ភ្នំពេញ៖តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានថ្លែងថាវាជាលើកទី១ហើយដែលនាងច្រៀងចម្រៀងមួយបទហើយត្រូវសាច់រឿងខ្លួនទើបធ្វើឲ្យនាងយំដោយគ្មានអ្នកដឹកនាំបញ្ជារ។នាងថារយៈពេលចុងក្រោយនេះបានរងប៉ៈទង្គិចផ្លូវចិត្តខ្លាំងរហូតស្ទើតែមិនអាចគ្រប់គ្រងខ្លួនឯងបានទៀតផងហើយពេលច្រៀងបទ”មានប៉ុន្មាននាក់ដឹងថាខ្ញុំឯកកោ?នោះស្រាប់តែទឹកភ្នែកនាងក៍ស្រក់ហូចុះមកដោយឯកឯងតែម្ដងព្រោះអត្ថន័យត្រូវជីវិតខ្លួនឯងពេក។អ្នកចម្រៀងសាន់ដេរូបនេះថាបទចម្រៀងនេះនាងច្រៀងទាំងទឹកភ្នែក ហេតុនេះហើយនាងចង់ឲ្យFan ស្ដាប់បទមួយនេះទាំងទឹកភ្នែកដូចដូចគ្នាផងដែរ។

យ៉ាងណាក្រោយអ៊ីវ៉ា បង្ហាញពីវិបត្តិក្នុងជីវិតដោយទុក្ខសោកក្នុងបេះដូងបែបនេះទើបមានអ្នកគាំទ្រនាងជាច្រើនចេញសារលើកទឹកចិត្តនាងជាបន្ដបន្ទាប់ហើយពួកគេបានយល់ច្បាស់ពីអារម្មណ៍នាងរស់នៅអត់ម្ដាយរយៈពេលជាង៩ឆ្នាំមកនេះគឺនាងមានអារម្មណ៍ហាក់ឯកោខ្លាំងណាស់ទើបមិនអាចទប់ទឹកភ្នែកជាប់បែបនេះ។ប៉ុន្ដែអ្នកខ្លះទៀតបែជាសង្ស័យថាអ៊ីវ៉ា កំពុងតែជួបវិបត្តិស្នេហាទៅវិញ ទើបគ្រាន់តែច្រៀងប៉ុន្មានឃ្លាដំបូងសោះទឹកភ្នែកនាងក៍ហូជោគផែនថ្ពាល់បាត់ទៅហើយ ។ប្រសិនបើស្រីនាថ ពិតជាកំពុងតែបញ្ហាដួងចិត្តបែបនេះមែន ប្រាកដជានៅឆ្នាំ២០២៣ ខាងមុខនេះដែលនាងមានគម្រោងបញ្ចប់ភាពនៅលីវត្រឹមអាយុ៣០ឆ្នាំតាមរយៈរៀបការប្ដីដើម្បីបំពេញបំណងឪពុករបស់នាងលោកអ៊ូ វ៉ាវ នោះប្រាកដជាមិនអាចទៅរួចជាដាច់ខាតដែលពេលនោះអ្នកដែលខកចិត្តបំផុតគឺលោកវ៉ាវ ហៅចន្ថា នេះឯង។

សូមបញ្ជាក់ថាអ៊ីវ៉ា បានទុកបេះដូងឲ្យនៅទំនេរជាច្រើនឆ្នាំមកហើយក្រោយនាងបានចែកផ្លូវគ្នាជាមួយលោក”ប”ដែលជាថៅកែក្លឹប និងហាងបញ្ចាំមួយនៅក្រុងសៀមរាបកាលពីឆ្នាំ២០១៣ ហើយទោះជាពេលនេះប្អូនលោកផ្កាយ៣រូបនោះនៅតែតាមស្នេហានាងដូចដើមក្ដី តែអ៊ីវ៉ា បានបដិសេធការផ្សះផ្សារស្នេហ៍ ហើយនាងថែមទាំងលេង១ក្បាច់ដាច់ចង្កេះបុរសវ័យចំណាស់ទ្រព្យស្ដុកនោះទៀតផង តាមរយៈការបង្ហើបថាអនាគតស្វាមីរបស់នាងគឺជាបុរសម្នាក់ដែលធ្វើការពាក់ព័ន្ធជាមួយវិស័យកីឡារ តែនាងមិនដែលបង្ហាញមុខប្រុសនោះជាសាធារណៈម្ដងណាឡើយ ខណៈការដែលនាងបិតផ្លូវថៅកែបែបនេះដោយសារតែមានព័តមានថាបុរសដែលបញ្ចប់ការសិក្សារនៅក្រៅប្រទេសរូបនោះប្រចណ្ឌនិងហួងហែងនាងខ្លាំងពេកហើយបើនាងនៅបន្ដគឺត្រូវបញ្ចាប់អាជីពចម្រៀងទាំងស្រុង។

អ៊ីវ៉ា បានជ្រើសផ្លូវនៅបន្ដអាជីពចម្រៀងជាមួយផលិតកម្មសាន់ដេដោយច្រៀងគ្មានកុងត្រា ស្របពេលដែលមានផលិតកម្ម៣បានបើកទ្វារងចាំនាងក្នុងនោះគឺថោន,Galaxy និងហង្សមាស។ប៉ុន្ដែអ៊ីវ៉ា គិតថា”ឆ្នាំងចាស់ បាយឆ្ងាញ់”ទើបនាងមិនរើរបង្វេចទៅទ្រនុំថ្មី ខណៈដែលថៅកែសាន់ដេបានបានផ្ដល់សិទ្ធិពិសេសឲ្យនាងនោះគឺច្រៀងតែបទណាដែលនាងពេញចិត្តហើយចំពោះបទណានាងមិនស្រលាញ់អាចបដិសេធបាន។អ៊ីវ៉ា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាការទៅផលិតកម្មថ្មីដែលមានគ្នាច្រើនពេកមិនមែនជារឿងស្រួលឡើយ ស្របពេលដែលលោកវ៉ាវ ថាស្រីនាថ ចាត់ទុកសាន់ដេដូចជាឪពុកម្ដាយទី២របស់នាង។

ក្រៅពីអ៊ីវ៉ា តារាដែលងាយប្រឈមបង្ហូរទឹកភ្នែកនៅក្រៅឆាកមានដូចជាសុខ ពិសី និងនី មុនីនាថ ជាដើម។ចំពោះស្រីនាថ វិញទោះជាពេលនេះនាងហាក់សារភាពថាបេះដូងមានម្ចាស់ចិត្តទៅហើយក្ដី តែនាងនៅតែទុកចិត្តនិងបង្ហាញកាយវិការស្និតស្នាលជាមួយប្អូនលោកមាស សាលី គឺតារាចម្រៀងវេហាស៍ដដែលបើទោះជានាងថាមិនអាចក្លាយទៅជាគូស្នេហានិងគ្នាជាដាច់ខាតក៍ដោយ។ប្រភពបានឲ្យដឹងថាបុរសដែលអ៊ីវ៉ា ថាជាអ្នកបម្រើការក្នុងវិស័យកីឡារដែលនាងជ្រើសដាក់ក្នុងបេះដូងនោះគឺលោកស្រលាញ់និងពេញចិត្តស្រីនាថ ខ្លាំងបំផុតព្រោះតែអ្នកចម្រៀងរូបនេះនៅរក្សារសម្រស់ពីធម្មជាតិ១០០%ពោលគឺរហូតមកដល់ពេលនេះនាងគ្មានកែកុនត្រង់កន្លែងណាមួយឡើយ។គេចាំមើលថាក្រោយអ៊ីវ៉ា បង្ហូរទឹកនេត្រាឡើងហើបភ្នែកបែបនេះតើអនាគតប្ដីនាងនឹងចេញមុខមកលួងលោមស្រីស្រស់ដែរឬទេ?