អ្នកនាងសំ ប៉ូលីដា ដែលមានសុខភាពទ្រុឌទ្រោមខ្លាំង រហូតអស់សង្ឃឹមក្នុងជីវិតនោះ បានបង្ហាញទឹកមុខស្រស់ថ្លាឡើងវិញបែបជាអ្នកមានសុខភាពរឹងប៉ឹងស្ទើរមិនគួរឲ្យជឿរឡើយ នៅពេលដែលនាងបានចូលរួមកម្មវិធីសហព័ន្ធវិនិយោគិនកម្ពុជា និងសហព័ន្ធធុរកិច្ច ទីផ្សារកម្ពុជា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ដែលមានលោកសមូហកបណ្ឌិត ឡី សុភាព ជាប្រធានប្រគល់ពានរង្វាន់ឆ្នើមជូនដល់បុគ្គល៣រូប បន្ទាប់ពីស្ថាប័នថ្នាក់ជាតិមួយនេះ កត់សម្គាល់ឃើញថា អ្នកទាំង៣ធ្វើជំនួញស្របច្បាប់និងអាជីវកម្មដែលរាល់ផលិតផលត្រូវបានចុះបញ្ជីត្រឹមត្រូវនៅក្នុងស្ថាប័នរដ្ឋ ហើយជោគជ័យលើទីផ្សារ។

អ្នកនាងសំ ប៉ូលីកា ដែលជាអតិថិជន និងជាអ្នកចូលរួមអបអរ ថ្លែងថា ផលិតផល Q NANA X ស័ក្តិសមក្នុងការទទួលបានពានឆ្នើម ព្រោះអ្នកនាងជាសាក្សីមួយក្នុងចំណោមអ្នកប្រើប្រាស់ដែលមានអាការៈបេះដូងធ្វើទុក្ខ និងដង្ហក់។

ប៉ុន្តែនាងថា ក្រោយពេលបានប្រើបាន២ខ្លង ក៏មានអាការៈប្រសើរឡើង ខណៈដែលពីមុនអ្នកនាងចូលពេទ្យស្ទើររាល់ថ្ងៃ និងប្រើផលិតផលណាក៏មិនត្រូវ។

អ្នកនាងសំ ប៉ូលីដា បន្ថែមថា ជំងឺសន្លាក់និងប្រព័ន្ធឈាមបេះដូងរបស់នាងពេលនេះ ខុសគ្នាពីមុនដូចមេឃនិងដី ដោយគ្រាន់តែលាភរឺតលើសរសៃជីពចរ មិនភ័យរឿងលេប ប៉ះពាល់ដល់សុខភាពទេ។ អ្នកនាងថា ខ្លួនកាន់តែសប្បាយចិត្តដែលបានចូលរួមបំផុសផលិតផលមួយនេះដើម្បីជួយដល់អ្នកជំងឺផ្សេងទៀតឲ្យបានដឹង និងប្រើប្រាស់ទៅត្រូវដូចនាងដែរ។

ក្រៅពីសំ ប៉ូលីដា គេក៏ឃើញមានតារាល្បីៗមួយចំនួនទៀត ដូចជា លោកញ៉ែម សុគន្ធ, ហង្ស ឧត្តមមុនី , វីតវីត រួមទាំងអ្នកនាងធី សុវណ្ណថា ក៏បានចូលរួមផងដែរ។

លោកលី ស៊ីនន្ទ ប្រធានក្រុមហ៊ុន NSZ World បានឲ្យដឹងថា រយៈពេល១ឆ្នាំមកនេះ ផលិតផលព្យាបាលសន្លាក់ និងសរសៃឈាម បានចូលរួមចំណែកជួយសុខភាពប្រជាជនកម្ពុជា មួយផ្នែកធំផងដែរ រហូតត្រូវបានសហព័ន្ធវិយោគិននៅកម្ពុជា ប្រគល់ពានឲ្យបុគ្គលឆ្នើមៗ។ លោកថា ផលិតផលនេះក៏មានទីផ្សារនៅក្រៅប្រទេសជិត១០ ដូចជា នៅថៃ ឡាវ និងកូរ៉េ ជាដើម៕