Tuesday, September 23, 2025
Homeតារាខ្មែរអ៊ុក សុវណ្ណារី នៅក្បែរធឿន បុរី ៧ឆ្នាំ ធ្វើឲ្យទស្សនិកកាន់តែចាប់អារម្មណ៍

អ៊ុក សុវណ្ណារី នៅក្បែរធឿន បុរី ៧ឆ្នាំ ធ្វើឲ្យទស្សនិកកាន់តែចាប់អារម្មណ៍

តារាចម្រៀងវ័យក្មេងរបស់ផលិតកម្ម Galaxy Navatra កញ្ញាអ៊ុក សុវណ្ណារី បានឲ្យដឹងថា នាងជប់កុងត្រាច្រៀងឲ្យផលិតកម្មមួយនេះ មានរយៈពេលវែងណាស់ រហូតដល់ទៅ៧ឆ្នាំឯណោះ ទើបផុត។ នាងថា ចំពោះមូលហេតុដែលនាងសម្រេចចិត្តចុះកុងត្រាយូរបែបនេះ ដោយសារតែមើលឃើញផលិតកម្មរឹងមាំ និងគេមានគោលការណ៍ច្បាស់លាស់ជាក់ស្ដែង​ដូចជាតាំងពីពេលនាងបានចូលច្រៀងឲ្យផលិតកម្មមួយនេះ គឺមានគេស្គាល់រូបនាងច្រើនជាងមុន។

អ៊ុក សុវណ្ណារី វាចាថា​ ”ខ្ញុំកុងត្រាឲ្យ Galaxy Navatra ហ្នឹង ៧ឆ្នាំ ឥឡូវទើបតែច្រៀងបានជាង១ឆ្នាំទេ ហើយបទចម្រៀងរបស់ខ្ញុំចេញបានច្រើនបទហើយ។ និយាយទៅ បទចម្រៀងមានចេញហូរហែរហូតហ្នឹង​អីចឹងខ្ញុំសប្បាយចិត្ត ព្រោះឥឡូវមានគេស្គាល់ខ្ញុំច្រើនជាងមុនដែរ”។

អ៊ុក សុវណ្ណារី ជាអតីតបេក្ខភាព The Voice Cambodia​រដូវកាលទី១ ប៉ុន្តែឈានទៅដល់បានត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត ក៏ធ្លាក់ចេញពីកម្មវិធី ទើបមិនស្ថិក្នុងការទទួលយកឡង់សេឲ្យចូលហង្សមាស ដូចសុខ សុជាតា ឡើយ។

ដោយឃើញសុវណ្ណារី មានសមត្ថភាពល្អ ទើបផលិតកម្ម Galaxy Navatra ទទួលយករូបនាងធ្វើជាតារារបស់ខ្លួន​ហើយផលិតកម្មនេះបានឲ្យនាងចាប់ដៃជាមួយតារាចម្រៀង ដែលជាកូនធម៌របស់លោកចា រិទ្ធី ឈ្មោះធឿន បុរី ទៀតផង។

ជាញឹកញាប់ គេឃើញសុវណ្ណារី តែងថត MV សម្ដែងជាមួយបូរី ហើយត្រូវបានតារាល្អិតរូបនោះ ចែចង់សុំស្នេហ៍នាងទៀតផង ទើបធ្វើឲ្យតារាចម្រៀងវ័យក្មេងទាំង២ដួង ត្រូវបានទស្សនិកកាន់តែចាប់អារម្មណ៍ថែមទៀត។

ទោះជាយ៉ាងណា អ៊ុក សុវណ្ណារី ដែលមានវ័យ១៦ឆ្នាំរូបនេះ ថា ការសម្ដែង MV ផ្សេង នៅក្រៅឆាកផ្សឹង ព្រោះធឿន បូរី មិនដែលហ៊ានញ៉ែនាងដូចក្នុង MV ឡើយ។ នាងថា បើនិយាយពីបទចម្រៀងពេលនេះមានច្រើនពេក អីចឹងនាងមិនដឹងថា ថតបានប៉ុន្មានបទហើយទេ៕

RELATED ARTICLES