Wednesday, September 24, 2025
Homeតារាខ្មែរពេជ្រ សោភា ខួប៣៧ឆ្នាំ ឱក សុគន្ធកញ្ញា ជូនពរ

ពេជ្រ សោភា ខួប៣៧ឆ្នាំ ឱក សុគន្ធកញ្ញា ជូនពរ

អ្ន​កមេម៉ាយពេជ្រ សោភា បានប្រារព្ធខួបគម្រប់អាយុ៣៧ឆ្នាំ កាលពីថ្ងៃទី៩ ខែមិថុនា ដោយមានក្រុមអ្នកគាំទ្រ និងតារាចម្រៀងរួមអាជីពជាច្រើន បានថ្លែងសារជូនពរជាបន្ដបន្ទាប់ ពិសេសពួកគេបួងសួងសូមឲ្យសោភា ឆាប់បានប្ដីថ្មី ហើយរូបសម្រស់កាន់តែស្អាតផូរផង់ក្មេងជាងវ័យ។

ក្នុងនោះដែរ គេក៏មានការភ្ញាក់ផ្អើលដែរ ដែលឱក សុគន្ធកញ្ញា បានចេញសារជូនពរសោភា ដែរ​ ដោយវាចាថា ”រីករាយថ្ងៃខួបកំណើតឯង ជូនពរឯងមានសុខភាពល្អ ការងារកាន់តែរីកចម្រើន មុខរបរជោគជ័យ លុយហូរចូលដូចទឹក ហើយសម្រស់វិញមិនបាច់និយាយ ដឹងតែស្អាតជាអមតៈ”។

ការដែលសុគន្ធកញ្ញា ផ្ញើសារជូនពរសោភា បែបនេះ​ធ្វើឲ្យរឿងដែលគេសង្ស័យកន្លងមកថា ពួកគេមិនសូវត្រូវគ្នានោះ ត្រូវបានបន្សាបបានខ្លះៗជាមិនខាន។

ក្រៅពីមានមិត្តរួមអាជីព និងក្រុមអ្នកគាំទ្រ ផ្ញើសារបន្ដកន្ទុយគ្នាជូនពរនោះ គេកត់សម្គាល់ថា​ខួបឆ្នាំនេះរបស់ពេជ្រ សោភា បែរជាគ្មានមុខសង្សារក្មេងរបស់នាង លោកឆឹម សក្កដា ចូលរួមទៅវិញ ទើបធ្វើឲ្យសោភា រីករាយផង ស្រងូតស្រងាត់ផង ព្រោះថានៅថ្ងៃពិសេស បែរជាគ្មានបានកាដូអ្វីពីសង្សារ។

មិនត្រឹមតែមិនមកអើតថ្ងៃជប់លៀងខួបកំណើតរបស់សោភា នោះទេ ប៉ុន្ដែប្រុសក្មេងសក្កដា ថែមទាំងមិនបានផ្ញើសារជូនពរនាងដូចអ្នករួមអាជីពផ្សេងទៀតឡើយ។

ពេជ្រ សោភា បានលែងលះប្ដីអាណិកជនខ្មែរ មកពីអាមេរិក​ លោកឡៅ ឆលី កាលពីឆ្នាំ២០១៦ ហើយមកភ្ជាប់ស្នេហ៍ជាមួយប្រុសសង្ហារឆឹម សក្កដា ដែលពេលខ្លះពួកគេបង្ហាញសកម្មភាពស្អិតល្មួតដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីអីចឹង។

ប៉ុន្ដែសោភា និងសក្កដា ចាប់ផ្ដើមរយាលពីគ្នាបន្ដិចម្ដងៗ នៅពេលដែលប្រុសក្មេងរូបនេះ បានទៅធ្វើជាអ្នកចម្រៀងនៅផលិតកម្មថោន ចំពេលដែលមានដំណឹងថា ពួកគេបានសាងស្នេហ៍ ”ក្លែងក្លាយ” ទើបធ្វើឲ្យសោភា កាន់តែឈឺក្បាលខ្លាំង​ព្រោះចំណងស្នេហ៍ថ្មីអាចប្រឈមនឹងការដើរជាន់ដានចាស់ជាមិនខាន បើនៅតែសោះកក្រោះបែបនេះទៀត៕

RELATED ARTICLES