ចំណងស្នេហ៍ជាង២ឆ្នាំ រវាងនៅ សុនិតា និងលោកទិត ថាវរិទ្ធ នៅទីបំផុតពួកគេទទួលបានកាដូកូនប្រុសម្នាក់ វ័យជិត១ឆ្នាំទៅហើយទាំងអ្នកទាំង២ មិនទាន់ចូលរោងការឡើយ។

គូស្នេហ៍ខុសវ័យនេះ មើលទៅដូចជាមានសេចក្ដីសុខខ្លាំងណាស់ បើទោះជាមជ្ឈដ្ឋានមហាជនមើលឃើញថា មិនសូវស័ក្តិសមគ្នាក្ដី ប៉ុន្ដែជាញឹកញាប់ គេឃើញសុនិតា បីកូនប្រុស ហើយត្រូវបានប្ដីបើកឡានជូនដើរលេងយ៉ាងមានសេចក្ដីសុខ។

ទោះជាយ៉ាងណា គេមិនដឹងថា តើរូបភាពទាំងនោះជាអ្វីដែលនាងទទួលបានសុភមង្គលពិតដូចនាងបង្ហាញនៅខាងក្រៅនេះដែរឬយ៉ាងណា ខណៈដែលសុនិតា មិនដែលបង្ហាញភាពទុក្ខសោកឡើយ តាំងពីចាប់ដៃគ្នាជាមួយលោកថាវរិទ្ធ បើទោះជាមានមនុស្សជាច្រើនបានរិះគន់នាងរឿងសាងស្នេហ៍ឥតខាន់ស្លាក្ដី ប៉ុន្ដែសុនិតា តែងតែតបទៅវិញថា នាងបានធ្វើពិធីខ្លះៗមកហើយ តែមិនបញ្ជាក់ថាពិធីអ្វីនោះទេ។

ដោយឡែក ពេលនេះកូនប្រុសរបស់នាងកាន់តែធំទៅហើយ នៅឡើយតែដំណឹងរៀបការរបស់នាងកាន់តែស្ងាត់សូន្យឈឹងតទៅទៀត ទើបធ្វើឲ្យមានការសង្ស័យថា សុនិតា អាចនឹងពិបាកចងជើងលោកថាវរិទ្ធ ណាស់ បើសិនជានាងនៅតែមិនអាចរៀបការបានដូចគូស្នេហ៍ស៊ឹម សូលិកា និងអេង រិទ្ធី។

នៅ សុនិតា ធ្លាប់លេចឮថា នាងបានភ្ជាប់ពាក្យជាមួយលោកទិត ថាវរិទ្ធ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ តែនាងព្យាយាមប្រកែក។ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ សុនិតា សម្រាលបានកូនប្រុសម្នាក់ដែលមានមុខមាត់ដូចលោកថាវរិទ្ធ ទើបធ្វើឲ្យទាំងក្នុងនិងក្រៅសិល្បៈ ភ្ញាក់ផ្អើលគ្រប់គ្នា ព្រោះតែកន្លងមកលេចឮថា សុនិតា មានប្រុសតាមស្នេហ៍ច្រើន តែទីបំផុត សុនិតា បានផាត់ចោលមន្រ្ដីធំៗទាំងនោះ ហើយមកផ្ញើខ្លួនជាមួយពោះម៉ាយ ទិត ថាវរិទ្ធ ទៅវិញ។

ទោះជាយ៉ាងណា អ្វីៗបានធ្វើឲ្យមនុស្សភាគច្រើនបានអស់ចម្ងល់ ក្រោយលោកថាវរិទ្ធ ឡើងថាឋានៈជាអនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្លាយទៅជាឯកឧត្តម ដែលធ្វើឲ្យសុនិតា ឡើងងារជំទាវដោយស្វ័យប្រវត្តិតែម្ដង។

ប៉ុន្ដែក្រៅពីត្រូវគេដឹងថា សុនិតា ត្រៀមទទួលមរតកជាច្រើនពីស្វាមី នូវដីតម្លៃរាប់លានដុល្លារ នៅក្រុងកំពង់សោមនោះ ពេលនេះដំណឹងរៀបការរបស់ពួកគេនៅតែគ្មានស្រមោលដដែល៕