Tuesday, September 23, 2025
Homeតារាខ្មែរស្រីស្អាតជីមមី ចូលហង្សមាស?

ស្រីស្អាតជីមមី ចូលហង្សមាស?

ពិធីការិនីខ្ពស់ស្រឡះ ម៉េង ឃុននី ហៅជីមមី ដែលលេចធ្លោជាងគេនៅទូរទស្សន៍ PNN នោះ បានបាត់មុខពីបណ្ដាកម្មវិធីទាំងឡាយរបស់ស្ថានីយទូរទស្សន៍មួយនេះ បន្ទាប់ពីមានព័ត៌មានថា នាងចង់ដើរចេញពីទ្រនំនេះ​ហើយទៅចូលហង្សមាស។

ប៉ុន្ដែយ៉ាងណា នៅពេលនេះមិនទាន់មានការបញ្ជាក់ពីសាមីខ្លួននៅឡើយ ព្រោះតែទូរស័ព្ទនាងត្រូវបានបិទ ហើយការដាក់សំណួរតាមឆាតហ្វេសប៊ុកនាងមិនឆ្លើយតបទេ។

ចំណែកថ្នាក់ដឹកនាំកម្មវិធីមួយចំនួនរបស់ទូរទស្សន៍ PNN បានបង្ហាញចេតនាចង់រក្សាទុកពិធីការនីឆ្នើមរបស់ពួកគេនេះបន្ដទៅទៀត តាមរយៈការធ្វើការចរចា ឬសម្របសម្រួលជាមួយនាង ប៉ុន្តែលទ្ធផលយ៉ាងណានោះ នៅមិនទាន់អាចដឹងបានឡើយ។

ទោះជាយ៉ាងណា តាមព័ត៌មានថា កាដែលកញ្ញាជីមមី មិនចង់បន្ដរស្នាក់នៅជាមួយ PNN តទៅទៀត ដោយសារតនាងមានជម្រើសច្រើនក្នុងការចេញទៅបង្ហាញសមត្ថភាពនៅទ្រនំថ្មីវិញម្ដង ហើយគេជឿថា ទ្រនំថ្មីដែលជីមមី នឹងទៅជ្រកកោននោះ គឺទូរទស្សន៍ហង្សមាស។

ប៉ុន្តែអ្នកសិល្បៈរួមអាជីពបានព្រមានជីមមី ថា ទោះជានាងល្អ និងមានសមត្ថភាពខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្ដែបើទៅដល់ហង្សមាស នោះ នាងនៅតែពិបាកប្រជែងជាមួយអ្នកនាងកែវ ចាន់និមល ជាមិនខានឡើយ ព្រោះថា ហង្សមាស បានទុកចិត្តពិធីការិនីរូបនេះដោយឲ្យកាន់កម្មវិធីធំៗស្ទើរតែទាំងអស់ទៅហើយ។

ជីមមី ជាពិធីការិនីដែលមានក្រុមហ៊ុន Agency ជាច្រើនត្រូវការនាង តាមរយៈការធ្វើពិធីការិនី ១កម្មវិធីដែលប្រើពេលត្រឹម៣ម៉ោងចុះ នាងស៊ីថ្លៃដល់ទៅ៥០០ដុល្លារ ដែលតម្លៃនេះប្រដមប្រសងជាមួយពិធីការិនី អ្នកនាងខៀវ សានសាណា និងណាណា ដែរ។

ទស្សនិកជននិយាយថា បើកញ្ញាជីមមី ចេញពី PNN ចូលហង្សមាស មែននោះ ស្ថានីយទូរទស្សន៍របស់លោកឧកញ៉ាលី យ៉ុងផាត់ ប្រាកដជាពិបាករកពិធីការិនីដែលជំនួសតំណែងនាងជាមិនខានឡើយ។

លោកឧកញ៉ាលី ឆូកឆៃ អគ្គនាយកទូរទស្សន៍ PNN មិនអាចទាក់ទងបានទេ កាលពីពេលថ្មីៗនេះ ព្រោះទូរស័ព្ទតេចូលមិនទទួល៕

RELATED ARTICLES