Tuesday, September 23, 2025
Homeតារាខ្មែរតារាស្រី៩ដួង បង្ហាញស្នេហ៍ស្មោះ តែគ្មានដំណឹងរៀបការ

តារាស្រី៩ដួង បង្ហាញស្នេហ៍ស្មោះ តែគ្មានដំណឹងរៀបការ

នៅឆ្នាំ២០២០នេះ គេកត់សម្គាល់ថា មានតារាល្បីឈ្មោះ៩ដួង បានបង្ហាញមុខគូស្នេហ៍ជាចំហដូចគ្នា តែដំណឹងរៀបការតាមប្រពៃណីខ្មែរវិញ នៅតែសែនឆ្ងាយស្ងាត់ដូចចោរលួចសេះតែម្ដង។

១. មាស សុខសោភា ៖  តារាចម្រៀងល្បីល្បាញរូបនេះបានសាងស្នេហ៍ជាចំហ ជាមួយអាណិកជនខ្មែរ មកពីកាណាដា លោកអ៊ឹត​ រ៉ាដា រយៈពេល១៣ឆ្នាំមកហើយ ប៉ុន្តែគ្មានដំណឹងរៀបការតាមប្រពៃណីខ្មែរ ជាក់លាក់ទេ បន្ទាប់ពីពួកគេបានរៀបការតាមសាសនាគ្រឹស្ត កាលពីឆ្នាំ២០០៨ នៅព្រះវិហារមួយ នៅកាណាដា​ដោយគ្រាន់តែបំពាក់ចិញ្ជៀនឲ្យគ្នាទៅវិញទៅមកប៉ុណ្ណោះ។

មាស សុខសោភា និងស្វាមី

២. យុគ ចិន្ដា ៖ ពិធីការិនីជើងចាស់រូបនេះធ្លាប់ប្រេះឆាស្នេហ៍ជាច្រើនលើកដែរ ប៉ុន្តែពេលនេះនាងបានបង្ហាញមុខគូស្នេហ៍ថ្មីជាចំហ ជាមួយបុរសវ័យចំណាស់ម្នាក់ ដែលមានចរិតស្លូតបូតសុភាពរាបសារ។ ទោះជាមិនទាន់រៀបការមែន ប៉ុន្តែអ្នកនាងចិន្ដា មានកូនស្រីម្នាក់ឈ្មោះយុគ ដាពេជ្រ ហៅស្រីអម ដែលមានអាយុ១៦ឆ្នាំទៅហើយ តែមិនដឹងថាអ្នកណាជាឪពុករបស់ស្រីអម ឡើយ។

អ្នកនាងយុគ ចិន្តា

៣. ពេជ្រ សោភា ៖ ទោះជាប៉ះស្នេហ៍មិនសមប្រកបច្រើនដងក្ដី ប៉ុន្ដែសោភា បានច្រានចោលរឿងគេថា នាងជោគជ័យតែចម្រៀង តែរឿងស្នេហាសូន្យ។ សោភា បានបង្ហាញស្នេហ៍ថ្មីជាប្រុសរូបសង្ហា លោកឆឹម សក្កដា តែមិនកំណត់ថ្ងៃរៀបការទេ។

អ្នកនាងពេជ្រ សោភា

៤. ទេព បូព្រឹក្ស ៖ បានបង្ហាញស្នេហ៍ស្មោះស្ម័គ្រខ្លាំងណាស់ ចំពោះតារាចម្រៀងងួន ចាន់ដេវីត ដោយធ្លាប់ទាំងដឹកដៃគ្នាទៅថតរូប Pre-Wedding នៅកោះម៉ាល់ឌីវ កាលពីខែមីនា ឆ្នាំ២០១៩ ទៀតផង តែរឿងរៀបការពិតនៅតែស្ងាត់។

ទេព បូព្រឹក្ស និងលោកងួន ចាន់ដេវីដ

៥. ពេជ្រ សូលីកា ៖ បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរ មកពីអូស្រ្ដាលី លោកគឹម ហាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ប៉ុន្ដែរពេលនេះមិនទាន់បានរៀបការផង តែនាងមានផ្ទៃពោះជាង៦ខែហើយ។

ពេជ្រ សូលីកា និងគូដណ្តឹង

៦. សុខ សោម៉ាវត្តី ៖ អ្នកមេម៉ាយកូន១អតីតភរិយាលោកទូច ដាណារ៉ា ហៅពេជ្រ ស្នងការរងខេត្តរតនៈគិរីរូបនេះស្រលាញ់គ្នាខ្លាំងណាស់ជាមួយកីឡាករបាត់ទាត់លី វ៉ាហេទ ដោយនាងបានទាត់ចោលសំណើរស្នេហ៍របស់មន្រ្ដីធំៗទាំងឡាយទៀតផង។ប៉ុន្ដែរវត្តី ថានាងមិនចង់រៀបការលើកទី២ទេ។

អ្នកនាងសុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់ លី វ៉ាហេទ

៧. ប៉ាច គីមមួយ ៖  ស្រីស្អាតសាច់សខ្ចីដូចបណ្ដូលចេករូបនេះ ក្រោយប្រេះឆាស្នេហ៍ចាស់ ក៏ងាកមកភ្ជាប់ស្នេហ៍ថ្មីជាចំហជាមួយតារាចម្រៀងលោកសយ រតនៈ ប៉ុន្តែពួកគេអះអាងដូចគ្នាថា មិនទាន់គិតគូររឿងរៀបការឡើយ។

ប៉ាច គីមមួយ

៨. ជីជី ៖ ពិធីការិនី CTN ពេជ្រ សូលីកា ហៅជីជី ក្រោយផ្ដាច់ស្នេហ៍កូនអ្នកមានទ្រព្យ នាងបានងាកមកភ្ជាប់ស្នេហ៍ជាមួយបុរសម្នាក់ជិះម៉ូតូយ៉ាងសាមញ្ញទៅវិញ ហើយជាញឹកញាប់ ថៅកែស្រីលក់លៀសហាលរូបនេះ តែងតែបង្ហាញរូបភាពផ្អែមល្ហែមជាមួយសង្សារ។

កញ្ញាជីជី

៩. សាត រស្មី ៖ អតីតភរិយាកីឡាករប្រដាល់ ជៀស ស្រួច រូបនេះ បានភ្ជាប់ស្នេហ៍ថ្មីជាមួយក្មួយប្រុសព្រាប សុវត្ថិ ប្រុសក្មេងឆៃដា ពិសិដ្ឋ ដោយមានម្ដាយក្មេកលោកព្រាប សុវត្ថិ អ្នកស្រីគង់ ចន្ធូ គាំទ្រពេញទំហឹង តែគ្មានដំណឹងថា ពួកគេរៀបការពេលណាឡើយ៕

សាត រស្មី

                                                                   ហ៊ឹម វិចិត្រ

RELATED ARTICLES