Wednesday, September 24, 2025
Homeតារាខ្មែរលោកអែន ឌី មិនបានច្រៀង តែប្រជាពលរដ្ឋនៅអូស្ត្រាលី ធ្វើរឿងនេះ

លោកអែន ឌី មិនបានច្រៀង តែប្រជាពលរដ្ឋនៅអូស្ត្រាលី ធ្វើរឿងនេះ

​រយៈពេលជាង៣ខែហើយ ដែលលោកអែន ឌី បានជាប់គាំងនៅប្រទេសអូស្ដា្រលី វិលមកស្រុកវិញមិនទាន់បាន ដោយសារតែកូវីដ-១៩ ហើយជើងយន្ដហោះមិនទាន់បើកដំណើរការឡើងវិញ។

ការចេញទៅច្រៀងសម្ដែងលើកទី៣ នៅអូស្ដា្រលីនេះ ថ្វីត្បិតតែអែន ឌី មិនបានរកលុយ ព្រោះមិនបានច្រៀងសម្ដែងតាមគម្រោង ហើយមើលទៅដូចជាកម្សត់បន្ដិចមែន ប៉ុន្ដែលោកថា មិនតូចចិត្តតូចថ្លើមនោះទេ ព្រោះថា មានបងប្អូនជាច្រើននៅទីនោះបានផ្ដល់ភាពកក់ក្ដៅ និងជូនដើរកម្សាន្ដតាមតំបន់ទេសចរណ៍ល្បីៗនៅអូស្រា្ដលី ធ្វើឲ្យលោកមិនមានភាពឯកោឡើយ។

​អែន ឌី ថ្លែងសារពីអូស្ដា្រលី ថា ”ខ្ញុំមកអូស្រា្ដលីលើកនេះ កម្សត់បន្ដិចមែន ទោះមិនបានសម្ដែង មិនបានលុយដោយសារតែកូវីដ-១៩ ពិតមែន តែខ្ញុំបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងរាប់អានបំផុតពីពុកម៉ែ បងប្អូនទាំងអស់ ពួកគាត់បានបានជូនខ្ញុំដើរកម្សាន្ដគ្រប់កន្លែងទេសចរណ៍ល្បីៗរបស់ប្រទេសអូស្រា្ដលី”។

អែន ឌី បានបង្ហាញរូបភាពញាំអាហារជាមួយអាណិកជនខ្មែរនៅអូស្រា្ដលី និងដំណើរកម្សាន្ដរួមគ្នាដែលបញ្ជាក់ថា អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ ពិតជាមានខ្មែរ ដូចគ្នានៅទីនោះរាប់អាន និងយកចិត្តទុកដាក់លោកយ៉ាងខ្លាំង បន្ទាប់ពីគម្រោងច្រៀងសម្ដែងជាច្រើនរដ្ឋ ត្រូវបានលុបចោលដោយសារតែកូវីដ-១៩។

​អែន ឌី អតីតតារាចម្រៀងហង្សមាស និងជាម្ចាស់បទ ”នឹកបង៥០%ផង” បានចេញទៅទៅអូស្ដា្រលីកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ដោយរួមដំណើរជាមួយស្រីស្អាត២នាក់ គឺកញ្ញាជាតិ សុច្ចកា និងខៀវ សុភា ហើយតាមគម្រោងពួកគេត្រូវច្រៀងសម្ដែងរយៈពេល១ខែ នឹងវិលមកស្រុកវិញនៅពាក់កណ្ដាលខែមេសា។

ប៉ុន្ដែដោយសារតែកូវីដ-១៩ ទើបធ្វើឲ្យអែន ឌី នឹងស្រីស្អាតទាំងពីរ មិនអាចវិលវិញតាមកំណត់បានទេគឺត្រូវរង់ចាំរហូតជើងយន្ដបើកឡើងវិញ ទើបអ្នកទាំង៣មកស្រុកវិញ៕

RELATED ARTICLES