Tuesday, September 23, 2025
Homeតារាខ្មែរអ្នកនាងគង់ សុជាតិ អារម្មណ៍ស្រស់ថ្លាឡើងវិញ ក្រោយឧកញ៉ាជួយអន្តរាគមន៍

អ្នកនាងគង់ សុជាតិ អារម្មណ៍ស្រស់ថ្លាឡើងវិញ ក្រោយឧកញ៉ាជួយអន្តរាគមន៍

ខណៈដែលអ្នកគាំទ្រអ្នកនាងគង់ សុជាតិ ជាច្រើនបានសម្ដែងការបារម្ភខ្លាចអ្នកនាងធ្លាក់ខ្លួនមេម៉ាយ២ភ្លើង ព្រោះតែស្វាមីក្មេង លោកជា វិបុល ចង់បែកឆ្វេងងាកទៅស្និទ្ធស្នាលគ្នាប្លែកជាមួយពិធីការិនីដៃគូ ចាន់ កែវនិមល រហូតធ្វើឲ្យលោកថៅកែហង្សមាស គ្មានជម្រើសផ្សេង ក្រៅពីចេញអន្តរាគមន៍បំបែកពួកគេចេញពីគ្នានោះ ស្រាប់តែពេលនេះ សុជាតិ បានបង្ហាញអារម្មណ៍ស្រស់ថ្លាឡើងវិញហើយ តាមរយៈការដឹកដៃប្ដីទៅហាត់ប្រាណ ផឹកកាហ្វេ និងចាប់ដៃគ្នាធ្វើជាដៃគូកម្មវិធី “តន្រ្ដីខារ៉ាបាវ” របស់ទូរទស្សន៍ហង្សមាស ទៀតផង។

សកម្មភាពទាំងនោះ បញ្ជាក់ថា សុជាតិ និងស្វាមី ចាប់ផ្ដើមរឹតចំណងស្នេហាឡើងវិញ ដូចដែលពួកគេបានសាសងស្នេហាជាមួយគ្នាដំបូង កាលពីឆ្នាំ២០១២ ដែរ។

អ្វីដែលគួឲ្យចាប់អារម្មណ៍នោះ ស្វាមីសុជាតិ លោកវិបុល កាន់តែបង្ហាញកាយវិការស្រលាញ់ថ្នាក់ថ្នមសុជាតិ និងកូនស្រី លើសដើម ដែលមើលទៅម្ដងនេះ លោកអាចលែងងាករេចិត្តទៅមើលយកចិត្តពិធីការិនីផ្សេង ជាងប្រពន្ធទៀតហើយ។

គួរររំលឹកថា គង់ សុជាតិ និងជា វិបុល បានផ្ដើមស្នេហាជាលើកដំបូង អំឡុងពេលដែលពួកគេរួមការងារជាមួយគ្នានៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៣ ហើយលោកវិបុល ក៏បានចេញមកហង្សមាស ខណៈដែលសុជាតិ ទៅ MyTV។

ប៉ុន្ដែដោយឃើញស្វាមីក្មេង លោកវិបុល កាន់តែប្លែកពី១ថ្ងៃទៅ១ថ្ងៃនោះ ទើបសុជាតិ ប្រញាប់លាឈប់ពី MyTV ចូលមកហង្សមាស ដែរ ទើបចំណងស្នេហាជាង៦ឆ្នាំ ស្ទើរតែប្រេះស្រាំកណ្ដាលទីនេះ អាចរក្សាលំនឹងបានសារជាថ្មីឡើងវិញ។

សុជាតិ បញ្ចេញសារប្រាប់វិបុល ថា គ្មានស្រីណាល្អជាងប្រពន្ធទេ ហើយសារនេះហាក់ដាស់វិបុល ឲ្យភ្ញាក់ខ្លួន ទើបពេលនេះចំណងស្នេហាបានវិលមករកភាពផ្អែមល្ហែមវិញហើយ។

ប៉ុន្ដែរសុជាតិ នៅមិនទាន់រៀបគម្រោងពពោះកូនភ្លោះឲ្យស្វាមី ដើម្បីរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀតឡើយ ក្រោយទទួលបានចំណងដៃកូនស្រីម្នាក់ អាយុជាង៣ឆ្នាំ ឈ្មោះជា សុជាតិនារី៕

RELATED ARTICLES