Tuesday, July 15, 2025
Homeតារាខ្មែរសុខ ពិសី ៖ប្រឹងសម្រុកពេក រហូតដល់ឈឺ

សុខ ពិសី ៖ប្រឹងសម្រុកពេក រហូតដល់ឈឺ

ភ្នំពេញ៖តារាសាច់សខ្ចីសុខ ពិសី បានចេញច្រៀង៣ថ្ងៃជាប់គ្នា២៦-២៧  និង២៨ ខែវិចិ្ឆកា នៅ​ថ្ងៃ​បុណ្យអុំទូក ព្រោះនាងជាតារាលំដាប់ជូរមុខរបស់សាន់ដេ ហើយពេលនេះផលិតកម្មដែល​នាងកំពុងជ្រកចេញធ្វើConcerts ធំៗប្រជែងទីផ្សារដែរ ហេតុនេះបានជាមិនអាចអត់ពិសី បាន​ឡើយ ។យ៉ាងណាក្រោយច្រៀងចប់៣យប់៣ថ្ងៃពិសី ថ្ងូរថាពេលច្រៀងសម្ដែងអត់ហ៊ានឈឺទេ តែ​ពេល​​ច្រៀងចប់ ស្រាប់​តែ​នាងប្រកាសស្វែងរកអ្នកជួយកោស​ខ្យល់ឲ្យនាងជាបន្ទាន់​ទៅវិញ ។គ្រាន់តែស្រីស្អាតថ្លែងសារបែបនេះមិនខ្វះទេអ្នកស្ម័គ្រ​ចិត្តចង់ធ្វើជាអ្នកកោស​ខ្យល់​ឲ្យនាង​រហូតមានអ្នកខ្លះប្រ​កាស​ថាចង់កោសខ្យល់ឲ្យពិសី មួយជីវិតទៀតផង។ប៉ុន្ដែគេជឿរ​ថាសារ​នោះ​អាចគ្រាន់តែជាការតេស្ដរបស់ពិសី ប៉ុណ្ណោះថានៅពេលដែលនាងថាឈឺបែបនេះ​តើ​មានអ្នកណាខ្លះទៅដែលយកចិត្តទុកដាក់ដល់រូបនាង ?ពិត​ណាស់​អ្នកដែលក្វាយក្វល់ពីសុខ​ភាពរបស់ពិសី មិនមែនត្រឹមតែTop Fan នោះទេ ប៉ុន្ដែគេជឿរថាថៅកែក្មេង​សាន់​ដេ​លោក​​ឡាយ សុខចំរើន ច្បាស់ជាប៉ះប៉ូវកំលាំងឲ្យស្រីស្អាតរូបនេះមុនគេ ព្រោះថាពេលខ្លះពិសី និ​យាយថាឯកោនោះតាមពិតក៍មានលោកថៅកែតែងតែនៅក្បែកាយ៉ានាងដែរ(Drama) ។ប៉ុន្ដែ ទាក់​ទងការ​ច្រៀងសម្ដែង៣ថ្ងៃជាប់គ្នានោះវិញមិនមែនតែពិសី ទេគឺតារាល្បីៗលំដាប់ជូរមុខ​ទាំង​អស់ក៍ដូចគ្នាដែរ ព្រោះតែ​រត់ពី១រោងទៅ១រោង ព្រោះជារដូវផ្ការីក ហេតុនេះត្រូវ​តែសម្រុក​កើប​លុយឲ្យទាន់ពេល។

សុខ ពិសី ត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថានាងនៅតែឈ​ក្នុងជូរលំដាប់តារា​ស្រី​​មុខ​គេរបស់សាន់ដេ​ជាច្រើនឆ្នាំតទៅទៀត ពោលគឺដូចគ្នាទៅនិងឱក សុគន្ធកញ្ញា នៅ​ហង្ស​មាសដែរ បើទោះជាពេលនេះនាង​មិនទាន់​សារភាពស្នេហ៍ថៅកែ ឬក្លាយជាប្ដីប្រ​ពន្ធ​គ្នា​ជាមួយលោកចំរើន ពេញច្បាប់ក្ដី ប៉ុន្ដែទាំងក្នុងនិងក្រៅ​សិល្បៈ​មើលឃើញថាពិសី មាន​ឥទ្ធិ​ពលប្រៀបបានជាម្ចាស់ឬថៅកែផលិតកម្មទៅហើយ ពោលគឺតារាទាំងអស់​នៅសាន់ដេគោរព​នាងលើសពីតារាឬរៀមច្បងធម្មតា ។ចំណែកសកម្មភាពរបស់នាងក្រោយចុះពីលើឆាកតន្រ្ដី​វិញកាលពីពេលថ្មីៗនេះ​​គេឃើញមានយុវវ័យនៅតែចោមរោមអោបថើបនិងថតSelfie ជាមួយ​នាងឡើងណែន​ដែល​បញ្ជាក់ថា​ពិសី រក្សារសន្ទុះល្អ ទោះជាចុងក្រោយនេះ​នាងមិនសូវ​មាន​បទ​ផ្ទុះ ហើយតារាស្រីនៅផលិត​កម្មផ្សេងដូចជានាងតន់ ច័ន្ទសីម៉ា កាន់តែបុកទីផ្សារចម្រៀង ធ្វើឲ្យការគាំទ្រត្រូវបែកខ្ញែកក្ដី ។​សម្រាប់ពិសី វិញ​ពេលនេះនាងក៍កម្រចេញ​ច្រៀងតាម​Concerts ប៉ុស្ដិ៍ទូរទស្សន៍ដែរ ពោលគឺ​នៅពេលមានការប្រគុំតន្រ្ដីធំទើប​ចេញសម្រុក​យកតែ​ម្ដងទើបនាំឲ្យតារាសាច់សខ្ចីស្ទើតែបាក់កំលាំងរហូត​ដល់ត្រូវប្រកាសស្វែងរកអ្នក​កោស​ខ្យល់​ឲ្យយ៉ាងតក់ក្រហល់បែបនេះតែម្ដង ។

សូមបញ្ជាក់ថាសុខ ពិសី បានសាងស្នេហាដោយមិនបើកចំហជាង១០ឆ្នាំទៅ​ហើយ​ទើប​​ធ្វើឲ្យនាងបាត់បង់​ទាំងស្រុងនូវភាពផ្អែមល្ហែមស្នេហ៍ ហើយគ្មានដំណឹងពីគម្រោងនាង​ដឹកដៃ​គូស្នេហ៍​ចូលរោងការច្បាស់លាស់​នោះទេ បើទោះជាថ្មីៗនេះសិស្សប្អូនរបស់នាង​ស្រី​ស្រស់អ៊ីវ៉ា ក្លាហានហ៊ានបញ្ចេញមុខគូស្នេហ៍ដោយបើក​ចំហមុននាងក្ដី តែពិសី វិញនៅតែ​ប្រាប់​ទៅ​មិត្ត​ភក្ដិ​ និងFan  ថានាងមិនទាន់ចង់រៀបការ ព្រោះចង់ពង្រឹងអាជីព​ចម្រៀង​ថែម​ទៀត ។យ៉ាង​ណា​​ការតាំងចិត្តរបស់ពិសី បែបនេះទៅបានលុះត្រាតែថៅកែគាំទ្រនាងដែរ ប៉ុន្ដែ​បើលោក​ចំរើន គិតដូច​សង្សារ​អ៊ីវ៉ា លោកលី សេងហួរ ដែលចង់បើកស្នេហាចំហ​ធុញទ្រាន់​សាង​​ស្នេហា​លួច​លាក់អស់ជាង​៧ឆ្នាំ​នោះពិសី មិនអាចគេចឬពន្យាពេលបានច១០ឆ្នាំតទៅ​ទៀតទេ ព្រោះ​ថា​ឆ្នាំនេះនាងមាន​អាយុ៣៣ឆ្នាំ ទៅហើយដែលនេះជាពេលវេលាមួយដែល​សម្រាប់​ស្រ្ដីគូតែប្រញ៉ាប់​​ចូលរោងការដើម្បី​យកកូន​បន្ដពូជ ស្របដែលរៀមច្បងពិសី ដូច​ជា​ឱក សុគន្ធកញ្ញា រៀបការប្ដី​អាយុ៣៣ឆ្នាំ កាលពីឆ្នាំ២០១៩ ,សុគន្ធ និសា រៀបការ​អាយុ​៣៤ឆ្នាំ កាលពីឆ្នាំ២០១៧ ហើយ​ពេជ្រ សោភា ក៍ធ្លាប់ការប្ដីនៅអាយុ៣២ឆ្នាំ កាលពីឆ្នាំ២០១៥ នោះ។​ចំពោះពិសី រឿងដែល​អាច​​ធ្វើឲ្យនាងហ៊ានផ្លាស់ប្ដូរចិត្តរឿងរៀបការនេះទៅបានគឺ​នៅពេល​ដែល​​​នាងឃើញ​សិស្ស​ប្អូន​នាងអ៊ីវ៉ា ហ៊ានបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាសារណៈ នឹងត្រៀម​ដឹក​ដៃ​​គូ​ស្នេហ៍​​ចូលរោង​ការមុន​នាងទៀតផង ហេតុនេះនាងច្បាស់ជាចង់បំពេញបំណង​ឪពុក​នាងលោកសុខ ហេង ដែលធ្លាប់តែជម្រុញ​ឲ្យ​នាងរៀបការប្ដីជា​ច្រើនឆ្នាំមកហើយនោះឲ្យ​លោក​បាន​សប្បាយចិត្តដូចគ្នាទៅនិងឃីន ស្រីនាថ ធ្វើឲ្យលោកអ៊ូ វ៉ាវ រំភើបនាពេលនេះដែរ ៕

RELATED ARTICLES