Tuesday, September 23, 2025
Homeតារាខ្មែរទិត វិច្ឆិកា ទើបឡើងផ្ទះតម្លៃជិត១០មុឺនដុល្លារ ត្រូវគេប្រកាសទារលុយជាង១ពាន់ដុល្លារ

ទិត វិច្ឆិកា ទើបឡើងផ្ទះតម្លៃជិត១០មុឺនដុល្លារ ត្រូវគេប្រកាសទារលុយជាង១ពាន់ដុល្លារ

អតីតតារាចម្រៀង ទិត វិច្ឆិកា ត្រូវបានម្ចាស់យានដ្ឋានមួយកន្លែងប្រកាសឲ្យចូលខ្លួនសងលុយ ដែលលោកបានចូលធ្វើរថយន្តនៅទីនោះចំនួន៣ដង សរុបទឹកប្រាក់ជាង១ពាន់ដុល្លារ ហើយបានគេចវេះមិនព្រមសង រហូតមកដល់ពេលនេះ គឺរយៈពេល៥ឆ្នាំទៅហើយ។

យោងតាមផេក “Cam Auto Repair យានដ្ឋាន ខេម” បានបង្ហោះសារថា “សូមលោកទិត្យវិច្ឆិកា ជំពាក់លុយធ្វើឡាន លើកទី១ $820 ( 22/02/2016) លើកទី២ $206 ( 04/03/2016) លើកទី៣ $120 ( 21/03/2016) សរុប $1,146 មកទូទាត់ថ្លៃជួសជុលដែលជំពាក់ ហើយបានសន្យាច្រើនដង មិនព្រមសងរហូតដល់ពេលនេះ។

ការបង្ហោះសារកោះហៅលោទិត វិច្ឆិកា ឲ្យចូលខ្លួនសងប្រាក់ជាង១ពាន់ដុល្លារនេះ បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលនិងហួសចិត្តយ៉ាងខ្លាំង។

នៅថ្ងៃនេះ អ្នកសារព័ត៌មានយើងបានព្យាយាមពាក់ទងទៅលោកទិត វិច្ឆិកា បកស្រាយរឿងនេះ មិនបានសម្រេចទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយពីលោកនៅពេលក្រោយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ លោកទិត វិច្ឆិកា ទើបតែឡើងផ្ទះថ្មី ដែលត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃជិត១០មុឺនដុល្លារ នៅបុរីពិភពថ្មីកួរស្រូវ ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នៅក្នុងពិធីនោះ គេឃើញឯកឧត្តម លោកជំទាវ មិត្តភក្តិសិល្បៈស្និទ្ធនឹងលោកជាច្រើនបានចូលរួមយ៉ាងច្រើនកុះករ៕

RELATED ARTICLES