ភ្នំពេញ៖កម្មវិធីMiss Grand Cambodia 2022 បានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រ(Final)កាលពីរាត្រីថ្ងៃទី២៧ខែ សីហាឆ្នាំ២០២២ ក្រោមក្រសែភ្នែកមហាជនដែលទៅទស្សនាផ្ទាល់យ៉ាងច្រើនកុះក ហើយបេក្ខភាពចំនួន៣៥ រូបតំណាងឲ្យខេត្តក្រុងនីមួយៗបានបញ្ចេញសម្ថភាពរៀងៗខ្លួនទើបទីបំផុតនៅពាក់កណ្ដាលកម្មវិធីគណៈកម្មារការបានរកឃើញបេក្ខនារីចំនួន១៥រូបឈានទៅវគ្គT0p 15 ក្នុងនោះគឺមានកញ្ញាពៅ លីសា មកពីខេត្ត កណ្ដា ល ,ចន កណ្ណិកា មកពីខេត្តកំពត,សេង លីឆាង មកពីខេត្តក្រចេះ,អៀង ស្រីណុច មកពីខេត្តតាកែវ,អ៊ិច សុគន្ធ ដាវី មកពីខេត្តត្បូងឃ្មុំ,លីម ណាលី មកពីខេត្តបាត់ដំបង,ពេជ្រ វត្តី សារ៉ាវឌ្ឍី មកពីខេត្តព្រះសីហនុ ,ចៅ សុខុមលីមី មកពីខេត្តមណ្ឌុលគិរី,កែវ ស្រីលីន មកពីខេត្តរតនៈគិរី,ឈៀង ចាន់ណា មកពីខេត្តស្វាយរៀង,ភូ ផាត់ទីយ៉ា មកពី ខេត្តសៀមរាប ,យី ស្រីពៅ មកពីក្រុងប៉ោយប៉ែត,ហង្ស សូរីយាន់ មកពីខ្មែរកម្ពុជាក្រោម និងស្រាន ស៊ីថាយ មក ពីខ្មែរកាណាដា។



បន្ទាប់ពីប្រកួតវិញ្ញារដើរបង្ហាញម៉ូដក្នុងឈុតរាត្រីស្រមោលសនិងលាតត្រដាងពីភាពអស្ចារ្យរបស់ខេត្តរៀងៗខ្លួនទាំង១៥រូបនោះនៅវគ្គបន្ទាប់កាន់តែទាក់ទាញថែមទៀតព្រោះគណៈកម្មារការបានជ្រើសយកតែTop 5 ទៅប្រកួតវគ្គ ចុងក្រោយដើម្បីស្វែងរកម្ចាស់មកុដឲ្យទាល់តែឃើញក្នុងនោះបេក្ខភាពទាំង៥រូបមានកញ្ញាកែវ ស្រីលីន មកពី ខេត្តរតនៈគិរី,ហង្ស សូរីយាន់ មកពីខ្មែរកម្ពុជាក្រោម,ស្រាន ស៊ីថាយ មកពីខ្មែរកាណាដា,ភាព ថាវរី មកពីខ្មែរសុរិន្ទ និងពេជ្រ វត្តី សារ៉ាវឌ្ឍី មកពីខេត្តព្រះសីហនុ។ក្រោយពីបេក្ខភាពបានចាប់សំបុត្រយកសំណួរនិងឆ្លើយម្ដងម្នាក់ៗនោះទីបំផុតពិធីការិនីទទួលបានលទ្ធផលពីគណៈកម្មារការហើយប្រកាសជាផ្លូវការនូវលទ្ធផលMiss Grand Cambodia 2022 ដែលគ្រងមកុដមានតម្លៃដល់ទៅ២៥ម៉ឺនដុល្លារនោះបានទៅលើកញ្ញាពេជ្រ វត្តី សារ៉ាវឌ្ឍី អាយុ 23ឆ្នាំ កម្ពស់1,77m ទម្ងន់55Kg ទំហ៊ុំ36 ត្រគាក38មកពីខេត្ត ព្រះសីហនុ ខណៈដែល លេខ២បានទៅលើកញ្ញា ហង្ស សូរីយាន់ មកពីខ្មែរកម្ពុជាក្រោម។



វេជ្ជបណ្ឌិតម៉ម គឹមអេង Dr. Kim Eng Mam Plastic Surgioen ជាអគ្គនាយិកាCrystal Clinic និងជាគណៈកម្មារ ការ១រូបផងនោះបានឲ្យដឹងថាគ្រីស្ដាល់ គ្លីនិកនឹងផ្ដល់សេវ៉ាកម្មរយៈពេល១ឆ្នាំដល់បេក្ខភាពឈ្នះTop 5 ហើយ នៅថ្ងៃប្រកួតផ្ដាច់ព្រ័ត្រនេះមជ្ឈមណ្ឌុលកែសម្ផស្សរបស់លោកស្រីក៍មានផ្ដល់ជូននូវរង្វាន់លើកទឹកចិត្តដល់ពួកគាត់ទាំង៥នាក់ផងដែរ។លោកស្រីវេជ្ជបណ្ឌិតមានជំនឿរចិត្តថាម្ចាស់មកុដMiss Grand Cambodia 2022 នឹងពាំ នាំយកអរិយធ័មវប្បធ័មខ្មែរដ៍ផូផង់ទៅលើឆាកអន្ដរជាតិដើម្បីឲ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀតនៅពេលដែលនាងទៅប្រកួតលក្ខណៈអន្ដរជាតិនាពេលខាងមុខនេះ។ចំណែកវេជ្ជបណ្ឌិតគូ ច័ន្ទសីលា(គូរ ចេនី,Dr.Jenny) Founder Crystal Clinic បានឲ្យដឹងដែរថាបេក្ខភាពទាំងអស់សុទ្ធ តែមានរូបសម្រស់ ស្រស់ស្អាត និងមានភាពឈ្លាសវៃហើយក៍មានចំណេះដឹងវិជ្ជាជីវីរៈខ្លាំងរៀងៗខ្លួន។


លោកស្រីវេជ្ជបណ្ឌិតថាគ្រីស្ដាល់ គ្លីនិក ក្រៅពីផ្ដល់Voucher ដល់Top 5 នោះលោកស្រីក៍សូមលើកទឹកចិត្តដល់ អ្នកមិនបានឈ្នះជ័យលាភីផងដែរថា សូមកុំបោះបង់ក្ដីស្រម៉ៃ និងបាក់ទឹកចិត្តអីព្រោះការប្រកួតតែងមានឈ្នះ ចាញ់ហើយត្រូវបន្ដដំណើរទៅមុខទៀត។ទាំងលោកស្រីវេជ្ជបណ្ឌិតគឹមអេង និងចេនី ថាCrystal Clinic នៅពី ក្រោយភាពស្រស់ស្អាតរបស់Top 5 ដោយ Free សេវ៉ាកម្មពេញ១ឆ្នាំដែលនេះជាកាដូធ្វើ ឲ្យពួកគាត់ពេញចិត្តបំ ផុត៕

