Tuesday, September 23, 2025
Homeតារាខ្មែរនាយចឺម បាត់លុយហើយ ខកគម្រោងចេញទៅនៅអាមេរិកទៀត

នាយចឺម បាត់លុយហើយ ខកគម្រោងចេញទៅនៅអាមេរិកទៀត

ក្រៅពីបាត់បង់ប្រាក់ចំណូលទាំងស្រុងនៅក្នុងស្រុក ព្រោះបណ្ដាឆាកតន្ត្រីទាំងឡាយត្រូវបានផ្អាកអស់ ដោយសារតែកូវីដ-១៩នោះ តារាចម្រៀងសាន់ដេ លោកសុខ មេសា ហៅនាយចឺម ដែលមុននេះទើបតែថ្ងូរបាត់លុយ៦មុឺនដុល្លារ ក្នុងខែមេសា ព្រោះខកខានឡើងច្រើងតាមឆាកតន្ត្រី ឥឡូវនេះនាយខកគម្រោងចេញទៅច្រៀងសម្ដែងនៅអាមេរិក ជាលើកទី២ នៅអំឡុងខែសីហា ខាងមុខនេះ ព្រោះតែស្ថានភាពជំងឺផ្លូវដង្ហើមមិនទាន់ស្ងប់ស្ងាត់នេះ។

ទោះជាយ៉ាងណា ម្ចាស់បទ ”ឆ្នាំឯកា” រូបនេះ អះអាងថា នាយមិនមានផលវិបាកសេដ្ឋកិច្ចធ្ងន់ធ្ងរនោះទេ ដោយសារតែបានសន្សំលុយពីឆ្នាំមុនៗ សល់ខ្លះដែរ អីចឹងហើយបានជាមិនបារម្ភច្រើន បើទោះជានាយត្រូវបង់លុយខ្លះៗទៅធនាគាក្ដី។ នាយថា ក្រោយអត់ឆាកធំៗច្រៀងនេះ នាយនៅតែមានការច្រៀងសម្ដែងតាមឆាកទូរទស្សន៍ម្ដងម្កាលជាប្រចាំផងដែរ។

នាយចឺម ធ្លាប់ចេញទៅច្រៀងសម្ដែងនៅអាមេរិកម្ដងរួចទៅហើយ កាលពីឆ្នាំមុន តាមរយៈម្ចាស់ Sponsor ដែលជាឪពុកក្មេកអតីតតារាចម្រៀងសេន រ៉ានុត ។

ដោយឡែក ឆ្នាំនេះ នាយចឺម បានអាក់ខាកទៅសម្ដែងជាលើកទី២ ព្រោះកូវីដ-១៩ ខណៈដែលមានបណ្ដា Sponsor ប្រទេសផ្សេងៗទៀត ដែលធ្លាប់ទាក់ទងមកនាយដែរ ក៏ត្រូវជាប់គាំងដូចគ្នា ទើបធ្វើឲ្យនាយនៅទ្រឹង។

ទោះជាយ៉ាងណា អំឡុងពេលដែលនាយចឺម ផ្អាកចេញច្រៀងសម្ដែងតាមខេត្តនេះ នាយកាន់តែមានពេលវេលាច្រើនក្នុងការនែបនិត្យកាយាសង្សារថ្មី អូនហ្វា ដែលធ្វើឲ្យចំណងស្នេហាកាន់តែរឹងមាំជាងមុនថែមទៀត បើទោះជានៅតែគ្មានដំណឹងរៀបការក្ដី។

ប៉ុន្តែតារាចម្រៀងសាន់ដេ រូបនេះ ធ្លាប់ប្រាប់ថា ស្នេហានាយជាមួយអូនហ្វា មិនទាន់ច្បាស់១០០%ទេ ទោះជាពេលនេះចាស់ទុំទាំងសងខាងដឹងឮអស់ទៅហើយក្ដី ប៉ុន្តែរឿងនេះ ថ្ងៃមុខមើលមិនឃើញទេ អីចឹងហើយបានជានាយមិនទាន់អាចនិយាយបានថា ពេលណាទើបរៀបការបាន។

ដោយឡែក អូនហ្វា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ពេលនេះនាងនិងនាយចឺម មិនទាន់រួមរស់នៅផ្ទះជាមួយគ្នាទេ គឺនៅផ្ទះផ្សេងគ្នា ហើយស្ថិតក្នុងដំណាក់កាលមើលចិត្តថ្លើមគ្នានៅឡើយ៕

RELATED ARTICLES