Tuesday, July 1, 2025
Homeតារាខ្មែរសុគន្ធកញ្ញា-សោភា៖ ធំស្មើគ្នា

សុគន្ធកញ្ញា-សោភា៖ ធំស្មើគ្នា

ភ្នំពេញ៖ឱក សុគន្ធកញ្ញា លេចមុខជាថ្មីធ្វើជាCoach កម្មវិធីThe Voice Cambodia រដូវកាលទី៣ បន្ទាប់ពីនាង​ធ្លាប់​បាននាំកូនក្រុមរបស់ខ្លួនលោកថែល ថៃ លើកពាននារដូវកាលទី២ បានដូច​ចិត្ត ហើយនៅរដូវកាលថ្មីនេះប្អូនថ្លៃ​លោកថៅកែហង្សមាស​រូបនេះតែងខ្លួនប្លែកៗជាងមុន​ ខណៈ​ដែលគ្រូបង្វឹកនារដូវកាលចាស់៣រូបផ្សេងទៀត​នៅ​រក្សារតំណែង​បាន​ទាំងអស់ ព្រោះ​ស្វាមីសុគន្ធកញ្ញា លោកអ៊ឹង សុខលី មិនដកម្នាក់ណាចេញដាក់ជំនួស​ដោយ​អ្នកថ្មី​ឡើយ។អ្វី​ដែលគូរឲ្យកត់សម្គាល់ទោះជាសុគន្ធកញ្ញា មិនសូវមានបទចម្រៀងផ្ទុះ​ខ្លាំងដូច​មុនក្រោយ​មាន​ស្វាមីនិងកូន១មែន តែនាងនៅក្ដាប់ឱកាសឆក់បានស្ពតធំៗជាបន្ដបន្ទាប់ក្នុងនោះ​ដូចជាថ្មីនេះ​នាងម​មា​ញឹក​​​ក្នុង​ការឃោសនាគ្រឿងអលង្ការឲ្យហាងពេជ្រមួយ​ទៀតផង។​

មិនមានព័តមាន​ពីតម្លៃខ្លួន​របស់​សុគន្ធកញ្ញា ក្នុងការធ្វើBA ឲ្យហាង១នោះទេ ខណៈដែលពេជ្រ សោភា បាន​ដើរ១​ជំ​ហ៊ាន​មុន​នាងនោះធ្លាប់មានព័តមានថានាងស៊ីថ្លៃដល់ទៅ៣០ម៉ឺន​ដុល្លារក្នុង១​ឆ្នាំឯ​ណ្ណោះ​​។ប៉ុន្ដែការ​ទៅ​ដល់របស់​សុគន្ធកញ្ញា នោះថៅកែហាងនោះក៍មិនផាត់ចោលសោភា ដែរគឺនៅរក្សារ​ដ​ដែល​ ទើបពេលនេះធ្វើឲ្យពិ​បាកបែង​ចែក​ថាតើសុគន្ធកញ្ញា និងសោភា ១​ណាស៊ីថ្លៃឬមាន​ឥទ្ធិពលធំជាងគេក្នុងការផ្សព្វផ្សាយគ្រឿង​អលង្ការឲ្យថៅ​កែ​ពេជ្រនោះ។

លោកឆឹម សក្កដា អនាគតស្វាមីរបស់ពេជ្រ សោភា បានប្រាប់ថាតាមពិតឱក សុគន្ធ​កញ្ញា និងអូនពេជ្រ សោភា គ្មានអ្នកណាធំជាងអ្នកណាទេ គឺធំស្មើគ្នា។លោកថាពួកគាត់​ទាំង​ពីរមានតួនាទីនិងការងារ​រៀងៗខ្លួនតែគោល​ដៅតែ១  ប៉ុន្ដែលោកមិនប្រាប់ពីតម្លៃខ្លួន​ថារវាង​សុគន្ធកញ្ញា និងសោភា ថាថ្លៃស្មើគ្នាដែរ ឬមួយណាទទួល​បាន​ខ្ពស់ជាងឡើយ។

 គូរកត់សម្គាល់ថានៅឆ្នាំ២០២៣ នេះឱក សុគន្ធកញ្ញា បានបាត់បង់ដៃគូចម្រៀងប្រុស​សំខាន់​របស់​នាងដល់ទៅ២​ដួងដែលទៅជ្រកនៅផលិតកម្មផ្សេងក្នុងនោះគឺលោកព្រាប សុវត្ថិ ចាកចេញពីហង្សមាសតាំងពីឆ្នាំ២០២០ ខណៈ​ដែល​លោកខែម ប៊ុនថៃ វិញលោតចេញពី​ផលិ​ត​​កមម្មមួយនេះទើបតែនៅដើមឆ្នាំ២០២៣ នេះទេទើបធ្វើឲ្យ​សុគន្ធ​កញ្ញា ពិបាករកស្វែងរក​ដៃគូថ្មីច្រៀងឆ្លងឆ្លើយ បើទោះជាកន្លងមកនាងធ្លាប់ច្រៀងជាមួយលោកឆន សុវណ្ណារាជ និង​ណុប បាយ៉ារិទ្ធ ជាដើមបានដោយរលូនក្ដី។អ្នកជំនាញសិល្បៈបានលើកឡើង​ថាទោះជា​សុគន្ធ​កញ្ញា លែង​សូវ​មានសន្ទុះខ្លាំងក្នុងអាជីពចម្រៀងក្ដី ប៉ុន្ដែនាងនៅតែរកប្រាក់ចំណូលពីសិល្បៈ​បានរាប់ម៉ឺនដុល្លារ​ក្នុង​១ឆ្នាំៗ​ដដែល ព្រោះថាស្វាមីនាងគ្រប់គ្រងលើConcerts ទាំងអស់របស់​ហង្សមាស រួមទាំងស្ពតមួយចំនួនផង ហេតុ​នេះ​ចង់មិនចង់លោកមើលមិនរំលងភរិយា​ខ្លួន​ឡើ​យ ខណៈដែលខាងAgency ក៍នៅតែទុកសុគន្ធកញ្ញា ជាតារា​លំ​ដាប់​ជូរហង្សមាសនៅឡើយ អីចឹងទោះជានាងច្រៀងបទចាស់ៗឡើងវិញក៍មានគេគាំទ្រដែរ។          

គេកត់សម្គាល់ថាអំឡុងពេលឱក សុគន្ធកញ្ញា និងស្វាមីនាងលោកអ៊ឹង សុខលី បាន​ប្រារ​ព​ខួបអាពាហ៍ ពិពាហ៍ របស់ខ្លួនគម្រប់៤ឆ្នាំកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នោះ​ទាំង​អ្នក​សិល្បៈរួមអាជីព និងFan របស់នាង​ជម្រុ​ញឲ្យកញ្ញា ពពោះយកកូនទី២ ពិសេស​គឺក្ដីបំណង​របស់​នាងចង់បានកូនស្រីនោះឲ្យបានសម្រេច តែពេល​នេះ​សុគន្ធកញ្ញា ​មិនទាន់​មាន​ផ្ទៃពោះជាថ្មីឡើយ ហើយនាងសម្រុកចេញច្រៀងនិងធ្វើជាBA ឲ្យក្រុមហ៊ុនដែល​ខ្លួន​ជាប់​កិច្ចសន្យាទាំងយប់ថ្ងៃទើបរឿងយកកូនថែមនេះត្រូវបានពន្យាពេល។ចំពោះមូលហេតុដែលអ្នកគាំទ្រសុគន្ធកញ្ញា ចេះតែជម្រុញឲ្យនាងពពោះកូនទី២ ដោយមិនខ្លាចអាជីព​ចម្រៀង​ហៅ​លែង​​ឭនោះ ព្រោះពួកគេដឹងថាក្រោយនាង​មាន​កូន១ស្វាមីនាងស្រលាញ់នាង​ទ្វេដងបើ​ប្រៀប​ធៀប​ស្នេហ៍​គ្រាដំបូង ហេតុនេះហើយគេជឿរថាបើនាងបង្កើតកូន​ទី២ឲ្យលោកសុខលី​បាន​ដូច​បំណង​នោះ​ច្បាស់ជាប្អូន​លោក​​​​ឧក​ញ៉ារូបនេះកាន់តែថ្នាក់ថ្នមកញ្ញា ដូចព្រះនាង ហើយតារាខ្លះ​ដែលចង់​ឲ្យដៃ​លោកសុខលី នឹងដក​ថយ​ទៅវិញអស់ជាមិនខាន៕  

RELATED ARTICLES