តារាចម្រៀងល្បីល្បាញ អ្នកនាងសុគន្ធ និសា បានគ្រងឈុតដែលមានឈ្មោះថា “ឈុតត្នោតខ្មែរ ប្រសិទ្ធសិរី” ដែលជាការច្នៃដោយសម្អាងការប្រសិទ្ធសិរី ធ្វើឲ្យសម្រស់របស់នាងកាន់តែលេចធ្លោថែមមួយកម្រិតទៀត ខណៈដែលក្រុមអ្នកគាំទ្រនាងបានសរសើរមិនដាច់ពីមាត់ទេថា នាងពិតជាស្រស់ស្អាតខ្លាំងណាស់នៅពេលដែលពាក់ឈុត១នេះ។

នេះជាឈុតដែលគេកម្រឃើញ ហើយក៏ជាឈុតដែលរំលេចពីគុណតម្លៃរបស់ដើមត្នោតខ្មែរ ដែលរុក្ខជាតិដ៏មានប្រយោជន៍របស់ដូនតាខ្មែរយើងផងដែរ។

នៅលើផេក ប្រសិទ្ធសិរី សម្អាងការ បានបង្ហោះកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ អមដោយកំណាព្យមួយឃ្លា ដែលបង្ហាញពីដើមត្នោតខ្មែរ។

រូបថតជាច្រើនសន្លឹករបស់តារាចម្រៀង អ្នកនាងសុគន្ធ និសា ត្រូវបានមហាជនសរសើរទាំងសម្រស់ និងឈុតដែលបានច្នៃឡើងដោយមានការចែកចាយគួរឲ្យសរសើរដោយសារតែឈុតនេះទាក់ទាញ ហើយជាឈុតដែលកែច្នៃឡើងដើម្បីបង្ហាញពីគុណតម្លៃរបស់ដើមត្នោត ដែលគេចាប់អារម្មណ៍ច្នៃឡើង។

ការគ្រងឈុត១នេះរបស់សុគន្ធ និសា ធ្វើឲ្យនាងត្រូវបានគេដាក់ឈ្មោះថា ជារាជនីសម្រស់ ព្រោះស័ក្តិសមជាមួយត្រេមុខ និងដងខ្លួនរបស់នាងតែម្ដង៕