គង់ សុជាតិ បានធ្លាក់ខ្លួនឈឺរហូតចូលដេកពេទ្យក្នុងអាការៈធ្ងន់ធ្ងរទៀតផង។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ គេមិនទាន់ដឹងថា អ្នកនាងសុជាតិ មានជំងឺអ្វីឲ្យពិតប្រាកដនោះទេ ព្រោះតែឃើញស្វាមីអ្នកនាង លោកជា វិបុល នៅថ្នាក់ថ្នមបំពេមិនឲ្យឃ្លាតពីកាយាឡើយ។

ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ អ្នកនាងសុជាតិ មានជំងឺពេលនេះ គឺចំពេលដែលមានព័ត៌មានថា ស្វាមីរបស់អ្នកនាង លោកជា វិបុល បានងាកទៅស្នេហ៍ស្និទ្ធអ្នកនាងចាន់ កែវនិមល ដែលជាដៃពិធីករជាមួយគ្នានៅហង្សមាស។

ប្រភពបានឲ្យដឹងថា សុជាតិ ស៊ូទ្រាំខាំមាត់សង្កត់ចិត្តតែម្នាក់ឯង ព្រោះថារឿងនេះស្វាមីរបស់នាងក៏មានកំហុសដែរ ព្រោះបើទំពក់វាមិនទៅ ព្នៅក៏មិនវាមកដែរ អីចឹងហើយបានជានាងសុខចិត្តឱបទុក្ខសោកនេះក្នុងទ្រូង។

យ៉ាងណា នៅពេលដែលដំណឹងថា ស្វាមីគង់ សុជាតិ លោកជា វិបុល ពិតជាមានស្នេហ៍ស្និទ្ធក្រៅឆាកជាមួយចាន់ កែវនិល កាន់តែល្បីសុះសាយ រហូតធ្វើឲ្យថៅកែហង្សមាស ត្រូវបង្ខំចិត្តបំបែកពួកគេលែងឲ្យធ្វើការជាមួយគា្នទៀតនោះ ស្រាប់តែពេលនេះ សុជាតិ បែរជាត្រូវធ្លាក់ខ្លួនឈឺ និងចូលសង្រ្គោះនៅមន្ទីពេទ្យជាបន្ទាន់ទៅវិញ។

មនុស្សជាច្រើនបានសង្ស័យថា សុជាតិ ឈឺចិត្តស្អិតទ្រូង ជាជាងឈឺដោយជំងឺផ្សេងៗទៀត ព្រោះថាកន្លងមកនាងតែងបង្ហាញភាពរឹងមាំខ្លាំងណាស់ គឺដូចជាមនុស្សប្រុសអីចឹង ហើយនាងក៏យកចិត្តទុកដាក់ខ្លាំងណាស់ពីសុខភាព ដោយតាមដានជាប្រចាំនៅពេទ្យថៃ ទៀតផង មិនគួរណាឈឺលឿនបែបនេះទាល់តែសោះ។

គង់ សុជាតិ មិនប្រាប់ថា នាងមានជំងឺអ្វីនោះទេ គ្រាន់តែបង្ហើបថា ពេលនេះស្វាមីរបស់អ្នកនាងល្អខ្លាំងណាស់ ដូចឃើញក្នុងរូបភាពនៅមន្ទីរពេទ្យហើយ គឺនាងមិនចេះសម្ដែងទេ គឺជារូបភាពឆ្លុះចេញពីបេះដូងពិតៗតែម្ដង។

ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺនៅពេលសួររឿងព័ត៌មានថា ស្វាមីរបស់អ្នកនាង លោកជា វិបុល មានស្នេហាជាមួយចាន់ កែវនិមល នោះ សុជាតិ នៅតែថា ”ទៅសួរពួកគេទាំង២នាក់” ហ្នុងទៅ៕
