Tuesday, July 8, 2025
Homeតារាខ្មែរម៉ូលីកា៖បង្កើនទំនុកចិត្តដល់កូនតុងទីន

ម៉ូលីកា៖បង្កើនទំនុកចិត្តដល់កូនតុងទីន

ភ្នំពេញ៖ដើម្បីផ្ដល់ភាពកក់ក្ដៅនិងទំនុកចិត្តកាន់តែខ្ពស់ដល់កូនតុងទីនទាំងឡាយមេកុងទីនដែលជាម្ចាស់ក្រុមហ៊ុនអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trending Co.Ltd) គឺអតីតតារាចម្រៀងRock ម៉ូលីកា បានចុះហត្ថលេខាសហការណ៍ជាមួយ ក្រុម​ហ៊ុន​មេធាវី អេជ អេន អេស (HSN law Group) នៅថ្ងៃសុក្រទី២២ខែ​កក្កដាឆ្នាំ២០២២ រយៈពេល​១ឆ្នាំ ដោយ​ផោ្ដតលើសេវាកម្មការពារផ្លូវច្បាប់ប្រកបដោយប្រសិទ្ធិភាព និងជួយ​សម្រួ​ល​​ដល់​តំណើរ​​ការប្រតិបត្តិការរបស់ក្រុមហ៊ុន ក៍ដូចជាបង្កើននូវជំនឿរចិត្តដល់អតិថិជនរបស់ក្រុមហ៊ុន ដើម្បី​ឲ្យ​ក្រុម​ហ៊ុន​កាន់តែមានភាពរីកចម្រើនទៅមុខជាលំដាប់។ពិធី​ចុះកិច្ចព្រមព្រៀងគ្នានេះ​ធ្វើឡើង​នៅការិយាល័យ​មេ​ធាវី​អេជ អេន អេស (HNS)ដែលមានអាស័យដ្ឋាននៅផ្ទះលេខ៧៤ ផ្លូវ​លេខ​​៥៦៦ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ។

 នេះគឺជាការឈានមួយជំហ៊ានទៀតរបស់ម៉ូលីកា ដែលនាងចង់ឲ្យកូនតុងទីនដែលចូល​លេងជាមួយនាងទាំង​អស់​មាន​សុវត្ថិភាពក៍ដូចជាការទុកចិត្តលើគ្នាកាន់តែខ្ពស់ព្រោះអ្វីៗនឹងធ្វើទៅតាមផ្លូវច្បាប់ទាំងអស់ ហេតុនេះ​ហើយគ្មាន​ការបារម្ភ​ពីការឆបោកណា​មួយកើតឡើងនោះទេ។​ក្នុង​នាម​ជាមេកុងទីនម្នាក់ម៉ូលីកា បង្ហាញពីទំនួល​ខុសត្រូវ​ខ្ពស់​ហើយតាមរយៈការចុះMOU មួយនេះគេជឿរថាថៅកែស្រីរូបស្រស់សោភា ដែលនៅលើបណ្ដាញ​សង្គមអ្នក​ណា​ក៍​ស្គាល់រូប​នាងនេះកាន់តែមានអ្នកលេងតុងទីនជាមួយនាងច្រើនថែមទៀតជាមិនខានឡើយ។

វាជាការវិវត្តន៍ថ្មី​មួយថែមទៀតបញ្ជាក់ថាម៉ូលីកា ទោះជានាងកំពុងតែកាក់កបមុខរបរតាមOnline ក្ដី ប៉ុន្ដែ​នាងមិន​ធ្វើការតែមួយ​ច្រកឡើយពោលគឺបង្កើតមុខរបរថ្មីៗថែមទៀតឥតឈប់ឈ ខណៈ​ដែល​កាលពីថ្ងៃទី៧ខែ៧​នាង​ទើ​ប​​តែបាន​ឡើង​ផ្ទះវីឡារ១យ៉ាងប្រណិតហើយថ្មីៗនេះនាង​ក៍បានទិញផ្ទះវីឡារថ្មីផ្សេងមួយទៀត​ដែលកំពុងសាង​សង់​ជិត​រួចរាល់ផងដែរ។គូស្នេហ៍តារាម៉ូលីកា-ហុង មានុណ គឺជាគំរូល្អមួយសម្រាប់តារាផ្សេងទៀតព្រោះពួក​គេ​ចាប់ដៃ​គ្នា​ជាង២ឆ្នាំមក​នេះ​ផ្ដើម​ចេញពីដើមទុនត្រឹមតែទឹកប្រាក់ចំនួន៣០០ដុល្លារ​ប៉ុណ្ណោះរហូតមកដល់ពេល​នេះ​មាន​​លុយរាប់សែនដុល្លារ ហើយបង្កើតក្រុមហ៊ុនដោយមានអ្នកជំនាញពិ​គ្រោះតាមផ្លូវច្បាប់​ទាំង​អស់​ជាមួយ​ដៃ​​គូ​រក​​ស៊ី​ជាមួយគ្នាទៀតផង។

 ប៉ុន្ដែជុំវិញរឿងថាតើម៉ូលីកា ត្រូវបង់សេវ៉ាកម្មឲ្យក្រុមហ៊ុនមេធាវីខាងលើចំនួនប៉ុន្មាន​ក្នុងកុងត្រា​រយៈពេលចាប់ដៃ​គ្នា​១ឆ្នាំនេះមិនត្រូវ​បានអតីតតារាចម្រៀងរូបនេះ​បញ្ជាក់ឲ្យដឹង​ឡើយ៕

RELATED ARTICLES