Monday, July 7, 2025
Homeព្រឹត្តិការណ៍សង្គមថ្ងៃទី​០៧ ខែ​ធ្នូ លោក​កឹម សុខា នឹង​ជួប​សន្ទនា​ផ្ទាល់​ជា​មួយ​សម្តេច​ហ៊ុន សែន

ថ្ងៃទី​០៧ ខែ​ធ្នូ លោក​កឹម សុខា នឹង​ជួប​សន្ទនា​ផ្ទាល់​ជា​មួយ​សម្តេច​ហ៊ុន សែន

ភ្នំពេញ ៖ ប្រធានស្តីទីគណបក្សសង្គ្រោះ  ជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម   លោកកឹម សុខា បន្ទាប់ពីព្រះមហាក្សត្រ បាន ត្រាស់បង្គាប់លើកលែងទោស តាមសំណើ សម្តេចនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ រួចមក លោកបានចេញពីទីស្នាក់ការ កណ្តាលគណបក្សសង្គ្រោះជាតិ ទីដែលលោក សម្ងំលាក់ខ្លួនជាង៦ខែនោះ វិលត្រឡប់ទៅ រស់នៅឯគេហដ្ឋានរបស់លោកវិញហើយ កាលពី ព្រឹកថ្ងៃទី០៣ ខែធ្នូ ហើយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ លោកកឹម សុខា នឹង ចូលប្រជុំសភា ដែលជាឱកាសឱ្យលោកបានជួប សន្ទនាផ្ទាល់ជាមួយនឹងសម្តេចហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកណ្តាល  បង្ហាញភាពស្និទ្ធស្នាល និង ការចូលរួមធ្វើការជាមួយគ្នា ក្នុងនាមតំណាងរាស្ត្រ និងជាថ្នាក់ដឹកនាំគណបក្សមានអាសនៈ  ក្នុងរដ្ឋសភា។

kim-soka

យោងតាមអ្នកនាំពាក្យនៃអគ្គលេខាធិការ រដ្ឋសភា លោកឡេង ប៉េងឡុង បានឱ្យដឹងថា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពសម្តេច  ហេង សំរិន ប្រធានរដ្ឋសភា លោកងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា និងមានតំណាងរាស្ត្រ  មកពីគណបក្សទាំង២ ជាសមាជិកចំនួន១០រូប ទៀត រួមមានលោកអេង ឆៃអ៊ាង តំណាងរាស្ត្រ មណ្ឌលខេត្តកណ្តាល និងជាប្រធានគណៈកម្មការ  ទី១នៃរដ្ឋសភា, លោកជាម យៀប តំណាងរាស្ត្រ មណ្ឌលខេត្តព្រៃវែង និងជាសមាជិកគណៈកម្ម- ការទី២នៃរដ្ឋសភា, លោកប៉ុល ហំម តំណាង- រាស្ត្រមណ្ឌលខេត្តតាកែវ និងជាសមាជិកគណៈ- កម្មការទី៣នៃរដ្ឋសភា, លោកហ៊ុន ណេង តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជា ប្រធានគណៈកម្មការទី៤នៃរដ្ឋសភា, លោក ឈាង វុន តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការទី៥នៃរដ្ឋសភា, លោកប៉ែន បញ្ញា តំណាងរាស្ត្រមណ្ឌលខេត្ត ព្រៃវែង និងជាប្រធានគណៈកម្មការទី៦នៃ រដ្ឋសភា, លោកយ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រ មណ្ឌលខេត្ពព្រៃវែង និងជាប្រធានគណៈកម្មការ  ទី៧នៃរដ្ឋសភា, លោកស្រីកែ សុវណ្ណរតន៍ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងជា ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា, លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋ- សភា និងលោកហូរ វ៉ាន់ ប្រធានគណៈកម្មការ  ទី១០នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំលើរបៀប វារៈចំនួន២ គឺ១.ការទទួលស្គាល់សមាជិករដ្ឋ សភាម្នាក់ មកពីគណបក្សសង្គ្រោះជាតិ គឺលោក សួន រីដា ជំនួសលោកប៉ែន សុវណ្ណ តំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ស្ពឺ ដែលទទួលមរណភាព និង ២.ពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ ថវិការបស់រដ្ឋឆ្នាំ២០១៥ មុននឹងបើកសម័យ ប្រជុំពេញអង្គ ពិភាក្សានិងអនុម័តលើរបៀប  វារៈទាំង២នេះ នៅថ្ងៃទី០៧  ខែធ្នូ ឆ្នាំ២០១៦។

សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ- សភា និងជាអ្នកនាំពាក្យរដ្ឋសភា នៃតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោកយ៉ែម បុញ្ញឫទ្ធិ ក៏បានឱ្យដឹងដែរថា ក្នុងសម័យប្រជុំពេញអង្គ រដ្ឋសភា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ក្រៅ ពីមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិផ្សេងៗ  ទៀត នឹងអញ្ជើញចូលរួមនោះ សម្រាប់លោក កឹម សុខា ប្រធានស្តីទីគណបក្ស និងជាអតីត អនុប្រធានទី១នៃរដ្ឋសភា ដែលទើបត្រូវបាន ព្រះមហាក្សត្រត្រាស់បង្គាប់លើកលែងទោស ពីបទ “បដិសេធក្នុងការចូលខ្លួន” ដែលតុលាការ បានចេញសាលដីកាផ្តន្ទាទោសដាក់ពន្ធនាគារ ៥ខែនិងពិន័យជាប្រាក់៨០ម៉ឺនរៀលនោះ ក៏នឹង អញ្ជើញចូលរួមប្រជុំដែរ ហើយអាចនឹងមាន ជំនួបផ្ទាល់ជាមួយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅពេលនោះ ។

លោកយ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា ក្រោយ ទទួលបានការប្រោសព្រះរាជទានលើកលែង ទោសពីព្រះមហាក្សត្រ លោកកឹម សុខា មាន សេរីភាពគ្រប់គ្រាន់ក្នុងការធ្វើនយោបាយ។ ដូច្នេះ លោកកឹម សុខា នឹងមានវត្តមានក្នុងការប្រជុំ សភាពេញអង្គដោយនឹងមិនខកខានទៀតទេ។

លោកមុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា និងជាជំនួយការផ្ទាល់ ក៏បានបញ្ជាក់ ប្រាប់ “នគរធំ” ដែរថា ទាក់ទងដល់ជំនួបរវាង  លោកកឹម សុខា និងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅវិមានរដ្ឋសភា ឬយ៉ាងណានោះ មិន ទាន់អាចបញ្ជាក់ប្រាកដបានទេ។ ប៉ុន្តែអ្វីដែល សំខាន់ ក្នុងនាមជាតំណាងរាស្ត្រ លោកកឹម សុខា មានបំណងចូលប្រជុំសភាយូរហើយ គ្រាន់តែ ស្ថានការណ៍មិនទាន់អំណោយផល ទើបតែ  ពេលនេះ ចាត់ទុកថា ស្ថានការណ៍ល្អប្រសើរ ក្រោយពេលព្រះមហាក្សត្រ ប្រោសព្រះរាជទាន  លើកលែងទោស លោកកឹម សុខា អាចនឹងមាន វត្តមាននៅក្នុងអង្គប្រជុំរដ្ឋសភា ។

លោកមុត ចន្ថា មានប្រសាសន៍ថា “និយាយ ឱ្យចំទៅ ឯកឧត្តមកឹម សុខា គាត់មានបំណង ចូលរដ្ឋសភាយូរហើយ ព្រោះទី១ គាត់ជាអ្នក- តំណាងរាស្ត្រមណ្ឌលកំពង់ចាម ជាតំណាងឱ្យ ប្រជារាស្ត្រទូទាំងប្រទេស អ៊ីចឹងគាត់មានគោល  បំណងចូលរួម។ ប៉ុន្តែចូលរួមពេលណាមាន ស្ថានភាពល្អប្រសើរ គឺគាត់ក៏ដូចជាតំណាងរាស្ត្រ ផ្សេងទៀត នឹងទៅបំពេញតួនាទី ដើម្បីឱ្យ តំណាងប្រជាពលរដ្ឋនៅទូទាំងប្រទេសហ្នឹង។ ប៉ុន្តែត្រង់ថាជាក់លាក់យ៉ាងណា ខ្ញុំមិនអាច កំណត់បាន។ ចំពោះជំនួបជាមួយប្រមុខរាជ-រដ្ឋាភិបាល ខ្ញុំមិនទាន់បញ្ជាក់ដល់ចំណុចហ្នឹង  ព្រោះវានៅពេលយូរដែរ នៅ៤ថ្ងៃទៀត។ ដូច្នេះ ខ្ញុំមិនទាន់បញ្ជាក់ច្បាស់លាស់អីទេ ប៉ុន្តែគ្រាន់ខ្ញុំ បញ្ជាក់ជូនថា ក្នុងនាមជាតំណាងរាស្ត្រ លោក មានបំណងចូលរួមនៅក្នុងកិច្ចប្រជុំសភា ព្រោះ នេះជាអាណត្តិរបស់លោកក្នុងនាមជាតំណាង រាស្ត្រ”។

គួររំលឹកថា កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៦ លោកកឹម សុខា ត្រូវបានសាលាដំបូង  រាជធានីភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារ៥ ខែ និងពិន័យប្រាក់៨០ម៉ឺនរៀល ពីបទ “បដិ- សេធចូលខ្លួន” ក្នុងនាមជាសាក្សី ទាក់ទងសំណុំ- រឿង“សញ្ចារកម្ម” ដែលពាក់ព័ន្ធនឹងតំណាងរាស្ត្រ ២រូប របស់គណបក្សសង្គ្រោះជាតិ គឺលោកពិន រតនា និងលោកតុ វ៉ាន់ចាន់ តាមបណ្តឹងរបស់ កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបាន  ចោទប្រកាន់ថា មានសម្ព័ន្ធស្នេហាផ្លូវភេទ ជាមួយលោកកឹម សុខា។ លោកកឹម សុខា បានស្នាក់នៅក្នុងស្នាក់ការគណបក្សអស់រយៈ- ពេលជាង៦ខែ រហូតដល់មានការត្រាស់បង្គាប់ លើកលែងទោសពីព្រះមហាក្សត្រ តាមសំណើ របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងបន្ទាប់ ពីលោកកឹម សុខា បានសរសេរលិខិតស្នើសុំ សម្តេចហ៊ុន សែន ជួយអន្តរាគមន៍ទូលថ្វាយ ព្រះមហាក្សត្រ ស្នើសុំលើកលែងទោសឱ្យរូប លោក។ ពោលគឺ លោកកឹម សុខា បានឃុំខ្លួន ឯងនៅក្នុងទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះ ជាតិ តាំងពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។

ទោះយ៉ាងណា ជាការប្រែប្រួលនយោបាយ គួរឱ្យកត់សម្គាល់ មកដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០១៦ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហមុនី បានឡាយព្រះហស្តលេខាលើព្រះ- រាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសឱ្យលោក កឹម សុខា តបតាមការទូលថ្វាយស្នើសុំរបស់ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។

បន្ទាប់ពីទទួលបានការប្រោសព្រះរាជទាន លើកលែងទោសពីព្រះមហាក្សត្រ លោកកឹម សុខា ក៏បានធ្វើលិខិតថ្លែងអំណរគុណចំពោះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ផងដែរ នៅថ្ងៃ ដដែលនោះ។

ជាការកត់សម្គាល់បន្ថែមទៀត លោក កឹម សុខា ក៏បានបង្ហាញក្តីរីករាយក្នុងការទទួល  បានសេរីភាពនយោបាយឡើងវិញ ដោយលោក បានចាកចេញពីទីស្នាក់ការកណ្តាលគណបក្ស សង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលលោកបានស្នាក់នៅអស់ ជាង៦ខែនោះ ត្រឡប់ទៅស្នាក់នៅគេហដ្ឋាន របស់លោកជួបជុំប្រពន្ធកូនរបស់លោកវិញ នៅ  ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦។

លោកកឹម សុខា បានសរសេរសារខ្លីក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៦ ថា “៦ខែ ៦ថ្ងៃ” (២៦/០៥-០២/ ១២/២០១៦)ខ្ញុំនឹកបងប្អូនណាស់ បងប្អូននឹក ខ្ញុំទេ?

-អស់រយៈពេល៦ខែ ៦ថ្ងៃមកហើយ ដែលខ្ញុំបានបែកពីបងប្អូននៅតាមមូលដ្ឋាន។

-យើងបន្តដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន”។

លោកកឹម សុខា បានទៅដល់ផ្ទះរបស់ លោក ដែលស្ថិតនៅក្នុងខណ្ឌទទួលគោក  នៅ ម៉ោងប្រមាណ៩ព្រឹក នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៦ ដោយមានតំណាងរាស្ត្រ និងមន្ត្រីជាន់  ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួន បានជូន ដំណើរ និងចូលជួបសំណេះសំណាលនិងអបអរ-សាទរលោកនៅទីនោះ ផងដែរ។

ក្រៅពីបានវិលត្រឡប់ទៅគេហដ្ឋានវិញ   នៅថ្ងៃអាទិត្យទី០៤ ខែធ្នូ ឆ្នាំ២០១៦ នេះ លោកកឹម សុខា មានកម្មវិធីជួបជាមួយក្រុម យុវជនរបស់គណបក្សនៅទីស្នាក់ការកណ្តាល គណបក្សនៅភ្នំពេញ។  បន្ទាប់មក លោកនឹងចុះ ជួបសកម្មជននៅតាមបណ្តាខេត្តដូចមុនឡើង វិញ។

លោកហូរ វ៉ាន បានសរសេរក្នុងទំព័រហ្វេស ប៊ុករបស់លោក ទាក់ទងនឹងព័ត៌មាននេះ នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៦ ថា “លោកប្រធានស្តីទី កឹម សុខា បានមកដល់គេហដ្ឋានវិញដោយ សុវត្ថិភាព នៅវេលាម៉ោងជាង៩ព្រឹកមិញនេះ  ក្រោយពីបង្ខាំងខ្លួនឯងក្នុងគណបក្ស ដើម្បី  តសូមតិជិត៦ខែ និងបន្ទាប់ពីមានការលើកលែង ទោសពីព្រះមហាក្សត្រ”។

ចំណែកលោកមុត ចន្ថា ជំនួយការលោក កឹម សុខា ក៏បានបញ្ជាក់ថា ក្រោយបានវិលទៅ រស់នៅគេហដ្ឋានវិញហើយ លោកកឹម សុខា នឹងចុះមូលដ្ឋាន ដូចដែលលោកធ្លាប់ធ្វើកន្លង មក។ ប៉ុន្តែការចុះមូលដ្ឋាននេះ អាចនឹងធ្វើ ឡើងនៅសប្តាហ៍ក្រោយ ព្រោះសប្តាហ៍នេះ  លោកត្រូវជួបជាមួយក្រុមយុវជន នៅទីស្នាក់ ការកណ្តាលគណបក្ស។

លោកមុត ចន្ថា មានប្រសាសន៍ថា “បាទ! ខ្ញុំជានាយកខុទ្ទកាល័យគាត់ សុំបញ្ជាក់ជូនថា ជាការពិត គាត់បានអញ្ជើញមកផ្ទះព្រឹកមិញ។ ចំពោះសកម្មភាពនយោបាយ យើងអាចដឹង មុនហើយ ក្នុងនាមគាត់ជាអ្នកនយោបាយ ក្រៅ- ពីការងារចុះមូលដ្ឋាន ការងារបញ្ជូនសារ- នយោបាយ ការពង្រឹងរចនាសម្ព័ន្ធការដឹកនាំ  គឺធ្វើជាប្រចាំ ទោះបីថា គាត់មិនបានចុះមូល-ដ្ឋាន គាត់នៅតែជួបថ្នាក់ដឹកនាំថ្នាក់ជាតិ សកម្ម- ជនដែលមកពីមូលដ្ឋានហ្នឹង ហើយគាត់បញ្ជូន សារនយោបាយ គាត់ពង្រឹងគោលជំហរជា ទៀងទាត់ គ្រាន់តែមិនបានចុះមូលដ្ឋាន។ អ៊ីចឹង គម្រោងចុះមូលដ្ឋានហ្នឹង មិនឆាប់ពេកទេ ប្រហែលជាសប្តាហ៍ក្រោយអីមួយទៀតនោះ យើងមិនទាន់បានគិតគូររឿងចុះមូលដ្ឋានទេ ប៉ុន្តែយើងមានកម្មវិធីដែលបានគ្រោងខ្លះហើយ  ដូចជាកម្មវិធីស្អែកនេះ (០៤ធ្នូ) គាត់ត្រូវជួប យុវជនដែលឡើងមកពីខេត្តត្បូងឃ្មុំ និងខេត្ត កំពង់ចាម នៅទីស្នាក់ការកណ្តាល ចាក់អង្រែលើ ហើយកម្មវិធីនេះគ្រោងទុកយូរមកហើយ គេស្នើ សុំរៀបចំ”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES