Tuesday, September 23, 2025
Homeតារាខ្មែរសិទ្ធី នីកា លែងអើពើថតសម្ដែង ក្រោយសម្រាលកូន៦ខែ

សិទ្ធី នីកា លែងអើពើថតសម្ដែង ក្រោយសម្រាលកូន៦ខែ

តារាសម្ដែងរូបស្រស់ សិទ្ធី នីកា បានក្លាយទៅជាសែរាជវង្សទៅហើយ បន្ទាប់ពីនាងបានភ្ជាប់ស្នេហ៍ជាមួយព្រះអង្គម្ចាស់ នរោត្តម ចារូច័ក្រ ដែលជាបុត្ររបស់ព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ហើយសម្រាលបានកូនប្រុសម្នាក់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។

ចាប់តាំងពីមានកូនប្រុសម្នាក់ ទាំងមិនទាន់បានរៀបការមក សិទ្ធី នីកា បានផ្អាកការថតសម្ដែង ហើយជាញឹកញាប់នាងតែងតែបង្ហាញរូបភាពស្និទ្ធស្នាលជាមួយសែរាជវង្ស និងគ្រងសម្លៀកបំពាក់បែបសុភាពរាបសារ រមទម្ បែបជានារីខ្មែរ ច្រើនជាងលេងខ្លួនដូចកាលនៅលីវ។

ដោយឡែក ស្វាមីរបស់នាងច្រើនតែបង្ហាញកាយវិការស្រលាញ់ស្រីស្អាតរូបនេះ កាន់តែខ្លាំងឡើងៗ ពិសេស ក្រោយពីនាងសម្រាលបានកូន១មក។

សិទ្ធី នីកា ជាក្មួយស្រីរបស់តារាសម្ដែងព្រំ រដ្ឋា ហើយនាងធ្លាប់លេចមុខតាមបទចម្រៀង Original Songs​និងស្ពតពាណិជ្ជកម្ម រួមទាំងរឿងភាគមួយចំនួនទៀត ដែលគេសរសើរថា នាងមានរូបសម្រស់គួរឲ្យទាក់ទាញទៀតផង ទើបធ្វើឲ្យប្រុសៗទាំងឡាយជ្រួលជ្រើមស្នេហ៍។

ប៉ុន្ដែតាំងពីមានស្វាមីជាសែរាជវង្សមក នីកា បានរយាលៗពីអាជីពសិល្បៈបន្ដិចម្ដងៗ ហើយពេលនេះការសម្រាលបានកូន១ ទំនងជាធ្វើឲ្យតារាវ័យក្មេងរូបនេះ បញ្ចប់អាជីពសិល្បៈទាំងស្រុងទៅហើយ ព្រោះស្វាមីរបស់នាងមិនចង់ឲ្យនីកា ថតសម្ដែងជាមួយតារាប្រុសណាដែលមានឈុតឱបថើបឡើយ។

ចំណែកនីកា វិញ ក៏ចាប់ផ្ដើមកាត់ផ្ដាច់ទំនាក់ទំនងជាមួយមិត្តភក្ដិ ជាតារាធ្លាប់រួមអាជីពផងដែរ ព្រោះពេលនេះនាងផ្ដោតទៅលើការមើលថែកូន និងតម្រូវចិត្តស្វាមីច្រើនជាង។

មជ្ឈដ្ឋានមហាជនមើលឃើញថា សិទ្ធី នីកា និងគូស្នេហ៍ស្រលាញ់គ្នាខ្លាំងណាស់ ហើយពេលនេះគេឃើញនាងជិះរថយន្ដទំនើបៗ និងចាប់ផ្ដើមរៀបចំខ្លួនឲ្យដូចសែរាជវង្សដទៃទៀត ហើយមិនហ៊ានលែងខ្លួនបែបសិចស៊ីដូចមុនទៀតឡើយ។

ទោះជាយ៉ាងណា ក្រោយមានកូន៦ខែនេះ នៅតែមិនទាន់មានដំណឹងនីកា ដឹកដៃគូស្នេហ៍ចូលរោងការនៅពេលណាឡើយ៕

RELATED ARTICLES