Tuesday, September 23, 2025
Homeតារាខ្មែរលោកណាខុន ត្រូវគេសង្ស័យជាឪពុកកូនប្រុសឌុច លីដា ខណៈដែលឧស្សាហ៍ចេញចូលផ្ទះ

លោកណាខុន ត្រូវគេសង្ស័យជាឪពុកកូនប្រុសឌុច លីដា ខណៈដែលឧស្សាហ៍ចេញចូលផ្ទះ

ស្របពេលដែលឌុច លីដា បានសារភាពថា នាងពិតជាបានផ្តល់កំណើតឱ្យកូនប្រុស១ ទាំងមិនទាន់បានរៀបការ ហើយនាងបដិសេធមិនព្រមបង្ហាញមុខប្តីនោះ ស្រាប់តែបុរសសង្ហា លោកណាខុន ឯណោះវិញបានចេញចូលផ្ទះនាងដូចគ្រួសារតែមួយអ៊ីចឹង ទើបធ្វើឱ្យគេសង្ស័យថា ណាខុន ជាឪពុកលាក់មុខរបស់កូនប្រុសលីដា…។

តារាសម្តែងរូបសង្ហា លោកណាខុន បានសារភាពថា លោកពិតជាចេញចូលផ្ទះឌុច លីដា នៅចម្ការដូង ជាញឹកញាប់ដូចគ្រួសារតែមួយដូចគេអះអាងមែន ព្រោះធ្លាប់រាប់អានគ្នាជាង៧ឆ្នាំមកហើយ។ លោកថែមទាំងថា ទោះជាពេលនេះគេសង្ស័យថា លោកមានទំនាក់ទំនងស្នេហាជាមួយលីដា ហើយអ្នកខ្លះសង្ស័យថា លោកជាឪពុកកូនប្រុសរបស់លីដា ក៏ដោយ ប៉ុន្តែលោកនៅតែបន្តចេញចូលផ្ទះលីដា ជាធម្មតាដូចមុនដដែលគ្មានអ្វីប្រែប្រួលចិត្តឡើយ។

លោកណាខុន បានប្រាប់តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា “រឿងខ្ញុំចេញចូលផ្ទះលីដា ហ្នឹង ជាការពិតបង ខ្ញុំអត់ប្រកែកទេ ព្រោះរាប់អានគ្នាយូរណាស់មកហើយ មិនក្រោម៧ឆ្នាំទេ។ ខ្ញុំធ្លាប់ថតរឿង “ម្ចាស់ចម្ការ” និងថតសម្អាងការស្ពត រួមទាំងការងារសិល្បៈជាច្រើនទៀតជាមួយគ្នា”។

លោកណាខុន បន្តថា “ប៉ុន្មានថ្ងៃមុនហ្នឹងខ្ញុំទើបទៅលេងផ្ទះលីដា ដែរហ្នឹង ទោះជាអ្នកណាថាម៉េចថាចុះ សំខាន់ខ្ញុំច្បាស់ខ្លួនឯងថា ខ្ញុំនិងគាត់អត់មានអីទាក់ទងគ្នាទេ អ៊ីចឹងខ្ញុំមិនខ្លាចចេញចូលផ្ទះគាត់ ទេ នៅតែទៅដូចមុនអ៊ីចឹង។ ខ្ញុំអាចនិយាយបានថា ១០០% គឺខ្ញុំអត់បានទាក់ទងជាមួយលីដា ទេ អ៊ីចឹងមានគេនិយាយគេថាម៉េចថាចុះ ខ្ញុំមិនខ្លាចទេ”។

ទន្ទឹមនឹងប្រកែកថា ជាស្វាមី និងឪពុករបស់កូនប្រុសរបស់ឌុច លីដា នោះ លោកណាខុន ថែមទាំង អះអាងថា ពេលនេះលោកមានម្ចាស់ចិត្តទៅហើយ ដែលយ៉ាងយូរណាស់ប្រើពេលត្រឹមតែ២ទៅ៣ឆ្នាំទៀត លោកនឹងរៀបការជាមួយគូស្នេហ៍ហើយ។

លោកណាខុន បន្ថែមថា “ឆ្នាំនេះខ្ញុំអាយុ៣១ឆ្នាំហើយ អ៊ីចឹងមិនយូរទៀតទេអាច២ទៅ៣ឆ្នាំខាងមុខនេះ ខ្ញុំនឹងរៀបការហើយ។ ឥឡូវខ្ញុំមានសង្សារហើយ គ្រាន់តែមិនទាន់អាចបង្ហាញបានទេ ចាំដល់ថ្ងៃ រៀបការទើបបញ្ចេញតែម្តង”។

ណាខុន ថា នារីដែលលោកនឹងដឹកដៃនាងចូលរោងការនៅឆ្នាំ២០២២ ឬ២០២៣ ខាងមុខនោះ គឺប្រាកដជាមិនមែនឌុច លីដា ឡើយ ប៉ុន្តែអំឡុងពេលដែលមុនលោកចូលរោងការនេះ គឺលោកនៅតែបន្តចេញចូលផ្ទះរបស់លីដា ដូចមុនអ៊ីចឹង ព្រោះគ្មានអ្វីត្រូវភ័យខ្លាចនោះទេ ដោយសាររាប់អានគ្នាជាមិត្តរួមអាជីពនិងស្និទ្ធស្នាលគ្នាច្រើនឆ្នាំមកហើយ។

ឌុច លីដា បានបង្ហើបហាក់ស្របគ្នាទៅនឹងលោកណាខុន ដែរថា ស្វាមីរបស់នាងមិនមែនជាអ្នកសិល្បៈទេ ប៉ុន្តែជាមន្ត្រីរាជការម្នាក់ ប៉ុន្តែនាងមិនអាចបង្ហាញមុខមាត់ប្តីនៅពេលនេះបានទេ។ នាងថា ការរៀបការមិនចាំបាច់បំផុតសម្រាប់រូបនាងឡើយ គឺសំខាន់បំផុតពេលនេះ នាងបានកូន១មុនរៀបការទៅហើយ ដែលខុសពីអ្នកខ្លះរៀបការ ហើយអត់មានកូនក៏មានដែរ។

ទោះជាយ៉ាងណា មហាជនបានលើកឡើងថា ការដែលប្រុសសង្ហា ណាខុន ចេញចូលផ្ទះឌុច លីដា ទាំងយប់ថ្ងៃ ហើយប្តីរបស់លីដា មិនចេះប្រចណ្ឌបែបនេះគឺជារឿងចម្លែកមួយ។ ប៉ុន្តែពួកគេភ័យជំនួសថា ខ្លាចតែកូនរបស់លីដា ហៅណាខុន ថា “ប៉ាៗ” នោះ ចាំមើលថា តារាសម្តែងរូបសង្ហានេះ នឹងដោះស្រាយយ៉ាងណាទៅជាមួយសង្សារ?…៕

RELATED ARTICLES