នាយិកាក្រុមហ៊ុន food import & Export បានប្រកាសជាសាធារណៈថា កញ្ញាមាស សុខសោភា បានក្លាយជាទូតសុច្ឆន្ទៈរបស់ផលិតផល Fiber Synovy តាំងពីខែមីនា ក្នុងឆ្នាំ២០១៩ ម្ល៉េះ ដោយរយៈពេលដែលនាងបំពេញការងារ កញ្ញាជាអ្នកប្រើប្រាស់ផលិតផលស្បែកស្អាត និងសម្រករាងដ៏ល្បីរបស់ប្រទេសថៃ ដែលមានការទទួលពីក្រសួងសុខាភិបាលថៃ និងកម្ពុជា នេះផងដែរ ដើម្បីឲ្យកញ្ញាក្មេងជាងវ័យ និងស្រស់ស្អាតពីខាងក្នុង និងថែរក្សារាងរបស់នាងឲ្យនៅតែស្វែល។

លោកស្រីបន្តថា កញ្ញាមាស សុខសោភា គឺជាតារាល្បី និងមានការងារច្រើនដែលតម្រូវឲ្យនាងទទួលទានពេលយប់ ប៉ុន្តែអាហារយប់ដែលធ្វើអោយធាត់ទាំងនោះ មិនធ្វើឲ្យនាងប្រែប្រួលរាងស្អាតទេ ដោយសារតែនាងប្រើ Fiber សម្អាតជាតិពុល និងថែរក្សារាងជាប្រចាំ។

អ្នកស្រីប្រកាសឲ្យកញ្ញាមាស សុខសោភា បន្តតំណែងជាទូតសុច្ឆន្ទៈនេះដោយមិនកំណត់ ដោយកញ្ញាមិនត្រឹមតែជា Brand Ambassador ប៉ុណ្ណោះទេ កញ្ញាក៏ជាដៃគូសហការរបស់ក្រុមហ៊ុនផងដែរ។

លោកហោ សុខរ៉ា ជាសហនាយក ឬ CEO ប្រចាំក្រុមហ៊ុនផងដែរ បញ្ជាក់ថា ដោយសារតែភាពល្បីល្បាញរបស់ Fiber Synovy នៅលើទីផ្សារចាប់តាំងពីកញ្ញាមាស សុខសោភា មកធ្វើជាតំណាង ទើបក្រុមហ៊ុនសម្រេចយកថ្ងៃ២៨ ខែកុម្ភៈ ជាថ្ងៃសម្ពោធផលិតផលម៉ាកនេះ ស្របពេលដែលក្រុមហ៊ុនក៏រកបានអ្នកចែកចាយឆ្នើមជាមេក្រុមរហូតដល់ជាង៧០នាក់ និងតំណាងចែកចាយតូចៗជាច្រើនរយនាក់ នៅទូទាំងប្រទេស។

កញ្ញា មាស សុខសោភា ក៏បានបង្ហាញពីអារម្មណ៍រំភើបដែលនាងត្រូវបានក្រុមហ៊ុនបន្តតំណែងឲ្យជាដៃគូសហការ និងជាទូតសុច្ឆន្ទៈ។

សោភា ថា រយៈពេលនៃការប្រើប្រាស់ Fiber Synovy មិនត្រឹមតែធ្វើឲ្យនាងមានសាច់ភ្លឺស្អាត និងមានសុខភាពល្អ ដោយសារតែជាតិពុលត្រូវបានកម្ចាត់ជាប្រចាំប៉ុណ្ណោះទេ ផលិតផលក៏ធ្វើឲ្យនាងមានអារម្មណ៍ល្អ និងស្រស់ស្រាយជាប្រចាំផងដែរ។ កញ្ញាប្រកាសណែនាំឲ្យប្រើប្រាស់ដើម្បីសុខភាព និងជួយផ្នែកសម្រស់ ដោយកញ្ញាក៏ប្រកាសថា នេះគឺជាផលិតផលគុណភាពល្អគ្មាន២ ក្នុងចំណោម Fiber ដែលកញ្ញាធ្លាប់ប្រើប្រាស់៕

RELATED ARTICLES