Tuesday, September 23, 2025
Homeតារាខ្មែរអ្នកនាងយុគ ចិន្តា លើកទឹកចិត្តអ្នកនាងគង់ សុជាតិ ថា "អ្វីៗគ្រប់យ៉ាងវាជារបស់យើង វានៅតែរបស់យើង"

អ្នកនាងយុគ ចិន្តា លើកទឹកចិត្តអ្នកនាងគង់ សុជាតិ ថា “អ្វីៗគ្រប់យ៉ាងវាជារបស់យើង វានៅតែរបស់យើង”

ក្រោយពេលអ្នកនាង គង់ សុជាតិ បានចូលសម្រាកក្នុងមន្ទីរពេទ្យជាច្រើនថ្ងៃមកហើយនោះ ដោយមិនទាន់ដឹងថា អ្នកនាងមានជំងឺអ្វីពិតប្រាកដនោះ គេសង្កេតឃើញតារារួមអាជីពស្រករអ្នកនាង គឺអ្នកនាងយុគ ចិន្តា បានមកសួរសុខទុក្ខ និងលើកទឹកចិត្តអ្នកនាងដល់មន្ទីរពេទ្យ។

អ្នកនាងយុគ ចិន្តា បានបង្ហោះសារថា “ថ្ងៃនេះមានពេលទំនេរពីការងារមកសួសុខទុក្ខមិត្តភក្តិគង់ សុជាតិ ខានជួបគ្នាយូរ ជជែកពីនេះពីនោះ មានទាំងសប្បាយមានទាំងទុក្ខ…ពាក្យពេជ្រសាសង គ្រប់រសជាតិនៃមេរៀនជីវិតដែលពួកយើងបានឆ្លងកាត់ ទាំងការងារ ទាំងជីវិតគូ.

សំលាញ់គង់សុជាតិ អ្វីៗគ្រប់យ៉ាងវាជារបស់យើង វានៅតែរបស់យើង អ្នកដាំ អ្នកថែ គឺជាម្ចាស់ផល. យប់ណាស់ហើយ សំរាកចុះណា អ្នកនៅមើលថែយើងប្ដីយើង កូនយើង ក្រុមគ្រួសារយើង មិត្តភក្រ័ល្អៗនៅផ្ដល់កំលាងចិត្តឲ្យយើងគ្រប់ពេល”។

ក្រោយពេលដែលអ្នកនាងយុគ ចិន្តា បង្ហោះសារ អ្នកនាងយុគ ចិន្តា បាន Share ហើយបានសរសេរសារថា “ម្សិលមិញដែលចប់គឺចប់ហើយ ថ្ងៃស្អែកដែលនឹងមកដល់ ក៏វាមិនទាន់មកដល់ដែរ ប៉ុន្តែពេលនេះគឺយើងនៅទីនេះ យើងមានពេលវេលានេះ ហើយពេលនេះវាគួរតែជាពេលដ៏ល្អបំផុតសម្រាប់ផ្តល់ភាពកក់ក្តៅឲ្យគ្នា មានមិត្តប្រសើរជាងមានសត្រូវ! អរគុណដែលផ្តល់កម្លាំងចិត្ត អរគុណដែលតែងតែនៅជិត អរគុណសម្រាប់ក្តីស្រលាញ់ពិត មួយជីវិតមិនងាយនឹងភ្លេច មិត្តសំលាញ់យុគ ចិន្តា”។

គួបញ្ជាក់ថា មុននេះបន្តិច អ្នកនាងគង់ សុជាតិ បានពើបប្រទះនឹងព័ត៌មានស្នេហាបក់បោកពេញទំហឹង ដែលលេចឮថា ស្វាមីរបស់អ្នកនាង គឺលោកជា វិបុល បានលួចលាក់មានស្នេហាជាមួយអ្នកនាងចាន់ កែវនិមល រហូតដល់ត្រូវបេកើយបំបែកពួកគេចេញពីគ្នា លែងឲ្យធ្វើពិធីករ-ពិធីការិនីរួមគ្នាទៀតហើយ។

យ៉ាងណា មួយរយៈចុងក្រោយនេះ អ្នកនាងគង់ សុជាតិ បានបញ្ចេញសារព្រមានមួយថា “កុំព្រោះតែភាពច្រណែន ចង់ឈ្នះធ្វើឲ្យដើរផ្លូវខុស កុំព្រោះតែចង់បានភាពជោគជ័យ ត្រូវលះបង់គ្រប់យ៉ាងសូម្បីតែកេរ្តិ៍ខ្មាស ត្រូវចាំថា មនុស្សក្លាហានអាចលះបង់គ្រប់យ៉ាងដើម្បីទទួលបានភាពជោគជ័យ តែមិនមែនមានន័យថា ត្រូវលះបង់សូម្បីតែកេរ្តិ៍ខ្មាស ដើម្បីទទួលបាននូវភាពជោគជ័យតែមួយមុខនោះទេ” ៕

RELATED ARTICLES