Tuesday, September 23, 2025
Homeតារាខ្មែរពេជ្រ ថាណា សង្សារមិនចេះប្រចណ្ឌ ទោះបណ្តើរនារីម្នាក់គ្រប់ទីកន្លែង

ពេជ្រ ថាណា សង្សារមិនចេះប្រចណ្ឌ ទោះបណ្តើរនារីម្នាក់គ្រប់ទីកន្លែង

តារាចម្រៀងថោន ពេជ្រ ថាណា ដែលបង្កការភ្ញាក់ផ្អើល ព្រោះបណ្ដើរនារីម្នាក់កាលពីមុននេះ បានអះអាងថា លោកតែងតែទៅកម្មវិធីជាច្រើនជាមួយនារីដែលមានអាយុបងលោក ដល់ទៅ៦ឆ្នាំនោះ ប៉ុន្តែសង្សាររបស់លោកមិនចេះប្រចណ្ឌឡើយ ព្រោះដឹងថា លោកគ្រាន់តែរាប់អាននារីនោះជាលក្ខណៈធម្មតាប៉ុណ្ណោះ មិនមែនជាស្នេហាឡើយ។

យ៉ាងណា ថាណា ថា នារីដែលរួមដំណើរជាមួយលោកនោះ នៅតែមានការអាក់អន់ស្រពន់ចិត្ត មិនបាត់សោះ ដោយសារតែមិនពេញចិត្ត និងពាក្យថា ”វ័យចំណាស់” ព្រោះតាមពិត នាងទើបតែមានអាយុ៣៦ឆ្នាំប៉ុណ្ណោះ។

ពេជ្រ ថាណា អះអាងថា ”សង្សារខ្ញុំអត់ប្រចណ្ឌជាមួយគាត់ទេ ព្រោះដឹងថា ខ្ញុំរាប់អានគ្នាធម្មតាហ្នឹង។ ខ្ញុំមិនខ្វល់អ្នកណាថាអីថាចុះ តែខ្ញុំនៅតែដើរតាមកម្មវិធីជាមួយគាត់ដដែលទេ។​នេះមិនមែនជាលើកទី១ទេ ដែលខ្ញុំដើរជាមួយគាត់តែជាច្រើនកម្មវិធីមកហើយ ដែលយើងបានស្គាល់គ្នា និងរាប់អានគ្នារហូតមក”។

ពេជ្រ ថាណា បានឲ្យដឹងទៀតថា លោកមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ និងចេះច្រៀងតាំងពីអាយុ១០ឆ្នាំម្ល៉េះ ហើយតាំងពីចូលនៅថោន មក មានទីផ្សារចម្រៀងកាន់តែទូលាយ ព្រោះថោន យកចិត្តទុយកចិត្តទុកដាក់លើកស្ទួយគេ។

ប៉ុន្ដែនៅរដូវក្ដៅឆ្នាំនេះ មិនអាចរកប្រាកចំណូលបានដូចមុនទៀតទេ ដោយសារតែកូវីដ-១៩នេះ ធ្វើឲ្យលោកបាត់បង់ការច្រៀងតាមកម្មវិធីប្រគំតន្ត្រីជាច្រើនកម្មវិធី។

យ៉ាងណា ថាណា ថា មិនមានការស្ដាយខ្លាំងចំពោះការធ្លាក់ប្រាក់ចំណូលទាំងនោះខ្លាំងទេ ព្រោះថា​ តារាទូទៅក៏ជួបវាសនាដូចលោកផងដែរដោយសារជំងឺកូវីដ-១៩នេះ។

ថ្វីត្បិតតែពេជ្រ ថាណា ថា សង្សារទុកចិត្តលោក១០០%មែន ប៉ុន្ដែចំណងស្នេហាម្ចាស់បទ ”មានប្រពន្ធល្អ មិនចេះថែ” មិនបើកចំហជាច្រើនឆ្នាំនេះ នៅតែគ្មានដំណឹងចូលរោងការដដែល ហើយថាណា ថា នឹងបង្ហាញបណ្ដូលចិត្តនៅពេលវេលាសមស្របខាងមុខនេះហើយ៕

RELATED ARTICLES