Tuesday, September 23, 2025
Homeតារាខ្មែរទិត វិច្ឆិកា ៖ សូមចងចាំថា ជំពាក់ប្រាក់សងប្រាក់ ជំពាក់ជីវិតសងជីវិត ជំពាក់កិត្តិយស សងកិត្តយស

ទិត វិច្ឆិកា ៖ សូមចងចាំថា ជំពាក់ប្រាក់សងប្រាក់ ជំពាក់ជីវិតសងជីវិត ជំពាក់កិត្តិយស សងកិត្តយស

បន្ទាប់ពីត្រូវម្ចាស់យានដ្ឋានជួសជុលរថយន្តមួយ បានប្រកាសឲ្យអតីតតារាចម្រៀង ទិត វិច្ឆិកា ចូលខ្លួនដើម្បីសងលុយជាង១ពាន់ដុល្លារ ដែលបានជំពាក់ជាង៥ឆ្នាំ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ លោកទិត វិច្ឆិកា បានបង្ហោះសារអមជាមួយវីដេអូថា “សូមចងចាំថា ជំពាក់ប្រាក់សងប្រាក់ ជំពាក់ជីវិតសងជីវិត ជំពាក់កិត្តិយស សងកិត្តយស”។

គួរបញ្ជាក់ថា  កាលពីម្សិលមិញនេះ យានដ្ឋានជួសជុលរថយន្តខេម បានបង្ហោះសារថា “យោងតាមផេក “Cam Auto Repair យានដ្ឋាន ខេម” បានបង្ហោះសារថា “សូមលោកទិត្យវិច្ឆិកា ជំពាក់លុយធ្វើឡាន លើកទី១ $820 ( 22/02/2016) លើកទី២ $206 ( 04/03/2016) លើកទី៣ $120 ( 21/03/2016) សរុប $1,146 មកទូទាត់ថ្លៃជួសជុលដែលជំពាក់ ហើយបានសន្យាច្រើនដង មិនព្រមសងរហូតដល់ពេលនេះ”។

ដោយឡែក នៅថ្ងៃនេះ លោកទិត វិច្ឆិកា បានបង្ហោះសារថា “អ្វីដែលខ្ញុំនិយាយ គឺនិយាយរួចហើយ ចង់ស្តាប់ចង់ដឹងចង់យល់សូមចូលមើលវីដេអូឃ្លីបណឹងទៅ ព្រោះរាល់ថ្ងៃនេះខួរក្បាលខ្ញុំគឺគិតតែប្រឹងធ្វើការតែប៉ុណ្ណោះ អត់មានពេលអង្គុយចាំបកស្រាយនោះទេ.. សំរាប់មនុស្សណាម្នាក់ដែលមានកំហុសហើយចេះទទួលគឺគេចាត់ទុកជាមនុស្ស៥០%ហើយ

ហើយអ្វីដែលពិសេសកុំឆ្ងល់ច្រើន ព្រោះខ្ញុំមិនមែនឧក្រិដ្ឋជនឬបាញ់ប្លន់សម្លាប់មនុស្សឬរកសុីមុខរបខុសច្បាប់នាំអោយបងប្អូនខឹងសម្បានោះទេគ្រាន់តែខ្វះប្រាក់ទេតើ . ដល់ពេលខ្ញុំរកសុីមានបានខ្ញុំសងគេវិញទៅវាចប់គ្នាទៅហើយ …

តែសូមចងចាំថា ជំពាក់ប្រាក់សងប្រាក់ ជំពាក់ជីវិតសងជីវិត ជំពាក់កិត្តិយស សងកិត្តយស”។

ខាងក្រោមនេះ ជាវីដេអូដែលលោកទិត វិចិ្ឆកា រៀបរាប់ពីរឿងជំពាក់លុយយាន់ដ្ឋានជួសជុលរថយន្តខេម ៖

Posted by Vicheka Tit on Tuesday, 10 March 2020
RELATED ARTICLES