Monday, September 22, 2025
Homeតារាខ្មែរ"ម៉ែរួយ" ចំណាយ៦ម៉ឺនដុល្លារ សង់សាលា១ខ្នង ជូនដល់សិស្សនៅស្រុកស្នួល ខេត្តក្រចេះ

“ម៉ែរួយ” ចំណាយ៦ម៉ឺនដុល្លារ សង់សាលា១ខ្នង ជូនដល់សិស្សនៅស្រុកស្នួល ខេត្តក្រចេះ

ក្តីសង្ឃឹមបានមកដល់ទៀតហើយសម្រាប់ប្រជាពលរដ្ឋ និងសិស្សរស់នៅតំបន់ឆ្ងាយ ត្រូវបានអ្នកមានទឹកចិត្តមនុស្សធម៌ រួមសហការគ្នាជួយរហូតបានទុនសាងសង់។ នេះជាកាយវិការដ៏ប្រពៃមួយរបស់ “ម៉ែរួយ” ដែលបានជួយបុគ្គលជាច្រើនដែលបានបាក់ទឹកចិត្តឲ្យចេះងើបឡើងវិញពីក្តីសង្ឃឹមថ្មី។

ខណៈពេលដែលកំពុងផ្ទុះនិងមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើឡាយផ្ទាល់បណ្តាញសង្គមហ្វេសប៊ុក​ ប្រធានបទ “ជីវិត​ស្តុកស្តម្ភ​ លាហើយបំណុល​” បង្រៀន​ដោយ “ម៉ែរួយ” រាជនី​ច្បាប់ចក្រវាល​ Law of Universe បានបង្រៀនមនុស្សឲ្យចេះពីវិធីច្បាស់លាស់ក្នុងការដោះបំណុល និងពង្រឹងផ្លូវចិត្តមនុស្សអោយគេចផុតពីជំងឺបាក់ទឹកចិត្ត។ ភាពទន់ខ្សោយឲ្យក្រោកឈរឡើងតស៊ូជំនះរាល់ឧបសគ្គដែលកើតមានឡើងក្នុងជិវិត។

មិនត្រឹមតែមានចិត្តបុណ្យជួយបង្រៀនដល់អ្នកបាក់ទឹកចិត្តប៉ុណ្ណោះទេ ពេល​នេះសាលារៀនមួយខ្នង តម្លៃ60000ដុល្លា​រ បានមកពីការបង្រៀន ពិសេស​តាម Online បូកបន្ថែមថវិកាផ្ទាល់ខ្លួន​ចំនួន​សរុប60000ដុល្លារ​ សម្រេចបរិច្ចាគសាងសង់សាលារៀនមួយខ្នងធំ​ មានទីតាំងនៅភូមិ​កាបី​ ឃុំក្រញូងសែនជ័យ​ ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​។

ដោយ​សារតែសាលារៀនចាស់មានសភាពទ្រុតទ្រោមខ្លាំង​ ពេលភ្លៀងរឺក្តៅ ក្មេងៗរៀនមិនកើត​ ទើប “ម៉ែរួយ” សម្រេចចិត្តជួយតែម្តង​ មិ​នយូរទៀតទេក្មេងៗនិងមានសាលារៀនថ្មីរៀនឆាប់ៗ។ ដោយសារតែផលិតផលមានគុណភាពល្អពិតៗ ដោយអ្នកដឹកនាំក្រុមហ៊ុនមានសមត្ថភាព ទើបធ្វើឲ្យក្រុមហ៊ុនមានការរីកចម្រើនឆាប់រហ័សយ៉ាងនេះ។

ហើយអ្វីដែលប្រិយមិត្តកាន់តែចាប់អារម្មណ៍ទៅលើ Rouy Infinity Co.,Ltd បន្ថែមទៀតនោះ គឺសម្រស់ របស់ Rouy Infinity Co.,Ltd ដែលអ្នកលេងហ្វេសប៊ុកនិយមហៅថា “ម៉ែរួយៗ” ពិតជាស្រស់ស្អាតនឹងមើលទៅគួរឲ្យស្រលាញ់មែនទែន។ ហើយមកទល់នឹងពេលនេះ សាលារៀនដែលខាងម៉ែរួយ ដែលជា CEO របស់ក្រុមហ៊ុនរួយអ៊ិនហ្វីនិធី (Rouy Infinity Co,Ltd បានលេចចេញជារូបរាងនិងផ្លែផ្កាហើយ។

នៅក្នុងនោះដែរគណនីហ្វេសប៊ុកឈ្មោះ Panha HD ដែលគេស្គាល់ថាជាតំណាងចែកចាយលក់ផលិតផលរបស់ក្រុមហ៊ុនរួយ ក៏បានសរសរសារបង្ហោះថា បងប្អូនតំណាងចែកចាយក្រុមហ៊ុនរបស់ម៉ែរួយទាំងអស់ នេះជាសាលារបស់ម៉ែរួយ ដែលកំពុងតែសាងសង់នៅភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួលខេត្តក្រចេះ ដែលជាអំណោយដ៏ថ្លៃថ្លាដោយទឹកចិត្តដ៏ល្អបរិសុទ្ធរបស់អ្នកម្ដាយដើម្បីឲ្យក្មេងៗបានរៀននៅសាលាល្អ និងឲ្យក្មេងក្លាយជាពលរដ្ធល្អនៅក្នុងសង្គមទៅថ្ងៃមុខ។

ដើម្បីជួយប្រទេសយើងឲ្យកាន់តែរីកចំរើនតទៅមុខទៀត ក្នុងនាមនាងខ្ញុំដែលជាប្រជាពលរដ្ធម្នាក់ រួមទាំងប្រជាជននិងកូនសិស្ស រួមទាំងលោកគ្រូ អ្នកគ្រូនៅទីនេះ សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ និងដឹងគុណនៅទឹកចិត្តល្អដ៏ធំធេងរបស់អ្នកម៉ែរួយ ហើយក៏សូមជូនពរឲ្យអ្នកម្ដាយមានសុខភាពល្អរឹងមាំ ដើម្បីដឹកនាំកូនៗ និងឲ្យក្រុមហ៊ុនកាន់តែរីកចម្រើនថែមទៀត៕

RELATED ARTICLES