Tuesday, September 23, 2025
Homeតារាខ្មែរមាស សុខសោភា ត្រៀមអង្រួនឆាកតន្ត្រី Happy Palace ថ្ងៃសិទ្ធិនារី

មាស សុខសោភា ត្រៀមអង្រួនឆាកតន្ត្រី Happy Palace ថ្ងៃសិទ្ធិនារី

ភ្នំពេញ ៖ តារាចម្រៀងសំនៀងផ្អែម មាស សុខសោភា នឹងលេចមុខច្រៀងរាំនៅភោជនីយដ្ឋានហេបភី ផាលេស តន្រ្ដីនិងខេធីវី ដែលមានទីតាំងនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ ចំថ្ងៃទិវាសិទ្ធិនារីអន្ដរជាតិ តែម្ដង ដែលតារាល្បីល្បាញរូបនេះនឹងនាំយកបទចម្រៀងថ្មីៗចុងក្រោយបំផុត មករាំច្រៀងអមដោយក្រុមរាំបង្កភាពរីករាយដល់ភ្ញៀវនៅភោជនីយដ្ឋាន Happy Palace។

នេះមិនមែនជាលើកទីមួយឡើយ ដែលភោជនីយដ្ឋានល្បីមួយនេះយកតារាកំពូលមកជួបជាមួយភ្ញៀវដែលគាំទ្រនៅកន្លែងរបស់ខ្លូន ប៉ុន្ដែវាជាញឹកញាប់មកហើយ ដែលវត្តមានតារាល្បីៗលំដាប់ជួរមុខតែងតែមកមកច្រៀងនៅទីនេះ ដូចជា កន្លងមក មានលោកព្រាប សុវត្ថិ, ខេមរៈ សិរីមន្ដ, ឆាយ វីរៈយុទ្ធ និងកញ្ញាយូរី ជាដើម សុទ្ធតែធ្លាប់មកអង្រួនឆាកតន្រ្ដីមួយនេះ ដោយមានភ្ញៀវមកញាំអាហារឡើងណែនៗតែម្ដង ជាមួយការបានទស្សនាដោយផ្ទាល់ Idolរបស់ពួកគេ។

លោកជា នី ថៅកែ Happy Palace បានឲ្យដឹងថា ដើម្បីតបស្នងដល់អតិថិជនដែលគាំទ្រភោជនីយដ្ឋានរបស់លោកឲពួកគាត់បានសប្បាយរីករាយ ទើបលោកបានអញ្ជើញតារាល្បីៗច្រើនដួងមកហើយច្រៀងនៅទីនេះ។

លោកជា នី បន្តថា ចំពោះវត្តមានរបស់កញ្ញាមាស សុខសោភា នៅថ្ងៃ៨មីនា នេះ លោកជឿថានឹងមានភ្ញៀវជាច្រើនមកទស្សនាការសម្ដែងរបស់គាត់ជាមួយពិធីករ លោកស៊ីណាត្រា។ លោកថា កម្មវិធីនោះមានការឧបត្ថម្ភដោយ Jack Daniel’s ហើយអតិថិជនអាចកក់តុមុន តាមរយៈតេមកទូរស័ព្ទ 077 765 707, 098 415 222។

ក្រៅពីមាស សុខសោភា និងពិធីករលោកស៊ីណាត្រា ដែលបង្ហាញខ្លួននៅថ្ងៃទិវាសិទ្ធិនារីអន្ដរជាតិ ៨ខែមីនា នៅ Happy Palace នេះ ក៏មានតារាចម្រៀងល្បីៗប្រចាំភោជនីយដ្ឋាននេះច្រៀងអមផងដែរ ដូចជា លោកសាន ផានិត, សុះ ម៉ាច, អាន វិសាល, វណ្ណា ស័ក្ក , ពេជ្រ ពន្លឺ, ងូត សិលា, ស៊ិន សុផល , ព្រាប សុវត្ថិ បុកល្ហុង , វង្ស តារារតនា, ធា រ៉ានី, អរិយ៉ា, ឈឹម ស្រីអូន និងធន់ ស្រីយ៉ា ជាដើម៕

RELATED ARTICLES