តារាសម្ដែងលោកយឹត មាសឧស្សាហ៍ ហៅអេដវីន (Edwin) ត្រូវបានគូស្នេហ៍ដែលជាអតីតប្រពន្ធថៅកែ LD លោកលៀក លីដា គឺអ្នកនាងដែលមានឈ្មោះនៅលើបណ្ដាញសង្គមថា Panhchaka June បានជូនពរផង បង្ហាញក្ដីស្រលាញ់ផង ចំពោះថ្ងៃខួបកំណើតរបស់អេដវីន កាលពីថ្ងៃទី៥ ខែឧសភា ធ្វើឲ្យតារាសិល្បៈរួមអាជីព និងមហាជនជាច្រើនបានសម្ដែងការចាប់អារម្មណ៍ចំពោះចំណងស្នេហារបស់ពួកគេដែលផ្អែមជាងទឹកឃុំទៅទៀត។

អតីតប្រពន្ធថៅកែ LD អ្នកនាង Panhchaka June ថ្លែងសារថា រីករាយថ្ងៃខួបកំណើតបងសម្លាញ់ ជូនពរឲ្យបងជោគជ័យគ្រប់ពេល អូនស្រលាញ់បង។

ដោយឡែក អេដវីន បានតបទៅសង្សារវិញថា អរគុណម្ចាស់ជីវិត ស្រលាញ់អូនខ្លាំងណាស់។
ប្រុសរូបសង្ហាអេដវីន បានធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកមេម៉ាយកូន២ អតីតប្រពន្ធថៅកែ LDក្រោយតារាសម្ដែងរូបនេះបានថតភាពយន្ដឲ្យលោកលៀក លីដា ។ ចំណងស្នេហានេះមិនបានលាក់លៀមទេ គឺបានបើកជាចំហ ហើយអ្នកទាំង២បានបង្ហាញការប្រឹងប្រែងសន្សំលុយរៀងៗខ្លួន ដើម្បីត្រៀមរៀបការនៅពេលខាងមុខ។

ចំណែកស្វាមីចាស់អ្នកនាង Panhchaka June លោកលៀក លីដា ដែលជាថៅកែ LD វិញ មិនបានតាមព្យាបាទពួកគេឡើយ ព្រោះថាពេលនេះលោករកបានម្ចាស់បេះដូងថ្មីស្រីស្រស់សាឡាត់ ស្រីឡាង មកស្អំរបួសបេះដូងទៅហើយ។

ចំណែកអេដវីន វិញ បានទាត់ចោលសំណើស្នេហ៍ពីស្រីៗអ្នកមានទ្រព្យជាច្រើន មកផ្សាភ្ជាប់ស្នេហ៍ជាមួយអ្នកមេម៉ាយកូន២ ដែលជាអតីតប្រពន្ធថៅកែ LD នេះ ដោយលោកតែងតែបង្ហាញអារម្មណ៍ស្នេហ៍ស្មោះពេញបេះដូង មិនប្រកាន់អតីតកាលរបស់គូស្នេហ៍ឡើយ។

ប្រភពបានឲ្យដឹងថា អេដវីន នឹងដឹកដៃគូស្នេហ៍ចូលរោងការក្នុងពេលឆាប់ៗខាងមុខនេះហើយ ព្រោះថាពេលនេះពួកគេចុះសម្រុងគ្នាណាស់ គឺចិត្ត១ថ្លើម១ទៅហើយ៕

