ខណៈថ្ងៃនេះជាថ្ងៃខួបកំណើត អ្នកនាងសួស វីសា បានបង្ហោះសាររៀបរាប់ពីទុកលំបាករបស់ឪពុកម្តាយពេលដែលដល់ថ្ងៃត្រូវសម្រាលនាងទៅហើយនោះ ស្រាប់តែក្នុងមន្ទីរពេទ្យដាច់ភ្លើង ហើយឪពុកនាងបានយកទានដុតបំភ្លឺដើម្បីឲ្យឆ្មបបានមើលឃើញច្បាស់ ហើយនិងបានតស៊ូចិញ្ចឹមបីបាច់ថែទាំនាងបានយ៉ាងល្អ រហូតដល់ពេលនេះនាងមានស្វាមីនិង កូនក្នុងផ្ទៃទៀតផង។

អ្នកនាងសួស វីសា បានបង្ហោះសាថា “ថ្ងៃនេះជាថ្ងៃកំណើតរបស់ខ្ញុំ 20.04.2020? ជាដំបូងនាងខ្ញុំសូមក្រាបសំពះដឹងគុណដល់អ្នកម្តាយដ៏កំសត់របស់ខ្ញុំ ដែលថ្ងៃនេះជាថ្ងៃដែលលោកឈឺចាប់បំផុតព្រោះជាថ្ងៃដែលលោកប្រឹងឆ្លងទន្លេបង្ហូរឈាមទាំងថ្លុកដើម្បីប្រឹងបង្កើតកូនស្រីម្នាក់នេះនៅក្នុងមន្ទីពេទ្យដោយគ្មានភ្លើងអគ្គីសនីទេ គឺម៉ែមានតែទានមួយដើមប៉ុណ្ណោះយកមកប្រឹងអុចបំភ្លឺជាមួយឆ្មប ហើយម៉ែប្រឹងកើតកូនមករហូតបានជោគជយ័ជាមួយភ្លើងទាន?”។

វីសា បានបន្តថា “ម៉ែនឹងប៉ាក៏តស៊ូចិញ្ចឹមបីបាច់ថែទាំកូនរហូតដល់កូនធំដឹងក្តី ហើយអោយកូនបានមើលឃ់ញពិភពលោកដ៏ស្រស់ស្អាតមួយនេះ គុណបំណាច់ដ៏ធំនេះ កូនបានស្បថរួចហើយថា កូននឹងតបស្នងសងគុណដ៏មហិមានេះជូនលោកទាំងពីរវិញដោយភាពកត្តញ្ញូបំផុត?”។

វីសា បន្តទៀតថា “ហើយពេលនេះអ្នកម្តាយនឹងលោកប៉ាកំសត់របស់កូន បានប្តូរឈ្មោះពីម្តាយកំសត់មកជាអ្នកម្តាយដែលមានសំណាងបំផុតវិញហើយ បន្ទាប់ពីគ្រួសារយើងបានហែលឆ្លងរឿងកំសត់នឹងឆ្លងកាត់ព្យុះភ្លៀងរួចអស់ហើយ ក្រោយភ្លៀងមេឃក៏ស្រឡះ ហើយឆ្នាំនេះមិនដូចឆ្នាំមុន ព្រោះឆ្នាំនេះកូនមានស្វាមីដ៏គួរអោយស្រលាញ់ម្នាក់ គឺ Tommy Real ហើយកូនជាមួយស្វាមីក៏មានចំណងដៃពិសេសទុកសំរាប់ជូនលោកទាំងពីរផងដែរ គឺពួកកូនកំពុងតែមានចៅឆ្លាតមួយទុកអោយតាតានឹងម៉ាក់យាយពរក្នុងពេលឆាប់ៗខាងមុខនេះ ហើយគ្រួសារយើងនឹងប្រើជីវិតដែលពោរពេញដោយសុភមង្គលជាមួយគ្នារហូតទៅ”។

សួស វីសា បន្ថែមថា “មួយទៀត នាងខ្ញុំក៏សូមអរគុណក្រុមការងាររបស់មហាគ្រួសារហង្សមាស នឹងអរគុណដល់មិត្តភក្តិបងប្អូនទាំងអស់ដែលបានផ្ញើសារមកជូនពរ ក៏ដូចជាបង្ហោះសារជូនពរដល់ខ្ញុំ សូមជូនពរអោយមនុស្សជាទីស្រលាញ់ទាំងអស់គ្នាមានតែសេចក្តីសុខ នឹងមានតែសុភមង្គលគ្រប់ក្រុមគ្រួសារ? ដោយក្តីគោរពពីនាងខ្ញុំ សួស វីសា ?”៕


