Tuesday, September 23, 2025
Homeតារាខ្មែរការប្រគំ​តន្ត្រី​យក្សរបស់ថៃហ្គ័រ​ ​ Tiger Street Football 2020 ធ្វើឲ្យកក្រើកក្រុងតាខ្មៅ

ការប្រគំ​តន្ត្រី​យក្សរបស់ថៃហ្គ័រ​ ​ Tiger Street Football 2020 ធ្វើឲ្យកក្រើកក្រុងតាខ្មៅ

ក្រុងតាខ្មៅ ៖ ការ​ប្រគំ​តន្ត្រី​យក្សរបស់ស្រាបៀរថៃហ្គ័រ​​ក្នុ ងឱកាស​​អបអរសាទរក្រុមជើងឯកម្ចាស់ពាន Tiger Street Football  2020  វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំង​ប្រទេស ដែលប្រារព្ធធ្វើឡើងនៅ​​ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទី​០៧​-០៨ ​ខែមីនា ឆ្នាំ​២០២០  បានធ្វើឲ្យកក្រើកក្រុងតាខ្មៅ នៅក្នុងបរិវេណទីធ្លាសួនច្បារច្រមុះជ្រូក មាត់ទន្លេក្រុងតាខ្មៅ ដោយ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ​ពី​វត្តមាន​តារា​ចម្រៀង​ល្បី​ជា​ច្រើន​រូប។

ការប្រគំតន្ត្រី​យក្សរយៈពេល២រាត្រីជាប់គ្នា  ពិត​ជា​អស្ចារ្យ​ណាស់​នាំ​ភាព​សប្បាយ​រីក​រាយ​ជូន​បង​ប្អូនក្នុងក្រុងតាខ្មៅ  ដោយមានចូលរួមសម្តែងពីសំណាក់តារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា ដូចជា លោកខេមៈ សិរីមន្ត, អ្នកនាងឱក សុគន្ធកញ្ញា, ពេជ្រ សោភា, លោកណុប បាយ៉ារិទ្ធ, កញ្ញាសុខ សីឡាលីន, លោកហ្សូណូ, លោកខាន់ ជែមស៍, លោកនីកូ, លោក​ Step និងកញ្ញាឈិន ម៉ានិច្ច។

ការប្រគំតន្រ្តីដ៏កក្រើកពិសេសនេះ ដែលរៀបចំផ្តាច់មុខដោយស្រាបៀរថៃហ្គ័រ (CBL)។​ ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ មានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រ ឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយ ផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ ៖ www.facebook.com/TigerBeerKH.

ពិសាដោយការទទួលខុសត្រូវ៕​

RELATED ARTICLES