តារាចម្រៀងថោន អ្នកនាងសុខ ច័ន្ទធីតា ដែលជាម្ចាស់បទ ”សុដន់ម៉ែ” ជាអ្នកលេងម៉ូដរថយន្ដម្នាក់ ដែលបានផ្លាស់ប្ដូរឡានជាញឹកញាប់ ខណៈដែលរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជីវភាពរបស់អ្នកនាងក៏ស្ទុះហក់ឡើងគួរឲ្យកត់សម្គាល់ផងដែ របើទោះជា២ខែមុននេះ អ្នកនាងបានជួបវិបត្តិសេដ្ឋកិច្ច ព្រោះកូវីដ-១៩ ដែលបាត់បង់ការច្រៀងសម្ដែងតាំងពីខែមីនា ក្ដី។

អ្នកនាងកាតុ ធ្លាប់ជិះរថយន្ដ Camry បាឡែន, Highlander និង Range Rover ជាដើម ខណៈដែលចុងក្រោយនេះនាងបានប្ដូរមកជិះរថយន្ដម៉ាកMazda ពណ៌ខ្មៅ វិញម្ដង។

ការលេងម៉ូដរថយន្ដទាំងនេះ ធ្វើឲ្យកាតុ ក៏ដូចជាតារាផ្សេងៗទៀតដែរ គឺប្រឈមការខាតបង់លុយពេលប្ដូរស៊េរីម្ដងៗ ប៉ុន្ដែនេះអាចមកពីជីវភាពរបស់នាងមានភាពល្អប្រសើរទៅហើយ បានជាប្ដូររថយន្ដជិះជាបន្ដបន្ទាប់បែបនេះបាន។

គួររំលឹកថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ អ្នកនាងកាតុ បានធ្វើពិធីឡើងផ្ទះវីឡាវីឡាស្កឹមស្កៃ តម្លៃ៣០ម៉ឺនដុល្លារ នៅបុរីជីពម៉ុង លែន ទី១ ផ្លូវម៉ុង ឬទ្ធី ខណៈដែលនាងមានផ្ទះ១ផ្សេងទៀត និងដីធ្លី២កន្លែងទៀតផងដែរ។

អ្នកចម្រៀងថោន រូបនេះ បានឲ្យដឹងថា ការមានជីវភាពល្អប្រសើរនៅពេលនេះ ដោយសារតែប្រាក់ចំណូលពីសិល្បៈ ហើយពេលនេះនាងក៏មានមុខរបរខាងក្រៅដែរតាមរយៈក្រុមហ៊ុនគីមណាវ៉ាត់ ដែលរូបនាងផ្ទាល់ជាអគ្គនាយិកាតែម្ដង ប្រចាំនៅកម្ពុជា។

ជាញឹកញាប់ គេឃើញអ្នកនាងកាតុ និងស្វាមីរបសើអ្នកនាង លោកគង់ សុគន្ធា ហៅខ្យង តែងតែធ្វើកម្មវិធីសប្បុរសធម៌ជាបន្ដរបន្ទាប់ផងដែរ។

អ្នកនាងសុខ ច័ន្ទធីតា ហៅកាតុ បានរៀបការជាមួយលោកគង់ សុគន្ធា ហៅខ្យង កាលពីឆ្នាំ២០០៧ ហើយចំណងស្នេហ៍១៣ឆ្នាំនេះ ពួកគេទទួលបានចំណងដៃកូនស្រីម្នាក់ ឈ្មោះគង់ សុណានជីង អាយុ៦ឆ្នាំ។ ប្ដីប្រពន្ធតារា១គូនេះ កំពុងរៀបគម្រោងយកកូនប្រុសម្នាក់ថែមទៀតផងដែរ។

ទស្សនិកជននៅចាំបានថា មុនកាតុ ប្ដូរម៉ូដរថយន្ដជាញឹកញាប់ អ្នកនាងក៏ធ្លាប់មានប្រវត្ដិគ្មានឡានជិះ ហើយរស់នៅផ្ទះជួលគេ តម្លៃ១៦០ដុល្លាផងដែរ៕