Tuesday, September 23, 2025
Homeតារាខ្មែរអ្នកនាងខ្ញុង បារម្ភកូនកាត់ទៅរកប្ដី ព្រោះតែរឿងបែបនេះ

អ្នកនាងខ្ញុង បារម្ភកូនកាត់ទៅរកប្ដី ព្រោះតែរឿងបែបនេះ

តារាកំប្លែង CTN អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង បានបង្ហាញរូបភាពស្វាមីរបស់នាង នាយកៃដ កាន់តែថ្នាក់ថ្នម អំឡុងពេលដែលនាងពពោះជាង៥ខែ ហើយត្រៀមសម្រាលនៅអំឡុងខែសីហា ឆ្នាំ២០២០ ខាងមុខនេះហើយ។

ទោះជាយ៉ាងណា អ្នកនាងខ្ញុង បាននិយាយលេងបន្លំមែនថា ប្ដីនាងមិនស្អាត មិនសូវមានសក់អីចឹង នាងចង់ឲ្យកូនប្រុសកាត់មករកនាងច្រើនជាងកាត់ទៅរកប្ដី។

ខ្ញុង បញ្ចេញសារថា ”មុខមិនសូវស្អាត (ប្ដី) សក់មិនសូវមាន រាងមិនសង្ហា បើកូនកាត់មកអូន គ្រាន់បើបន្ដិច”។ ការនិយាយបែបនេះរបស់ខ្ញុង មិនធ្វើឲ្យនាយកៃដ អាក់អន់ស្រពន់ចិត្តឡើយ ប៉ុន្តែផ្ទុយទៅវិញ ស្វាមីថ្មីរបស់នាងនេះកាន់តែស្រលាញ់ប្រពន្ធខ្លាំងឡើងៗ តាមរយៈការឱបថើបពោះរបស់នាងថ្នមៗតែម្ដង ទើបធ្វើឲ្យខ្ញុង កាន់តែមានភាពកក់ក្ដៅថែមទៀត។

អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង បានរៀបការជាមួយលោកអ៊ុំ ក្សត្រា ហៅនាយកៃដ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ហើយនៅថ្ងៃរៀបការនោះ ពួកគេអះអាងថា បើបានកូនកាន់តែច្រើន កាន់តែល្អ បើទោះជាខ្ញុង ជាមេម៉ាយកូន២ ហើយនាយកៃដ ជាពោះម៉ាយកូន១ក្ដី។

ក្រោយចាប់ដៃគ្នាជាប្ដីប្រពន្ធស្របច្បាប់​ជាង៨ខែនេះ ប្ដីប្រពន្ធតារាកំប្លែង CTN ១គូនេះ​ប្រឹងរកលុយយ៉ាងខ្លាំង ដោយពួកគេរកស៊ីពុះដីឡូតិ៍លក់បានកាក់កបខ្លាំងណាស់។ ប៉ុន្ដែអំឡុងពេលដែលកូវីដ-១៩ កំពុងវាយលុកខ្លាំងនេះ ធ្វើឲ្យទាំងខ្ញុង និងស្វាមី បាត់បង់ប្រាក់ចំណូលពីអាជីពសិល្បៈ និងអចលនទ្រព្យដូចគ្នាតែម្ដង។

នាយកៃដ បានប្រាប់អ្នកយកព័ត៌មានយើង​នៅថ្ងៃឡើងផ្ទះវីឡាអ្នកនាងកាតុ ថា ពិតជាធ្លាក់ចំណូលពីការលក់ដីធ្លីខ្លាំងមែន ប៉ុន្តែនាយថា បើសិនជាពេលនេះមានទុនច្រើនទិញដីទុក នាយជឿថា ពេលសភាពការណ៍វិលមករកភាពល្អប្រសើរឡើងវិញ ប្រាកដជាចំណេញមិនខាន។

នាយបានប្រាប់ទៀតថា ភរិយាពពោះកូនប្រុស ហើយទោះជាពោះកាន់តែធំមែន ប៉ុន្ដែអ្នកនាងខ្ញុង នៅតែបន្ដការងារសិល្បៈជាធម្មតា ព្រោះឃាត់ឲ្យសម្រាកនាងមិនព្រមឡើយ៕

RELATED ARTICLES