Tuesday, July 1, 2025
Homeតារាខ្មែរអ៊ីវ៉ា ៖យំព្រោះស្នេហា?

អ៊ីវ៉ា ៖យំព្រោះស្នេហា?

ភ្នំពេញ៖តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានថ្លែងថាវាជាលើកទី១ហើយដែលនាងច្រៀង​ចម្រៀង​មួយ​បទ​ហើយត្រូវសាច់រឿងខ្លួនទើបធ្វើឲ្យនាងយំ​ដោយគ្មានអ្នកដឹកនាំ​បញ្ជារ​។នាងថា​រយៈពេលចុង​ក្រោយនេះ​បានរង​ប៉ៈទង្គិចផ្លូវចិត្តខ្លាំង​រហូតស្ទើតែមិនអាចគ្រប់គ្រង​ខ្លួនឯង​បាន​ទៀត​ផងហើយពេលច្រៀង​បទ”មាន​ប៉ុ​ន្មាននាក់​ដឹង​ថាខ្ញុំឯកកោ?នោះ​ស្រាប់តែទឹកភ្នែកនាង​ក៍ស្រក់​ហូចុះមកដោយឯកឯងតែម្ដង​ព្រោះអត្ថន័យត្រូវជីវិត​ខ្លួនឯងពេក។​អ្នកចម្រៀងសាន់ដេ​រូបនេះថាបទចម្រៀងនេះនាងច្រៀងទាំងទឹកភ្នែក ហេតុនេះហើយនាងចង់​ឲ្យFan ស្ដា​ប់​​បទ​មួយនេះទាំងទឹកភ្នែកដូចដូចគ្នាផងដែរ។

 យ៉ាងណាក្រោយអ៊ីវ៉ា បង្ហាញពីវិបត្តិក្នុងជីវិតដោយទុក្ខសោកក្នុងបេះដូងបែបនេះ​ទើប​មានអ្នកគាំទ្រនាង​ជាច្រើន​ចេញសារលើកទឹកចិត្តនាងជាបន្ដបន្ទាប់ហើយពួកគេបានយល់ច្បាស់ពីអារម្មណ៍នាងរស់នៅអត់ម្ដាយរយៈពេលជាង៩ឆ្នាំមកនេះគឺនាងមានអារម្មណ៍ហាក់ឯកោខ្លាំងណាស់ទើបមិនអាចទប់ទឹកភ្នែកជាប់បែបនេះ។ប៉ុន្ដែអ្នកខ្លះ​ទៀតបែ​ជាសង្ស័យថាអ៊ីវ៉ា កំ​ពុង​​​តែ​ជួបវិបត្តិស្នេហាទៅវិញ ទើបគ្រាន់តែច្រៀងប៉ុន្មានឃ្លាដំបូងសោះទឹក​ភ្នែកនាង​ក៍​ហូជោគ​ផែន​ថ្ពាល់​បាត់ទៅហើយ ។ប្រសិនបើស្រីនាថ ពិតជាកំពុងតែបញ្ហាដួងចិត្តបែបនេះមែន ប្រា​កដ​​ជានៅ​ឆ្នាំ២០២៣ ខាងមុខនេះដែលនាងមានគម្រោងបញ្ចប់ភាពនៅ​លីវត្រឹមអាយុ៣០ឆ្នាំ​តាម​រយៈរៀបការ​ប្ដីដើម្បីបំពេញ​បំណងឪពុករបស់នាងលោកអ៊ូ វ៉ាវ នោះប្រាកដ​ជាមិនអាច​ទៅរួច​ជា​ដាច់ខាតដែលពេលនោះអ្នក​ដែលខកចិត្ត​បំ​ផុតគឺលោកវ៉ាវ ហៅចន្ថា នេះឯង។

  សូមបញ្ជាក់ថាអ៊ីវ៉ា បានទុកបេះដូងឲ្យនៅទំនេរជាច្រើនឆ្នាំមកហើយ​ក្រោយនាងបាន​ចែក​ផ្លូវគ្នាជា​មួយលោក”ប”ដែលជាថៅកែក្លឹប និងហាងបញ្ចាំមួយនៅក្រុង​សៀមរាបកាល​ពីឆ្នាំ​២០១៣ ហើយទោះជាពេលនេះប្អូន​លោក​ផ្កា​យ៣រូបនោះនៅតែតាមស្នេហានាងដូចដើមក្ដី តែ​អ៊ីវ៉ា បានបដិសេធការផ្សះផ្សារស្នេហ៍ ហើយនាងថែមទាំងលេង​១ក្បាច់ដាច់ចង្កេះ​បុរសវ័យចំ​ណា​​​ស់ទ្រព្យស្ដុកនោះទៀតផង តាមរយៈការបង្ហើបថាអនាគតស្វាមីរបស់នាង​គឺ​ជា​បុរសម្នាក់​ដែលធ្វើការពាក់ព័ន្ធជាមួយវិស័យ​កី​ឡារ តែនាងមិនដែលបង្ហាញមុខប្រុសនោះជាសា​ធារណៈ​ម្ដងណា​ឡើយ ខណៈការដែលនាងបិតផ្លូវថៅកែបែបនេះដោយសារ​តែមានព័តមាន​ថាបុ​រស​ដែលបញ្ចប់ការសិក្សារ​នៅ​ក្រៅប្រទេសរូបនោះប្រចណ្ឌនិងហួងហែងនាងខ្លាំងពេកហើយបើនាងនៅបន្ដគឺត្រូវបញ្ចាប់អាជីពចម្រៀងទាំងស្រុង។

  អ៊ីវ៉ា បានជ្រើសផ្លូវនៅបន្ដអាជីពចម្រៀងជាមួយផលិតកម្មសាន់​ដេដោយច្រៀងគ្មាន​កុង​ត្រា ស្របពេល​ដែល​មាន​ផលិតកម្ម៣បានបើកទ្វារងចាំនាងក្នុងនោះគឺថោន,Galaxy និងហង្ស​មាស។ប៉ុន្ដែអ៊ីវ៉ា គិតថា”ឆ្នាំងចាស់ បាយ​ឆ្ងាញ់”ទើបនាងមិនរើរបង្វេចទៅទ្រនុំថ្មី ខណៈដែល​ថៅ​កែសាន់ដេបានបានផ្ដល់សិទ្ធិពិសេសឲ្យនាងនោះគឺច្រៀង​តែបទណាដែលនាងពេញចិត្ត​ហើយ​ចំពោះបទណានាងមិនស្រលាញ់អាចបដិសេធបាន។អ៊ីវ៉ា ធ្លាប់​ប្រាប់អ្នក​យក​ព័តមាន​យើង​ថាការទៅផលិតកម្មថ្មីដែលមានគ្នាច្រើនពេកមិនមែនជារឿងស្រួលឡើយ ស្របពេល​ដែល​លោក​វ៉ាវ ថាស្រីនាថ ចាត់ទុកសាន់ដេដូចជាឪពុកម្ដាយទី២របស់នាង។

 ក្រៅពីអ៊ីវ៉ា តារាដែលងាយប្រឈមបង្ហូរទឹកភ្នែកនៅក្រៅឆាកមានដូចជាសុខ ពិសី និង​នី មុនីនាថ ជាដើម។ចំពោះស្រីនាថ វិញទោះជាពេលនេះនាងហាក់សារភាពថាបេះដូង​មាន​ម្ចាស់​ចិត្តទៅហើយក្ដី តែនាងនៅ​តែ​ទុកចិត្តនិងបង្ហាញកាយវិការស្និតស្នាល​ជាមួយប្អូន​លោក​មាស សាលី គឺតារាចម្រៀងវេហាស៍ដដែល​បើទោះ​ជានាងថាមិនអាច​ក្លាយទៅជាគូស្នេហានិង​គ្នាជាដាច់ខាតក៍ដោយ។ប្រភពបានឲ្យដឹងថាបុរសដែលអ៊ីវ៉ា ថា​ជាអ្នកបម្រើការក្នុងវិស័យ​កី​ឡា​រ​​ដែលនាងជ្រើសដាក់ក្នុងបេះដូងនោះគឺលោកស្រលាញ់និងពេញចិត្តស្រីនាថ ខ្លាំងបំផុតព្រោះ​តែអ្នកចម្រៀងរូបនេះនៅរក្សារសម្រស់ពីធម្មជាតិ១០០%​ពោលគឺរហូតមកដល់ពេលនេះ​នាង​គ្មានកែកុនត្រង់កន្លែងណាមួយឡើយ។គេចាំមើលថាក្រោយអ៊ីវ៉ា បង្ហូរទឹកនេត្រាឡើងហើប​ភ្នែក​​បែបនេះ​តើ​អនាគតប្ដីនាងនឹងចេញមុខមកលួងលោមស្រីស្រស់ដែរឬទេ?

RELATED ARTICLES