Tuesday, September 23, 2025
Homeតារាខ្មែរកញ្ញាយូរី ប្រកែកស្នេហ៍ តែជិះឡានលោកថៅកែជាប់រហូត

កញ្ញាយូរី ប្រកែកស្នេហ៍ តែជិះឡានលោកថៅកែជាប់រហូត

ស្របពេលដែលតារាចម្រៀងសេន យូរី និងលោកជា នី ដែលជាថៅកែហាងផឹកស៊ីមួយកន្លែង ចេញមុខបដិសេធព្រមគ្នាថា អ្នកទាំង២ គ្មានទំនាក់ទំនងស្នេហាជាមួយគ្នានោះ ស្រាប់តែពេលថ្មីៗនេះ គេឃើញយូរី បានជិះរថយន្ដទំនើបរបស់លោកថៅកែ ម៉ាក Landcruiser V8 ពណ៌ខ្មៅ ទៅច្រៀងតាមបណ្ដាឆាកតន្រ្ដីផ្សេងៗទៅវិញ ដែលធ្វើឲ្យចំណងស្នេហាខុសវ័យ១គូនេះ នៅតែធ្វើឲ្យគេសង្ស័យដដែលថា តាមពិតទំនាក់ទំងរវាងយូរី និងលោកថៅកែ ពិតជាស្និទ្ធស្នាលគ្នាហាក់ខុសពីធម្មតាមែន។

ប៉ុន្ដែយូរី វិញ បែរជាថា រវាងនាងនិងលោកថៅកែនី រាប់អានគ្នាធម្មតាៗទៅវិញ ។

ដោយឡែក លោកថៅកែ នី វិញថា រាប់អានយូរី ដូចជាប្អូនស្រីអីចឹង ហើយលោកមិនដែលជិះរថយន្ដទៅណា តែ២នាក់ជាមួយយូរី ឡើយ ប៉ុន្តែបើទៅ មានតែគ្នាច្រើននាក់ក្នុងឡានតែម្ដង។

ទំនាក់ទំនងរវាងយូរី និងលោកជា នី កាន់តែត្រូវបានគេសង្ស័យនៅពេលដែលគេឃើញអ្នកទាំង២ ជិះរថយន្ដកណ្ដាលរាត្រីស្ងាត់ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ទៅចូលរួមពិធីឡើងផ្ទះថ្មីរបស់នាយចឺម នៅខេត្តកំពង់ស្ពឺ ដែលមានចម្ងាយ៧០គីឡូម៉ែត្រពីភ្នំពេញ។

ប៉ុន្តែទាំងយូរី និងលោកថៅកែ បែរជាថា គ្មានអ្វីចម្លែកទៅវិញ ដោយអះអាងថា​ស្គាល់គ្នាយូរហើយ។ ប៉ុន្ដែអ្វីដែលចម្លែកនោះ លោកថៅកែ ថា លោកនិងយូរី ពិតជាមានចិត្តគំនិតដូចគ្នាច្រើន ហេតុនេះហើយបានជាពេលខ្លះដើរចូលគ្នាបាន។

ក្រោយប៉ះស្នេហ៍លោកថៅកែយូរី បានចេញបទ​”ស្នេហ៍ប្រុសចាស់” និងបទ ”ធំម៉េស” ជាដើម ដែលមើលទៅក្បាច់រាំរបស់នាងកាន់តែសាហាវ និងរស់រវើកជាងមុន ធ្វើឲ្យអ្នកទស្សនាកាន់តែក្នាញ់នាង។

យ៉ាងណា រយៈពេលចុងក្រោយនេះ គេមិនដែលឃើញយូរី ចាប់ដៃគូជាមួយលោកប៊ីម៉ូ ដូចមុនទៀតឡើយ។

មហាជនរង់ចាំមើលថា តើទំនាក់ទំនងរវាងយូរី និងលោកថៅកែ ពិតជាធម្មតាៗដូចពួកគេអះអាងមែន ឬមួយក៏មិនមែនធម្មតាដូចគេសង្ស័យ?៕

RELATED ARTICLES