Wednesday, September 24, 2025
Homeតារាខ្មែរតារាហ្វេសបុកសៀវម៉ី បន្ដរសកម្មភាពសប្បុរសធម៌

តារាហ្វេសបុកសៀវម៉ី បន្ដរសកម្មភាពសប្បុរសធម៌

យោងតាមការបង្ហោះរបស់អ្នកនាង Siv Mey Online Shop ដែលត្រូវគេស្គាល់ជាម្ចាស់ផលិតផល Ei Ei បានបង្ហោះឲ្យឃើញពីសកម្មភាពស្ទើរគ្រប់ជ្រុងដែលអ្នកនាងបានធ្វើនាពេលចុងក្រោយ។

សកម្មភាពទាំងនោះរួមមានការចែកអំណោយដល់អ្នកខ្វះខាត ការបរិច្ចាគថវិកាតាមរយៈព្រះសង្ឃ ការចែកទឹកអាល់កុលដល់កងសន្តិសុខ បរិច្ចាគថវិកា និងអំណោយដល់កាកបាទក្រហមខេត្តកណ្ដាលរាជធានីភ្នំពេញ និងកាកបាទក្រហមខេត្តកណ្ដាល ជួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីត-១៩ និងសកម្មភាពផ្សេងៗជាច្រើនទៀត ដែលមិនសរសើរមិនបាន។

គេកត់សម្គាល់ថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ ម្នាក់ៗមានការចាប់អារម្មណ៏តារាហ្វេសប៊ុក អ្នកនាងអ៊ាន សៀវម៉ី ម្ចាស់ផេក Siv Mey Online Shop ទាក់ទងសកម្មនិងការធ្វើទានគួរឲ្យសរសើរ ដោយសកម្មភាពនាងកាន់តែទទួលបាននូវការកោតសរសើរថែមទៀត នៅពេលមានការបង្ហាញពីទឹកចិត្តសប្បុរសធម៌ទាំងនោះ។

គិតជាទឹកប្រាក់ក្នុងការចំណាយទាំងនោះ ត្រូវបានគេប្រមាណថា មិនតិចជាងម៉ឺនដុល្លាឡើយ បើទោះជាអ្នកនាងសៀវម៉ី មិនដែលបញ្ជាក់ពីទឹកលុយដែលបានធ្វើទានក្ដី៕

RELATED ARTICLES