Tuesday, September 23, 2025
Homeតារាខ្មែរហ៊ិន ច័ន្ទនីរ័ត្ន ដំណឹងរៀបការ នៅតែគ្មានស្រមោល

ហ៊ិន ច័ន្ទនីរ័ត្ន ដំណឹងរៀបការ នៅតែគ្មានស្រមោល

ពិធីការនីធ្មេញច្រពើស រាងតូចតន់ កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន ដែលគេធ្លាប់ឃើញជិះរថយន្ដ Range Rover ​ពណ៌ខ្មៅ ជាមួយសង្សារថ្មីជាញឹកញាប់នោះ រហូតមកដល់ពេលនេះ ស្រីស្អាតរូបនេះមិនដែលបណ្ដើរម្ចាស់ចិត្តជាចំហឡើយ ទើបធ្វើឲ្យដំណឹងរៀបការនៅតែគ្មានស្រមោល។

យ៉ាងណា ពិធីការិនីធ្មេញច្រពើសរូបនេះ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ឆ្នាំនេះនាងមានវ័យ២៨ឆ្នាំហើយ ប៉ុន្ដែរឿងរៀបការវិញ ចង់ពាក់កណ្ដាល និងអត់ចង់ពាក់កណ្ដាល​ ហេតុនេះហើយមិនទាន់អាចកំណត់បានទេ។

ហ៊ិន ច័ន្ទនីរ័ត្ន បានបាត់សកម្មភាពថតសម្ដែងទាំងភាពយន្ដ និង MV នៅរយៈពេលចុងក្រោយនេះ ពិសេសតាំងពីនាងកំណត់តម្លៃខ្លួន​ស៊ីថ្លៃ១រឿង ៥០០០ដុល្លារមក ធ្វើឲ្យបណ្ដាផលិតកម្មមួយចំនួនថ្ងូរថា តម្លៃខ្លួននាងថ្លៃពេក ពួកគេមិនហ៊ានហៅថតឡើយ។

យ៉ាងណា នីរ័ត្ន នៅតែរក្សាគោលការណ៍ដដែល គឺមិនព្រមបញ្ចុះតម្លៃខ្លួនទេ ព្រោះនាងយល់ថា​បើបានតម្លៃនេះទើបស័ក្តិសមជាមួយការចំណាយទៅលើសម្លៀកបំពាក់ និងសាំងឡាន ហើយមុននេះ​នាងទើបថតបញ្ចប់រឿង ”ទាសីបេះដូង”។​ នាងធ្លាប់ប្រាប់ថា អាចថតសម្ដែងទាំងកុន​និងខារ៉ាអូខេជាធម្មតា លើកលែងតែរឿងភាគ ដែលនាងជាបុគ្គលិកមានកុងត្រាជាមួយបាយ័ន ​ហេតុនេះហើយមិនអាចថតឲ្យប៉ុស្ដិ៍ផ្សេងបានទេ។

ហ៊ិន ច័ន្ទនីរ័ត្ន មិនដែលចង់លាតត្រដាងរឿងបេះដូងឡើយ ខណៈដែលកន្លងមកនៅពេលសួររឿងស្នេហា ពិធីការិនីធ្មេញច្រពើសរូបនេះ ច្រើនតែថ្ងូរថា អត់គូស្នេហ៍។

ទោះជាយ៉ាងណា មន្ដស្នេហ៍របស់ស្រីស្អាតរូបនេះពិតជាមិនធម្មតាឡើយ ព្រោះនាងទៅដល់ណា សម្រស់រះត្រដែតជាងគេនៅទីនោះ ទើបធ្វើឲ្យប្រុសៗកាន់តែច្រើនជ្រួលជ្រើមចង់បានបេះដូងនាង។

ប៉ុន្ដែអ្វីដែលធ្វើឲ្យប្រុសៗអ្នកមានទ្រព្យទាំងឡាយ បរាជ័យក្នុងការថ្នាក់ថ្នមកាយាស្រីស្អាតរូបនេះ ដោយសារតែនីរ័ត្ន មិនដែលជ្រួលជ្រើមនឹងអំណាចទឹកលុយនោះទេ ព្រោះបុរសដែលអាចនៅក្បែកាយនាងបាន ទាល់តែប្រុសនោះនាងស្រលាញ់ដែរ ទើបអាចទៅរួច៕

RELATED ARTICLES