Tuesday, September 23, 2025
Homeតារាខ្មែរនាយកំប៉ោយ ទទួលមរណៈភាព

នាយកំប៉ោយ ទទួលមរណៈភាព

តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍បាយ័ន កម្មវិធី ផ្ទះសំណើច” និងជាអ្នកលេងកំប្លែងប្រចាំក្រុម អ្នកនាងខាត់ សុឃីម ផង នាយកំប៉ោយ បានទទួលមរណភាពទៅហើយ នៅមុននេះបន្ដិច ក្រោយពីនាយបានឈឺរាំរ៉ៃអស់ជាច្រើនខែមក។

តាមរយៈហ្វេសប៊ុកកឈ្មោះ Saren Khat បានចែកចាយរូបភាពនាយកំប៉ោយ នៅលើគ្រែពេទ្យ យ៉ាងស្ដូកស្ដឹង ភ្ជាប់ជាមួយទុយោអុកស៊ីហ្សែន ហើយមានសំណេរថា​ ”ចូលរួមរំលែកទុក្ខផង អាប៉ោយ ខូចហើយ”។

គួរបញ្ជាក់ថា នាយកំប៉ោយ បានបាត់ខ្លួនពីការសម្ដែងតាមឆាក និងថត MV ជាច្រើនខែមកហើយ តាំងពីនាយធ្លាក់ខ្លួនឈឺដោយជំងឺក្រលៀន តម្រូវឲ្យប្ដូរឈាមជារៀងរាល់សប្ដាហ៍។ ប៉ុន្ដែពេលនេះ នាយកំប៉ោយ បានលាចាកលោកទៅហើយ បន្សល់នូវសារចូលរួមរំលែកទុក្ខពីអ្នកសិល្បៈរួមអាជីពជាបន្ដបន្ទាប់៕

RELATED ARTICLES