Tuesday, September 23, 2025
Homeតារាខ្មែរម៉ូលីកា សម្រេចចិត្តជ្រើសរើសមន្ទីរពេទ្យក្នុងស្រុក សម្រាលកូនស្រី

ម៉ូលីកា សម្រេចចិត្តជ្រើសរើសមន្ទីរពេទ្យក្នុងស្រុក សម្រាលកូនស្រី

ម៉ូលីកា បានឲ្យដឹងថា ពេលនេះសុខភាពរបស់នាងល្អប្រសើរទេ ទោះជាពពោះកូនដំបូងក្ដី ប៉ុន្ដែនាងបានទៅពិនិត្យផ្ទៃពោះទៀងទាត់នៅមន្ទីពេទ្យ អីចឹងអត់មានបញ្ហាបារម្ភច្រើនឡើយ។

ដោយឡែក​ អាជីវកម្មរបស់នាងហាង អិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក នៅដំណើរការជាធម្មតា ហើយនាងផ្ទាល់ក៏នៅលក់ដូរដូចមុនដែរ ប៉ុន្តែបានកូនចៅជួយច្រើនពេលនាងមានផ្ទៃពោះនេះ។

ទាក់ទងការត្រៀមសម្រាលកូនវិញ ម៉ូលីកា បានឲ្យដឹងថា នាងនឹងមិនទៅសម្រាលនៅមន្ទីរពេទ្យនៅក្រៅស្រុកទេ គឺជ្រើសរើសមន្ទីពេទ្យក្នុងស្រុក​ព្រោះមិនចង់ទៅឆ្ងាយ ដោយសារតែកូវីដ-១៩ នៅមិនទាន់ស្ងាត់នេះ។ នាងថា ពេលនេះកូនស្រីក្នុងផ្ទៃរបស់នាងមានសុខភាពល្អប្រសើរ ហើយគេមានអាយុជាង៦ខែហើយ។

ម៉ូលីកា ក៏បានបង្ហាញរូបភាពពោះធំ ហើយនាងត្រូវបានស្វាមី លោកហុង មានុណ ហៅឆានុន ស្រលាញ់ថ្នាក់ថ្នមនាងយ៉ាងមានសេចក្ដីសុខខ្លាំងណាស់ ដូចជា លោកឆានុន បានឱបថើបផ្ទៃពោះរបស់នាង ក៏ដូចជាបានថើបកូនស្រីផ្ទាល់ផងដែរ។

ទោះជាយ៉ាងណា នាងមិនទាន់ប្រាប់ថា​មន្ទីរពេទ្យក្នុងស្រុកមួយណា ដែលនាងនឹងជ្រើសរើសសម្រាប់កូនទី១នេះឡើយ ប៉ុន្តែតាមគម្រោងនាងអាចសម្រាលនៅចុងខែកក្កដា ឬដើមខែសីហា ខាងមុខនេះហើយ។

ម៉ូលីកា អតីតតារាចម្រៀងផលិតកម្ម Rock បានរៀបការជាមួយតារាសម្ដែងហុង មានុណ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីអ្នកទាំងពីរបានសាងស្នេហាជាមួយគ្នាជាង៣ឆ្នាំមក។

គូស្នេហ៍តារា១គូនេះ រកស៊ីមានជីវភាពធូរធាខ្លាំងនៅរយៈពេលចុងក្រោយនេះ តាំងពីពួកគេបានចាប់ដៃគ្នាមក ពេលនេះមានផ្ទះ, ហាង និងជិះរថយន្ដទំនើបៗទៀតផង ដោយសារតែមុខជំនួញទទួលបានជោគជ័យ។

របានកូនដំបូងជាកូនស្រី គឺជាបំណងរបស់ម៉ូលីកា ឥឡូវពេលនេះនាងបានសម្រេចក្ដីប្រាថ្នាមែន ហើយគេជឿថា កាដូមិនអាចកាត់ថ្លៃបាននេះ នឹងធ្វើឲ្យចំណងស្នេហាម៉ូលីកា និងស្វាមីកាន់តែរឹងមាំថែមទៀតជាមិនខានឡើយ៕

RELATED ARTICLES