Tuesday, September 23, 2025
Homeតារាខ្មែរពេជ្រ សូលីកា សម្រាលកូនហើយ ទ្រលុកទ្រលន់ គួរឲ្យក្នាញ់មែនទែន

ពេជ្រ សូលីកា សម្រាលកូនហើយ ទ្រលុកទ្រលន់ គួរឲ្យក្នាញ់មែនទែន

ទីបំផុត តារាចម្រៀងពេជ្រ សូលីកា បានសម្រាលកូនប្រកបដោយសុវត្ថិភាពហើយ នៅវេលាម៉ោង៧ព្រឹក ថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០ ក្រោយពេលភ្ជាប់ពាក្យជាមួយគូដណ្តឹង លោកគឹម ហាន អាណិកជននៅប្រទេសអូស្ត្រាលី។

កូនដំបូងរបស់ពេជ្រ សូលីកា គឺជាកូនប្រុស ដែលមានទ្រលុកទ្រលន់គួរឲ្យក្នាញ់។ ចំណែកស្វាមីរបស់អ្នកនាងបានតាមថ្នាក់ថ្នមភរិយា មិនឃ្លាតទៅណាឆ្ងាយមួយជំហាននោះទេ។ ការសម្រាលកូនដំបូងនេះ គឺនៅក្នុងមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង។

ក្នុងជំនួបជាមួយអ្នកសារព័ត៌មានយើង នាពេលកន្លងមក អ្នកនាងពេជ្រ សូលីកា បានប្រាឆប់ថា កូនរបស់អ្នកនាងមានសុខភាពល្អធម្មតា ព្រោះបានទៅមន្ទីរពេទ្យពិនិត្យជាប្រចាំ។ នៅពេលនោះ សូលីកា មិនបានបញ្ជាក់ទេថា កូនស្រីឬប្រុសនោះទេ។

គួរបញ្ជាក់ថា ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោកគឹម ហាន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។ ក្រោយពេលភ្ជាប់ពាក្យ ពេជ្រ សូលីកា ក៏លេចឮមានព័ត៌មានថា មានផ្ទៃពោះ២ខែទៅហើយ៕

RELATED ARTICLES