Wednesday, September 24, 2025
Homeតារាខ្មែរពេជ្រ សូលីកា ទទួលប្រាក់ខែពីប្ដី ដ៏សន្ធឹកសន្ធាប់ ក្នុង១ខែ

ពេជ្រ សូលីកា ទទួលប្រាក់ខែពីប្ដី ដ៏សន្ធឹកសន្ធាប់ ក្នុង១ខែ

តារាចម្រៀងហង្សមាស គង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា បានបង្អួតនូវការយកចិត្តទុកដាក់ពីសំណាក់ស្វាមីរបស់នាង លោកគឹម ហាន ដែលផ្ដល់ប្រាក់ខែឲ្យនាងដល់ទៅចំនួន២០០០ដុល្លារ ក្នុង១ខែ តាមរយៈរូបភាពដែលអាណិកជនខ្មែរ​ មកពីអូស្រា្ដលី រូបនោះ ផ្ញើឲ្យនាងតាមធនាគារ ABA ហើយត្រូវបានសូលីកា អះអាងថា នោះជាប្រាក់ប្រចាំខែពីប្ដី។

ក្រុមអ្នកគាំទ្រតារាចម្រៀងកូន១ សូលីកា សរសើរតារាចម្រៀងរូបនេះថា​មានសំណាងដែលបានប្ដីស្រលាញ់ថ្នាក់ថ្នម ហើយថែមទាំងផ្ដល់ប្រាក់ខែសម្រាប់នាងយ៉ាងទៀងទាត់ជារៀងរាល់ខែទៀតផង។ ប៉ុន្ដែទន្ទឹមនឹងនេះ បែរជាមានអ្នកខ្លះថា ប្រាក់២០០០ដុល្លារ ក្នុង១ខែសម្រាប់តារាល្បីៗ មិនមានអ្វីអស្ចារ្យទៅវិញ ដោយពួកគេសំអាងថា សម្រាប់អ្នកចម្រៀងល្បីច្រៀង១កម្មវិធី ស៊ីថ្លៃដល់ទៅ៣០០០ដុល្លារទៅហើយ ខណៈដែលកន្លងមក សូលីកា ក៏ជិះរថយន្ដ១គ្រឿង ដល់ទៅជាង២០ម៉ឺនដុល្លារឯណោះ គឺ Porsche ហើយមុនជួបលោកគឹម ហាន នាងជិះរថយន្ដ Lexus LS 460 ដែលមានតម្លៃដល់ទៅ១១ម៉ឺនដុល្លារផងដែរ។

ទោះជាយ៉ាងណា តាមរយៈសកម្មភាពជាច្រើនដែលពេជ្រ សូលីកា សម្រាលកូននោះ គេឃើញប្ដីរបស់នាងពិតជាបានយកចិត្តទុកដាក់ដល់រូបនាងជាខ្លាំងមែន ទាំងមុននិងក្រោយសម្រាលកូន ទើបធ្វើឲ្យគណនេយ្យហ្វេសប៊ុកឈ្មោះ A Bing Bing បានចាត់ទុកសូលីកា ថា មានសំណាងដែលមានបុរសពិតចូលមកក្នុងជីវិតដ៏ខ្មៅងងឹតរបស់នាង ធ្វើឲ្យសូលីកា មានពន្លឺជីវិតសាជាថ្មី…។

ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយអ្នកច្នៃម៉ូដសម្លៀកបំពាក់ មកពីអូស្រា្ដលី លោកគឹម ហាន កាលពីថ្ងៃទី២៥ ខែតុលា​ ឆ្នាំ២០១៩ ហើយសម្រាលកូនកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ដោយដាក់ឈ្មោះថា ហង្ស អ៊ារី រ៉េនស្ដេ (Hang Ari Wednesday)។

សូលីកា ថា នាងនឹងរៀបការនៅឆ្នាំ២០២១ តែគម្រោងចេញទៅរស់នៅតាមប្ដីនៅអូស្រា្ដលី នាងមិនទាន់ប្រាកដឡើយ៕

RELATED ARTICLES