Wednesday, September 24, 2025
Homeតារាខ្មែរអ្នកនាង​គង់ សុជាតិ លេងមួយក្បាច់ ចងចិត្តស្វាមីជាប់ហើយ

អ្នកនាង​គង់ សុជាតិ លេងមួយក្បាច់ ចងចិត្តស្វាមីជាប់ហើយ

ចំណងស្នេហាគង់ សុជាតិ -ជា វិបុល ហាក់ដូចជា ”ក្រោយភ្លៀងមេឃស្រឡះ” ព្រោះបន្ទាប់ពីធ្វើឲ្យស្នេហាសោះកក្រោះអស់១រយៈពេល ស្រាប់តែពេលនេះគូស្នេហ៍តារាល្បី១គូនេះ បានវិលមករកភាពផ្អែមល្ហែម និងស្រស់ថ្លាដាក់គ្នាឡើងវិញហើយ។

សុជាតិ បានបង្ហាញការតុបតែងខ្លូនកាន់តែសិចស៊ី ដូចជាលេងឈុតប៊ីគីនី នៅលើកោះ ដោយពាក់អាវវ៉ែនតា និងស្លៀកតែខោលីអូ ជាដើម។

សកម្មភាពបែបនេះ បញ្ជាក់ថា អ្នកនាងសុជាតិ មិនចង់ឲ្យប្ដីក្មេងជា វិបុល ងាករេចិត្តបែកឆ្វែងដូចមុនទៀតឡើយ បន្ទាប់ពីមុននេះនាងបានធ្លាក់ខ្លួនចូលដេកពេទ្យ ដោយសារតែព័ត៌មានស្វាមីរបស់នាង លោកជា វិបុល មានទំនាក់ទំនងស្នេហាជាមួយកែវ ចាន់និមល ផ្ទុះកក្រើកខ្លាំងពេក។

ទោះជាយ៉ាងណា ការលេងខ្លួនសិចស៊ីរបស់អ្នកនាងគង់ សុជាតិ នៅពេលនេះ គឺចំពេលដែលអ្នកនាងចាន់ កែវនិមល កាន់តែមានការតុបតែងខ្លួនប្លែកទៅៗ រហូតដល់ពិធីករដៃគូ លោករ៉ាស៊ី បានចំអន់នៅលើឆាកថា និមល ស្អាតប្លែកទៀតផង។

ប៉ុន្ដែសុជាតិ ឯណេះវិញ នាងមិនណយឡើយ​ គឺបានដឹកដៃប្ដីទៅសាសងស្នេហ៍លើកោះរ៉ុង ខេត្តព្រះសីហនុ ហើយនាងថែមទាំងហ៊ានលេងខ្លួនសិចស៊ី ដោយស្លៀកឈុតប៊ីគីនីបញ្ចេញសាច់គល់ភ្លៅយ៉ាងសខ្ចីញ៉េញតែម្ដង។

ក្រុមអ្នកគាំទ្រអ្នកនាងគង់ សុជាតិ បានលើកឡើងថា បើសុជាតិ ថែស្បែកឡើងខ្ចីដូចបណ្ដូលចេកអីចឹង ហើយលោកវិបុល នៅតែទៅរកម្ហូបក្រៅទៀតនោះ មិនដឹងថា មានវិធីអីនឹងអាចចងជើងប្ដីក្មេងរបស់នាងបានជាប់ឡើយ។

ប៉ុន្ដែតាមព័ត៌មានថា តាំងពីផ្ទុះរឿងស្នេហ៍ជា វិបុល ជាមួយចាន់ កែវនិមល រហូតធ្វើឲ្យថៅកែផលិតកម្មរស្មីហង្សមាស បង្ខំចិត្តបំបែកពួកគេលែងឲ្យចាប់ដៃគ្នាទៀតនោះ ពេលនេះ លោកវិបុល ហាក់គ្មានបំណងវិលទៅរកការធ្វើពិធីករឆ្លងឆ្លើយជាមួយនិមល ទៀតទេ ព្រោះលោកបារម្ភខ្លាចភរិយារបស់លោកអ្នកនាងសុជាតិ ចូលដេកពេទ្យជាលើកទី២។

គង់ សុជាតិ ហាក់ស្ងប់ចិត្តបន្ដិចវិញ ក្រោយពីនាងត្រូវបានអ្នកនាងយុគ ចិន្ដា លួងលោមថា កុំឲ្យពិបាកចិត្តពេក ព្រោះរបស់យើងនៅតែជារបស់យើងទេ។

ការលួងលោមបែបនេះ ធ្វើឲ្យសុជាតិ បានចេញពីពេទ្យហើយបន្ដអាជីពជាពិធីការិនីនៅហង្សមាស បានជាធម្មតា។ ប៉ុន្តែតាមព័ត៌មានថា សុជាតិ និង និមល មិននិយាយស្ដីរកគ្នា១ម៉ាត់ឡើយ ពេលអ្នកទាំង២ ជួបគ្នានៅស្ថានីយទូរទស្សន៍ហង្សមាស។ ចំណែកលោកជា វិបុល វិញ បន្ដសកម្មភាពសិល្បៈជាធម្មតា គឺហាក់ដូចជាគ្មានរឿងអ្វីកើតឡើងទេ។

អ្នកសិល្បៈដែលស្និទ្ធគង់ សុជាតិ បានលើកឡើងថា ការស្លៀកពាក់ឈុតប៊ីគីនីយ៉ាងសិចស៊ីរបស់អ្នកនាងសុជាតិ ដើម្បីកុំឲ្យប្ដីមានថ្មីនោះ​មិនទាន់គ្រប់គ្រាន់ឡើយ។

ពួកគេបានលើកឡើងថា​ សុជាតិ មានតែពពោះកូនភ្លោះប្រុសតាមបំណងលោកវិបុល ទេ ទើបពិធីកររូបនោះមិនអាចបែកឆ្វែងម្ដងទៀត ហើយលោកនឹងងាកមកដេកឱបអង្អែលតែពោះសុជាតិ ជាមិនខាន។

ប៉ុន្ដែសុជាតិ បានប្រាប់អ្នកយកព័ត៌មានយើងថា រឿងយកកូនភ្លោះតាមសំណើប្ដីនោះ មិនមែនអ្នកនាងឆ្លើយថា Ok ហើយអាចពពោះបានតាមចិត្តប្ដីនោះទេ គឺត្រូវការពិគ្រោះជាមួយពេទ្យជំនាញជាមុនសិន ព្រោះនាងមានវ័យច្រើនហើយ។ ប៉ុន្តែបើពេទ្យថា សុខភាពនាងនៅអាចយកកូនបាននោះ នាងនឹងពពោះតាមបំណងប្ដីជាមិនខាន។

គង់ សុជាតិ បានលែងលះជាមួយអតីតប្ដីម៉ៅ សាលភាព កាលពីឆ្នាំ២០១២ ដោយបន្សល់កូនប្រុសស្រី២នាក់ មកលើនាងជាអ្នករ៉ាប់រង​ហើយនាងបានរៀបការជាមួយលោកជា វិបុល កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលចំណងស្នេហ៍ជិត៧ឆ្នាំនេះ ពួកគេទទួលបានចំណងដៃកូនស្រីម្នាក់ ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង៣ឆ្នាំ។

សុជាតិ ថា បើពេទ្យមិនឲ្យនាងយកកូនថែមទៀតនោះ នាងជឿថា លោកវិបុល ក៏មិនអាក់អន់ចិត្តជាមួយនាងដែរ។ ប៉ុន្ដែអ្នកនាងបញ្ជាក់ថា ក្រោយធ្លាក់ភ្លៀងមួយមេធំ ស្រាប់តែពេលនេះ លោកវិបុល ងាកមកស្រលាញ់ប្រពន្ធកូនលើសដើម៕

                                                                             ហ៊ឹម វិចិត្រ​

RELATED ARTICLES